ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការដាំដុះដំណាំចន្ទីពូជអឹម២៣(M-23)

ស្ថានភាពទូទៅ

គ្រាប់ពូជស្វាយចន្ទី M23 ជាពូជដែលមានការពេញនិយមដាំដុះច្រើនជាងគេ ពូជនេះមានគ្រាប់ធំល្អ មានរសជាតិឆ្ងាញ់ និងអាចផ្ដល់​ទិន្នផល​បានខ្ពស់ជាងពូជផ្សេងៗទៀត។ប៉ុន្តែសម្រាប់ស្វាយចន្ទីពូជ M23 នេះគឺទាមទារការថែទាំខ្ពស់ពីកសិករ ដោយមិនអាចដើរចោលបាននោះទេ។ ពូជប្រភេទនេះផងដែរ មានជាពូជស្រាល(ប្រមូលផលបានលឿន) និងពូជធ្ងន់ (ត្រូវការរយៈ​ពេលយូរ) ដែលជាលក្ខណៈពិសេសខុស​ពីពូជ​ដទៃទៀត ​ដូចជាពូជ M1 ឬ SM1, M23, IM4, M10, H09, M7 និង SAN1 ជាដើម។ពូជ M23 នេះ មាន​លក្ខណៈ​ធន់​នឹង​អាកាសធាតុ​ជាង​ពូជ​ដទៃ​ទៀត ដោយ​ទិន្នផល M23 ខ្ពស់​ជាង​ពូជ​ដទៃ ៣០​ភាគរយ ដែលទិន្នផល​ជា​មធ្យមអាចទទួលបានប្រមាណ ២​តោន​ក្នុង​ ១ហិកតា ទើប​ធ្វើ​ឱ្យ​កសិករ​និយម​ចូលចិត្ត​ដាំ​ពូជ​នេះជាង​ពូជ​ផ្សេងៗ​ទៀត ខណៈដែលបច្ចុប្បន្ននេះពូជគ្រាប់ស្វាយចន្ទីប្រភេទ M23 បាន និងកំពុងដាំដុះនៅលើផ្ទៃដីប្រមាណជា ៦០% នៃផ្ទៃដីសរុប​ទូទាំង​ប្រទេស។

វិធីសាស្ត្រដាំដុះ

ការរៀបចំដី

កាប់ ឬភ្ជួរដីឱ្យបានជម្រៅប្រហែល ២០ទៅ៣០សង់ទីម៉ែត្រ។ភ្ជួរដីឱ្យបានពី ២ទៅ៣ដង ដើម្បីឱ្យដីផុសល្អ និងហាលដីឱ្យបានស្ងួតមុនពេលដាំ ដើម្បីកាត់បន្ថយសត្វល្អិតចង្រៃ។

ការជីករណ្តៅដាំ

 ត្រូវជីករណ្ដៅទំហំ ៥០សង់ទីម៉ែត្របួនជ្រុង និងជម្រៅ ៥០សង់ទីម៉ែត្រ។ ពេលជីករណ្ដៅ ត្រូវយកដីស្រទាប់លើដាក់ផ្សេង និង

ដីស្រទាប់ក្រោមដាក់ផ្សេង ដើម្បីយកដីស្រទាប់លើនេះមកលាយជាមួយនឹងជីកំប៉ុស្តិនៅពេលដាំ។ បន្ទាប់ពីជីករណ្ដៅហើយ ត្រូវយកជី

ធម្មជាតិចំនួន ០,៥ គីឡូក្រាម និងជីគីមី ១៨-៤៦-០ ឬជី ១៥-១៥-១៥ ចំនួន ៥០ទៅ១០០ក្រាមក្នុង១ដើម ច្របល់ជាមួយដីឱ្យសព្វល្អ។ក្រោយពីរើសកូនស្វាយចន្ទីមានសុខភាពល្អបានហើយ ត្រូវកាត់ថង់ចោល ហើយដាក់ក្នុងរណ្ដៅថ្នមៗដោយធ្វើការលុបដីល្បាយលាយរួចពីលើហើយជាន់គែមរណ្ដៅអោយះណែនល្អ រួចដាក់បង្គោលចងការបារកុំអោយកូនចាន្ទីរលំដោយសារខ្យល់ ក្រោយដាំបាន ២ទៅ ៣សប្ដាហ៍ហើយអាចដកបង្គោលចេញបាន។

