ដំណាំឪឡឹកត្រូវការអាកាសធាតុស្ងួតក្តៅ ដែលពេលថ្ងៃក្តៅល្មម និងយប់ត្រជាក់ជាង។ ពួកវាស្ថិតក្នុងគ្រួសារ ឃ្យូឃ្យូប៊ីតាសៀ(Cucurbitaceae) ។ចំពោះរយៈពេលលូតលាស់គឺ ពីដាំគ្រាប់ ទៅទុំ 90ថ្ងៃ។ ដូច្នេះហើយដើម្បីឱ្យវាមានសុខភាពល្អ ផ្ដល់ទិន្នផលខ្ពស់ ការប្រើជី NPK អោយបានត្រឹមត្រូវជារឿងសំខាន់ និងដើម្បីកុំឱ្យខូចគុណភាពដីសម្រាប់ដាំពេលបន្ទាប់។ ក្រៅពីNPK វាក៏ត្រូវការ Mg Ca B Zn…ផងដែរ។
ការណែនាំជាទូទៅគឺ៖
N :90-110 Kg/ហិចតា P2O5 : 50-60 Kg/ហិចតា K2O : 120-140 Kg/ហិចតា
គណនារក Urea DAP KCL តាមកម្រិតណែនាំខាងលេី:
អ៊ុយរ៉េ/Urea =153 – 188 Kg/ហិចតា
ដេអាប៉េ/DAP =109 – 130 Kg/ហិចតា
កាលី/KCL =200 – 233 Kg/ហិចតា
ចំណាំ ៖កម្រិតណែនាំសារធាតុចិញ្ចឹមអាចមានការកែតម្រូវទៅតាមការធ្វេីតេស្តដីនិងជាលិការុក្ខជាតិ ដេីម្បីធានាបានថាមានតុល្យភាពសម្រាប់ដំណាំ។
ដេីម្បីបានទិន្នផលឪឡឹក 1000Kg វាត្រូវការ
បេីគណនាទៅគឺ:
ការដាក់ជី
ឯកសារយោង