


ប្រភេទថ្នាំកំចាត់ដង្កូវសំខាន់ៗ

វិធីសាស្ត្រកែប្រែគុណភាពដីដែលធ្លាប់ប្រើប្រាស់ជីអសរីរាង្គ

ផ្សិតគឺជារុក្ខជាតិមួយប្រភេទដែលមានការពេញនិយមខ្លាំងសម្រាប់ប្រជាជននៅទូទាំងសាកលលោក ដោយគេអាចកែច្នៃទៅជាបន្លែ និងគ្រឿងទេសផ្សេងៗ។ ផ្សិតអាចដុះលូតលាស់បានដោយធម្មជាតិ និងមានការដាំដុះពីមនុស្ស ដោយផ្សិតដែលមានការចរាចរណ៍ខ្លាំងនៅលើទីផ្សាររួមមានផ្សិតចំបើង ផ្សិតអំបោះ ផ្សិតភ្លៅមាន់ ផ្សិតម្ជុល។ល។ ខាងក្រោមនេះគឺជាបច្ចេកនៅក្នុងដំណើរការងៃការដាំដុះផ្សិតចំបើងនៅក្នុងរោង៖
ជាដំបូងគេត្រូវសាងសង់រោងមួយដែលមានការបិទជិត ប្រក់រោង និងបិតជុំវិញរោងដោយអុីសូឡង់ ហើយមានទំហំ ៣x៦ម. និងកម្ពស់ ៣ម. ។ បន្ទាប់គេត្រូវធ្វើធ្នើរសម្រាប់ដាំដុះផ្សិតក្នុងរោងដោយមានទំហំ ១.២x៥ម. និងមានគម្លាតពីជាន់មួយទៅជាន់មួយកម្ពស់ ០.៥ម. ។ រួចគេត្រូវធ្វើទីតាំងសម្រាប់ត្រាំចំបើងទំហំ ៤x៤ម. កម្ពស់ ០.៥ម. ។ ជាចុងក្រោយគេត្រូវធ្វើចង្រ្កាន្តដើម្បីបញ្ចេញផ្សែងចូលទៅក្នុងរោងនៅពេលដែលដាក់ចំបើងចូលឬចង្ក្រាន្តចំហុយរោង។
គេអាចប្រមូលផលផ្សិតនៅពេលដែលវានៅក្រពុំល្អ មិនត្រូវទុករហូតដល់ផ្សិតចាយឬហើរឡើយ ព្រោះវានឹងចាស់ហើយបានតម្លៃទាប។
#ចំណាំ៖ ដំណើរការអាចប្រែប្រួលទៅលើបរិមាណ ព្រោះវាអាស្រ័យទៅតាមទំហំនៃការធ្វើ។
ឯកសារយោង