ការដាំកូនពូជបំបៅ

មិនត្រូវដាំស្វាយចន្ទីដោយគ្រាប់ឡើយទោះជគ្រាប់នោះបានពីពូជបំបៅក៏ដោយ ព្រោះវានឹងធ្វើអោយទិន្នន័យទាប ពេលដាំត្រូវជ្រើសរើសពូជណាដែលមានសុខភាពល្អ មិនកមានជម្ងឺ និងមិនដាច់ត្រួយ។កូនពូជត្រូវតែជាពូជដែលមានចង្កោមច្រើន គ្រាប់ធំ សាច់ណែន និងមានតម្រូវការទីផ្សារខ្ពស់។

ស្វាយចន្ទីជារុក្ខជាតិដើម បែកមែកច្រើន និងមានអាយុកាលចន្លោះពី ២០ ទៅ៣០ឆ្នាំ ទទួលបានទិន្នផលខ្ពស់ វាត្រូវការរពន្លឺគ្រប់គ្រាន់ ដើម្បីផលិតផ្លែដែរមានសុខភាពោល្អន និងគុណភាពល្អ។ចន្លោះដើមមួយទៅដើមមួយអាស្រ័យលើប្រភេទដីមានដូចជា៖

-ដីមានជីវជាតិល្អបំផុត ១០ ម៉ែត្រ គុណ ១០ ម៉ែត្រ រឺ ១០០ដើមក្នុងមួយហិកតា

-ដីមានជីវជាតិល្អ ៨ម៉ែត្រ គុណ ៨ម៉ែត្រ រឺ ១៥៦ដើមក្នុងមួយហិកតា

-ដីពុំសូវមានជីវជាតិ ៧ម៉ែត្រ គុណ ៧ម៉ែត្រ រឺ ១៩៦ ដើមក្នុងហិកតា

ការចងបង្គោលទប់ និងគប់គល់

         ដើម្បីជៀសវាងនូវការបំផ្លាញ បន្ទាប់ពីដាំកូនស្វាយចន្ទី (បំបៅ)ហើយ ត្រូវរៀបចំបោះបង្គោលចងភ្ជាប់ដើម ដើម្បីជួយទប់ដើមកុំឱ្យដួលរលំ និងបាក់។ ការបោះបង្គោលទម្រ គឺដើម្បីការពារមុខតំណបំបៅ កុំឱ្យបាក់ដោយសារខ្យល់។ ចំពោះដីនៅជុំវិញគល់ ត្រូវយកស្លឹកឈើស្រស់ ឬស្ងួត ចំបើងគ្របពីលើ ដើម្បីជួយរក្សាសំណើមដី និងបង្កើនជីជាតិដល់ដី។



ការគ្រប់គ្រង និងថែទាំ

ការកាត់តងមក

គោលការណ៍គ្រឹះនៃកាត់តែងមែកបន្ទាប់ពីស្វាយចន្ទីដាំបាន ១០ខែឡើងទៅ ត្រូវអនុវត្តរូបមន្ត៖១-៣-៦-១២ មានន័យថាដើមមេ១ដើម កាត់ទុក៣មក ហើយបន្តពីមែកទាំង៣ កាត់ទុក៦មក ហើយ

