ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការគ្រប់គ្រងជំងឺ និងសត្វល្អិតលើដំណាំតាមរយៈបច្ចេកទេសរូបសាស្ត្រ

រុក្ខជាតិតែងតែមានការគំរាមកំហែងដោយសត្វល្អិត និងជំងឺដែលជាហេតុតម្រូវឲ្យយើងមានការប្រុងប្រយ័ត្ន និងការពារឲ្យបានខ្ពស់។ ទន្ទឹមនឹងនេះការគ្រប់គ្រងដំណាំពីជំងឺ និងសត្វល្អិតតែងមានវិធីសាស្ត្រជាច្រើនយ៉ាងដូចជា វិធីសាស្ត្រគីមី វិធីសាស្ត្រប្រពៃណី និងកាន់តែពិសេសទៅទៀតនោះវិធីសាស្ត្ររូបសាស្ត្រ។ ចំពោះវិធីសាស្ត្ររូបសាស្ត្រគឺជាវិធីសាស្ត្រមួយដែលទាក់ទងទៅនឹងការដាំដុះ បច្ចេកទេសរៀបចំដី និងវិធីការពាររុក្ខជាតិមុនដាំដុះផងដែរ។ ខាងក្រោមនេះគឺជាវិធីសាស្ត្ររូបសាស្ត្រទាំងបីប្រភេទនៃវិធីសាស្ត្ររូបសាស្ត្រ៖

Soil solarization(ហាលដីដោយពន្លឺព្រះអាទិត្យ)

វិធីសាស្ត្រនេះជាបច្ចេកទេសមួយក្នុងការសម្លាប់មេរោគក្នុងដីដោយមិនប្រើប្រាស់ថ្នាំគីមី ប៉ុន្តែជំនួសឲ្យការយក ថាមពលពន្លឺព្រះអាទិត្យមកប្រើវិញ។ ចំពោះការប្រើពន្លឺព្រះអាទិត្យមានន័យថាគេត្រូវធ្វើការភ្ជួររាស់ដីក្នុងជម្រៅ 20-25cm បន្ទាប់មកហាលដីនោះចោលក្រោមពន្លឺថ្ងៃពេញរយៈពេល 4-6សប្ដាហ៍។

Polytene Mulching(បង្កើនសីតុណ្ហភាពដី)

វិធីសាស្ត្ររូបសាស្ត្រមួយនេះគេប្រើប្រាស់វាដោយបង្កើនសីតុណ្ហភាពដីបរិមាណ 50oC ក្នុងដីជម្រៅ 5-25cmតាមរយៈការប្រើប្រាស់ប្លាស្ទិចគ្របដី។ ប្លាស្ទិកគ្របដីចែកចេញជាពីរប្រភេទគឺ ពណ៌ខ្មៅប្រើសម្រាប់គ្រប់គ្រងជំងឺផ្សិត បាក់តេរី និងស្មៅព្រោះវាបានស្រូបយកកម្ដៅពីព្រះអាទិត្យចូលមកក្នុងដី។ រីឯប្លាស្ទិកមួយប្រភេទទៀតជាប្រភេទពណ៌ប្រាក់ដោយប្រើវាដើម្បីគ្រប់គ្រងជំងឺវីរុសដែលបណ្ដាលមកពីភ្នាក់ងារចម្លងជំងឺ(រុយស អាពីត និងទ្រីប) និងសត្វល្អិត ដោយវាបានបញ្ចេញចំណាំងផ្លាតនៅពេលត្រូវពន្លឺថ្ងៃ។ ម្យ៉ាងទៀតវិធីសាស្ត្ររូបសាស្ត្រនេះមានគោលបំណងដូចជា៖

  • ជាវិធីមួយអាចទៅគ្រប់គ្រងប្រភេទស្ព័រ(Spore)នៃផ្សិត និងពពួក Soil borne diseases(ផ្សិតគ្មានស្ព័រ)
  • វាជួយសម្រួលទៅដល់ការលូតលាស់នៃពពួក Micro-organisms
  • ធ្វើឲ្យមានខ្យល់ចេញចូលនៅក្នុងដី ដែលជួយកាត់បន្ថយសំណើមខ្ពស់នៅក្នុងដី ជាហេតុបណ្ដាលឲ្យពពួកស្មៅពុល(Anox)
  • ជាគម្របដីដែលអាចជួយកាត់បន្ថយការកើតជំងឺ វីរុស និងការពារសត្វល្អិត(អាពីត និងរុយស)

Water treatment(ការពន្លិចទឹក)

ជាវិធីសាស្ត្រមួយដែលត្រូវបានគេប្រើប្រាស់ដើម្បីជាដំណោះស្រាយក្នុងការសម្លាប់ស្មៅ និងមេរោគក្នុងដី។ ការពន្លិចទឹកធ្វើឡើងមុនពេលដាំដុះដោយពន្លិចជម្រៅ 30cm រយៈពេល 8-10សប្ដាហ៍(វាអាស្រ័យទៅតាមប្រភេទដី ដូចជាដីឥដ្ឋមិនត្រូវពន្លិចយូរពេកទេ រីឯដីខ្សាច់ត្រូវប្រើពេលច្រើនសម្រាប់ពន្លិច) វិធីសាស្ត្រនេះធ្វើឲ្យដីបង្កើននូវអុកសុីសែន O2 ជាហេតុបណ្ដាលឲ្យពពួកមេរោគក្នុងដីមិនអាចរស់នៅបាន។

ឯកសារយោង

Writer