ការប្រើប្រេង ស្តៅ គឺជាដំណោះស្រាយដ៏ល្អ និងមិនប៉ះពាល់ដល់បរិស្ថានសម្រាប់ការថែទាំដំណាំ ដោយផ្តល់នូវការគ្រប់គ្រងសត្វល្អិតតាមបែបធម្មជាតិហើយអាចជួយការពារជំងឺដែលអាចមានកើតលើដំណាំ។ ប្រសិទ្ធភាពរបស់វាអាចជួយពន្លឿនដល់ការលូតលាស់របស់ដំណាំ ធ្វើឲ្យមានលូតលាស់កាន់តែល្អ ។
ស្លឹកស្តៅ (Neem) ឬស្លឹកស្តៅស្រស់ ឬគ្រាប់ស្តៅជាប្រភពចម្បងនៃការផលិតប្រេង ដោយកិនឬចិញ្ជ្រាំវាឱ្យម៉ត់ហើយច្រោះយកកាកវាចេញ។
ប្រភពកំដៅ៖ ដាក់លើចង្ក្រានហើយកូរប្រមាណ 30-60 នាទីរហូតឲ្យដាច់ទឹកវានិងឡើងប្រេង បន្ទាប់មកដាក់វាឲ្យចុះត្រជាក់ រួចច្រកវាដាក់ដបកែវដែលមានពណ៍ខ្មៅសម្រាប់រក្សានូវគុណភាពរបស់ប្រេងស្តៅ(neem oil)ឲ្យកាន់តែមាន ប្រសិទ្ធភាពបន្ទាប់ពីបានចម្រាញ់ហើយ។
ការគ្រប់គ្រងសត្វល្អិត៖ប្រេងស្តៅ(Neem oil) ដើរតួជាថ្នាំបាញ់សត្វល្អិតធម្មជាតិ រារាំងសត្វល្អិតដូចជា អាពីត ចៃ ពីងពាង និង រុយសរ ដូច្នេះការពាររុក្ខជាតិពីការឆ្លង។
ការការពារជំងឺផ្សិត៖ វាមានលក្ខណៈសម្បត្តិប្រឆាំងពពួកផ្សិត ហើយប្រឆាំងការឆ្លងមេរោគផ្សិត ដូចជាផ្សិតម្សៅ និងការរលួយឫស។
របៀបលាយ៖ លាយប្រេងស្តៅ (neem oil) ជាមួយទឹកក្នុងសមាមាត្រ 1-2 លីត្រនៃប្រេងស្តៅ (neem oil) ក្នុង 100លីត្រនៃទឹក អាស្រ័យលើកំហាប់ដែលចង់បាន បន្ថែមសាប៊ូលាងចានពីរបីដំណក់ ដើម្បីជួយបញ្ចេញសារធាតុ emulsify ល្បាយ។
ប្រើដបបាញ់ ឬម៉ាស៊ីនបាញ់ថ្នាំ ដើម្បីបាញ់កន្លែងដែលរងផលប៉ះពាល់ដោយធានាបាននូវការបាញ់សព្វលើផ្ទៃស្លឹកខាងលើ និងខាងក្រោម។ អនុវត្តរៀងរាល់ 7-14 ថ្ងៃតាមតម្រូវការ ជាពិសេសបន្ទាប់ពីភ្លៀង ឬស្រោចទឹក ដើម្បីរក្សាប្រសិទ្ធភាពប្រឆាំងសត្វល្អិត និងជំងឺ។ សូមធ្វើការតេស្តលើតំបន់តូចមួយជាមុនសិន ដើម្បីពិនិត្យមើលភាពប្រែប្រួលរបស់ដំណាំ។
ឯកសារយោង