  • បន្តពីហ្នឹង កាត់ទុក១២ មែកទៀត។ ការកាត់តែងមែក និងការសម្អាតដើមចាប់ពីខែឧសភាដល់មិថុនាក្នុងគោលបំណង ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសារធាតុចិញ្ចឹម កត្តាចង្រៃ សត្វល្អិត និងជម្ងឺ។គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ 12ត្រូវអនុវត្តរៀងរាល់ឆ្នាំ ដោយ២ដងក្នុង១ឆ្នាំ គឺមុនពេលចេញផ្កានៅក្នុងខែតុលា និងក្រោយពេលប្រមូលផលរួច ក្នុងខែមេសា ឬឧសភា។
  • កាត់មែកដែលមានជម្ងឺ ឬសត្វល្អិតបំផ្លាញ មែកដែលគ្របពីលើគ្នា មែកខាងក្នុង ឬមែកក្រោមគេមែកមិនសមស្របទៅនឹងទម្រង់ដើម និងមែកមានសុខភាពមិនល្អ។
  • កាត់មែកដែលលូតលាស់ហួសពីការចង់បាន(ខ្ពស់ពេក)កាត់មែកគ្មានប្រយោជន៍ ដែលដណ្តើមសារធាតុចិញ្ចឹម
  • មែកកាត់រួចត្រូវលាបប័រដូមែកដែលកាត់ហើយត្រូវយកទៅកប់ ឬដុតចោល។ជួយបង្កើនគុណភាពផ្កា ផ្លែ និងគ្រាប់។

ការពូនគល់

        
ដោយសារស្វាយចន្ទី មានឫសកែវមិនរឹងមាំ ងាយនឹងដួលរលំដោយកម្លាំងខ្យល់ និងមានដង្កូវដួងចោះគល់ផងនោះ ការពូនគល់គឺជាការងារចាំបាច់បំផុត ពិសេសស្វាយចន្ទីដាំលើប្រភេទដីខ្សាច់ នៅពេលស្វាយចន្ទីមានអាយុក្រោម ៤ឆ្នាំ រៀងរាល់ពេលនៃការដាក់ជី ត្រូវពូនគល់ដោយត្រាក់ទ័រ ឬគោយន្ត។ពេលពូនគល់ដោយត្រាក់ទ័រ ឬគោយន្ត គួររុញដីផ្ទប់ទៅនឹងគល់ចន្ទីបញ្ច្រាស់ទិសខ្យល់ ឱ្យបានគ្រប់ចំនួនដើម ដើម្បីការពារការដួលដើមដោយកម្លាំងខ្យល់។គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ។



ការសម្អាតស្មៅ

ការសម្អាតស្មៅត្រូវធ្វើឡើង ២ដងក្នុងមួយឆ្នាំ ដោយលើកទី១ នៅក្នុងកំឡុងខែសីហា (មុនដាក់ជីបំប៉ន) និងធ្វើលើកទី២ នៅខែតុលា ឬវិច្ឆិកា (ពេលស្វាយចន្ទីចេញត្រួយ និងផ្កា)។ ប្រើប្រាស់ស្មៅស្ងួត ជាគម្របដី ដោយដាក់គ្របជុំវិញគល់ ឬនៅលើកំពែងជុំវិញគល់។ ការជីកកំពែងនៅជុំវិញគល់ និងគ្របគល់អាចជួយកាត់បន្ថយការហូរច្រោះជីជាតិ។

ការដាក់ជីបំប៉ន

ដំណាំស្វាយចន្ទីត្រូវដាក់ជី ៣ដងក្នុងមួយឆ្នាំ៖
-លើកទី១ នៅដើមរដូវភ្លៀងចន្លោះពី ខែមេសា-ឧសភា
-លើកទី២ នៅចន្លោះខែកក្ដដា-សីហា
-លើកទី៣ នៅខែកញ្ញា និងចុងខែតុលា
ដើម្បីទទួលបានទិន្នផលខ្ពស់ គេមិនត្រូវដាក់ជីនៅក្រោយ
ខែតុលាឡើយ ព្រោះជាពេលវេលាជិតអស់ទឹកភ្លៀង ធ្វើឱ្យជីមិនអាច
រលាយអស់ ដោយសារដីគ្មានសំណើមគ្រប់គ្រាន់ ធ្វើអោយស្វាយចន្ទីស្រូបជីមិនបានល្អ។

