នៅក្នុងវែបសាយនិងផេកនាទីកសិកម្ម-kaksekam time ពួកយើងបានចេញជាអត្ថបទមួយរួចទៅហើយទាក់ទងទៅនឹងបច្ចេកទេសដាំ ដែលមានទាំងលក្ខខណ្ឌដី pHដី និងគម្លាតដាំដុះជាដើម។ដូច្នេះក្នុងអត្ថបទនេះយើងនឹងលម្អិតបន្ថែមតែទៅលើការប្រើប្រើប្រាស់ជីប៉ុណ្ណោះ។
ធុរេនជាដំណាំមួយដែលវាស្ថិតក្នុងគ្រួសារម៉ាលវ៉ាសៀ( Malvaceae ) ដែលជារឿយៗត្រូវបានគេសរសើរថាជា “ស្តេចនៃផ្លែឈើ” ដែលវាទាមទារការថែទាំ និងការយកចិត្តទុកដាក់យ៉ាងជាក់លាក់ ជាពិសេសនៅពេលនិយាយអំពីការដាក់ជី(fertilization)។ ការយល់ដឹងពីការដាំដើមឈើដ៏ទាំងនេះមានភាពខុសគ្នាទាំងអស់នៅក្នុងផលិតកម្មផ្លែឈើ ដែលការប្រេីប្រាស់ជីប្រែប្រួលទៅតាមអាយុ លក្ខណៈដី និងលក្ខខណ្ឌបរិស្ថាន ។
វាត្រូវការអាសូត(N) ចំនួន 1-2kg/១ដើម/១ឆ្នាំ; ផូស្វ័រ(P2O5) ចំនួន 1-1.5Kg/១ដើម/១ឆ្នាំ; និង ប៉ូតាស្យូម(K2O) ចំនួន 1-1.5Kg/១ដើម/១ឆ្នាំ។ យើងត្រូវ យកទៅគណនា( បរិមាណជី=កម្រិតណែនាំ x ផ្ទៃដី x 100 ➗ ធាតុសកម្មលើបាវ ) រក អ៊ុយរ៉េ/Urea; ដេអាប៉េ/DAP និងកាលី/KCL នោះយើងឃើញ:
បរិមាណជីត្រូវបែងចែកជាបីចំណែក ដោយដាយដាក់រៀងរាល់ 3ខែម្ដង។
វាត្រូវការអាសូត(N) ចំនួន 2-3kg/១ដើម/១ឆ្នាំ; ផូស្វ័រ(P2O5) ចំនួន 1.5-2Kg/១ដើម/១ឆ្នាំ; និង ប៉ូតាស្យូម(K2O) ចំនួន 1.5-2Kg/១ដើម/១ឆ្នាំ។ យើងនឹង ធ្វើការគណនាជាស្រេចអោយបងប្អូននូវបរិមាណ អ៊ុយរ៉េ/Urea; ដេអាប៉េ/DAP និងកាលី/KCL នោះយើងឃើញ:
បរិមាណជីត្រូវបែងចែកជា2ចំណែក ដោយយើងដាក់2ដង ក្នុង១ឆ្នាំ គឺដើមរដូវវស្សារ និងចុងរដូវវស្សារ ។
យើងប្រើ អាសូត(N) ចំនួន 1.5-2.5kg/១ដើម/១ឆ្នាំ; ផូស្វ័រ(P2O5) ចំនួន 2-3Kg/១ដើម/១ឆ្នាំ; និង ប៉ូតាស្យូម(K2O) ចំនួន 3-4Kg/១ដើម/១ឆ្នាំ។
យើងនឹងគណនាជាស្រេចឱ្យ :
នៅដំណាក់កាលបង្ករបង្កើនផល ចំពោះការដាក់ជីគឺយើងដាក់នៅដំណាក់កាលមុនផ្កា ចេញផ្កា និងក្រោយប្រមូលផល។
ឯកសារយោង