ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

វិធានការចម្រុះគ្រប់គ្រងកត្ដាចង្រៃ IPM

​IPM គឺជាវិធានការចម្រុះគ្រប់គ្រងកត្ដាចង្រៃ ឬហៅកាត់ថា IPM (Integrated Pest Management) គឺជាប្រព័ន្ធគ្រប់គ្រងដំណាំដែល រួមបញ្ចូលនូវគ្រប់វិធីសាស្រ្តទាំងអស់ដើម្បីថែរក្សា និងការពារដំណាំឲ្យដុះលូតលាស់ល្អ ទទួលបានទិន្នផលខ្ពស់ ធានាបាននូវនិរន្តរភាពផលិតកម្ម ប្រសិទ្ធភាពសេដ្ឋកិច្ច និងការពារនូវសុខុមាលភាពរបស់ប្រជាកសិករ និងបរិស្ថាន។

គោលការណ៍គ្រឹះសំខាន់ទាំង ៤ របស់ IPM

​វិធានការ IPM នេះអាចកំចាត់សមាសភាពចង្រៃបានដោយមានប្រសិទ្ធភាពមិនចាំបាច់ចំណាយថវិកាច្រើន និងមិនបង្កគ្រោះថ្នាក់ដល់សុខភាព និងបរិស្ថាន

ឡើយ។

❑ គោលការណ៍គ្រឹះទី១៖ ដាំដំណាំអោយដុះលូតលាស់ល្អ

❑ គោលការណ៍គ្រឹះទី២៖ ថែរក្សាសត្វមានប្រយោជន៍

❑ គោលការណ៍គ្រឹះទី៣៖ ចុះពិនិត្យស្រែជាប្រចាំ

❑ គោលការណ៍គ្រឹះទី៤៖ កសិករក្លាយជាអ្នកជំនាញក្នុងផលិតកម្មដំណាំ

1) គោលការណ៍គ្រឹះទី១៖ ដាំដំណាំអោយដុះលូតលាស់ល្អ

ជ្រើសរើសពូជឱ្យបានល្អ (ផ្តល់ទិន្នផលខ្ពស់ ធន់នឹងការបំផ្លាញរបស់សត្វល្អិតនិងជម្ងឺ និងសមស្របនឹងលក្ខខណ្ឌបរិស្ថានក្នុងតំបន់)

  • ត្រូវអនុវត្តការរៀបចំដីអោយបានល្អ
  • ប្រើប្រាស់បច្ចេកទេសដាំដុះឱ្យបានត្រឹមត្រូវ
  • ថែទាំដំណាំឱ្យបានល្អ
  • ប្រើប្រាស់ជីឱ្យមានតុល្យភាព និងស្របតាមក្រុមដី។

2) គោលការណ៍គ្រឹះទី២  ថែរក្សាសត្វមានប្រយោជន៍

  • ត្រូវចេះស្វែងយល់ឱ្យបានច្បាស់អំពី ប្រភេទ បរិមាណសត្វស៊ីដំណាំ សត្វមានប្រយោជន៍ក្នុងស្រែចំការ លក្ខណៈនៃការរស់នៅ និងការស៊ីចំណីរបស់សត្វនីមួយៗ
  • កសិករនឹងមានលទ្ធភាពពិចារណាបានល្អិតល្អន់ មុននឹងចាត់វិធានការណាមួយក្នុងកិច្ចការពារដំណាំ ជាពិសេសការប្រើប្រាស់ថ្នាំកសិកម្មគីមី
  • កសិករនឹងមានលទ្ធភាពថែរក្សានិងការពារសត្វមានប្រយោជន៍ តាមរយៈការកាត់បន្ថយការប្រើប្រាស់ថ្នាំលកម្មពីធីជ្រើសសកសិកម្មគីមីដែលមានផលប៉ះ
  • កសិករនិងមានលទ្ធភាពថេរក្សានិងការពារសត្វមានប្រយោជន តាមរយៈការកាត់
  • បន្ថយការប្រើប្រាស់ថ្នាំលកសិកម្មគីមី ឬ ជ្រើសរើសថ្នាំកសិកម្មគីមីដែលមានផលប៉ះពាល់តិចតូចដល់សុខភាព មនុស្ស សត្វ សត្វមានប្រយោជន៍ និងបរិស្ថានកសិករចេះថ្លឹងថ្លែងអំពីប្រសិទ្ធភាពសេដ្ឋកិច្ចក្នុងផលិតកម្ម។
  • ថែររក្សាពួកសត្វល្អិតមានប្រយោជន៍

3) គោលការណ៍គ្រឹះទី៣  ចុះពិនិត្យស្រែជាប្រចាំ

  • ការចុះពិនិត្យស្រែគឺជាការងារចាំបាច់បំផុត ដែលធ្វើឱ្យកសិករបានពិនិត្យ និងវាយតម្លៃពីស្ថានភាពស្រែ លក្ខណៈលូតលាស់របស់ដំណាំ ស្ថានភាពទឹក ដី ស្មៅចងវត្តមានសត្វមានប្រយោជន៍ វត្តមានសត្វស៊ីដំណាំ និងស្ថានភាពនៃការបំផ្លាញរបស់វាទៅតាមដំណាក់កាលនីមួយៗ នៃការលូតលាស់របស់ដំណាំ
  • តាមរយៈការចុះត្រួតពិនិត្យស្រែជាប្រចាំកសិករអាចស្វែយយល់អំពីបញ្ហាដែលកើតមាននៅក្នុងស្រែ និងចាត់វិធានការទាន់ពេលវេលា

4) គោលការណ៍គ្រឹះទី៤  កសិករក្លាយជាអ្នកជំនាញក្នុងផលិតកម្មដំណាំ

  • បង្កើនសមត្ថភាពរបស់កសិករឱ្យចេះពិនិត្យស្ថានភាពស្រែ ចេះវិភាគ នឹងការធ្វើ
  • សេចក្តីសម្រេចចិត្តដោយខ្លួនឯងប្រកបដោយភាពវៃឆ្លាត
  • កសិករអាចធ្វើការធ្វើពិសោធន៍ ការផ្លាស់ប្តូរបច្ចេកទេសជាមួយអ្នកបច្ចេកទេសនិងកសិករក្នុងតំបន់ ដើម្បីបង្កើនភាពជឿជាក់ និងពឹងផ្អែកលើខ្លួនឯងបាន
  • កសិករក្លាយជាជំនាញក្នុងការផ្សព្វផ្សាយនូវបច្ចេកទេសរបស់ខ្លួនដល់កសិករដ៍ទៃទៀតក្នុងសហគមន៍។

ឯកសារយោង
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Writer