ឆ្នាំ/លើកប្រភេទជី
ឆ្នាំ2លើកទី1ជី NPK(N=20%,P=10%,K=5%)100 ទៅ 200 ក្រាម ក្នុងមួយដើម
លើកទ2ជី NPK(N=22%,P=7%,K=18%)100 ទៅ 200 ក្រាម ក្នុងមួយដើម
លើកទី3ជី NPK(N=22%,P=7%,K=18%)100 ទៅ 200 ក្រាម ក្នុងមួយដើម
ឆ្នាំ3លើកទី4ជី NPK(N=15%,P=15%,K=15%)250 ទៅ 300 ក្រាម ក្នុងមួយដើម
លើកទី5ជី NPK(N=22%,P=7%,K=18%)250 ទៅ 300 ក្រាម ក្នុងមួយដើម
លើកទី6ជី NPK(N=22%,P=7%,K=18%)250 ទៅ 300 ក្រាម ក្នុងមួយដើម
ឆ្នាំ4លើកទី7ជី NPK(N=15%,P=15%,K=15%)500 ទៅ 600 ក្រាម ក្នុងមួយដើម
លើកទ8ជី NPK(N=22%,P=7%,K=18%)500 ទៅ 600 ក្រាម ក្នុងមួយដើម
លើកទី9ជី NPK(N=15%,P=5%,K=36%)500 ទៅ 600 ក្រាម ក្នុងមួយដើម
ឆ្នាំ5លើកទី10ជី NPK(N=15%,P=15%,K=15%)800 ទៅ 1000 ក្រាម ក្នុងមួយដើម
លើកទ11ជីជី NPK(N=22%,P=7%,K=18%)800 ទៅ 1000 ក្រាម ក្នុងមួយដើម
លើកទី12ជី NPK(N=15%,P=5%,K=36%)800 ទៅ 1000 ក្រាម ក្នុងមួយដើម

សម្គាល់៖ ការប្រើប្រាស់ជីគឺទៅតាមប្រភេទដី

វិធីសាស្ត្របមូលផល

ការប្រមូលផលស្វាយចន្ទី ត្រូវរើសយកតែគ្រាប់ណាដែលទុំជ្រុះពីដើម ត្រូវប្រញ៉ាប់ប្រឡេះគ្រាប់ចេញពីសាច់ផ្លែឱ្យបានឆាប់ ជៀសវាងការប្រមូលផលរួច យកមកចាក់គរលើគ្នា បណ្តាលឱ្យកើតជម្ងឺផ្សិតធ្វើឱ្យបាត់បង់គុណភាពគ្រាប់ និងប៉ះពាល់តម្លៃទីផ្សារ។ ពេលប្រឡេះចេញពីសាច់ផ្លែ រួចលាងទឹកឱ្យស្អាត និងហាលពី ២ទៅ៣ថ្ងៃ ដើម្បីបន្ថយសំណើមនៅក្នុងគ្រាប់ មិនឱ្យលើសពី១២ភាគរយ ដើម្បីរក្សាទុកគ្រាប់បានយូរ និងមិនស្អុយខូច។ បន្ទាប់មកត្រូវច្រកគ្រាប់ទុកក្នុងបាវ ដោយទុកឱ្យផុតពីដី និងសំណើម។ជាធម្មតា ស្វាយចន្ទីនឹងឱ្យផលគ្រាដំបូងពេលវាបានអាយុពី ២ទៅ៣ឆ្នាំ ដោយផ្តើមចេញផ្កាតាំងពីខែធ្នូ រហូតដល់ខែកុម្ភៈ អាស្រ័យទៅតាមពូជស្រាល កណ្ដាល និងធ្ងន់ គឺអាចប្រមូលផលនៅខែកុម្ភៈ ដល់ខែឧសភា។ មិនត្រូវប្រមូលផលដោយបេះឡើយ ព្រោះឱ្យជ្រុះផ្កា ក្លឹប និងផ្លែខ្ចី។

ឯកសាយោង

១.បច្ចេកទេសដាំដុះស្វាយចន្ទីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៦

២.ឯកសារដាំដុះចន្ទី របស់ក្រុមហ៊ុនម៉ាលីសានគ្រុប បទបង្ហាញរបស់លោក សុ ទី ឆ្នាំ២០១៩

Writer