ការផ្សាំមែកគឺជាការបន្តពូជរុក្ខជាតិដោយគ្មានគ្រាប់ ដែលគេយកមែករុក្ខជាតិមួយដើម្បីបង្កើតបានកូនរុក្ខជាតិមួយទៀតហើយប្រើរយៈពេលខ្លី។ គេអាចផ្សាំមែកដំណាំបាននូវគ្រប់រដូវកាលហើយអាចផ្សាំទៅលើប្រភេទដំណាំបានជាច្រើនប្រភេទ។ ខាងក្រោមនេះគឺជាបច្ចេកទេសលម្អិតអំពីការផ្សាំមែកដែលស្របតាមបទពិសោធន៍ជាក់ស្ដែងផងដែរ។
ក្រោយពីបានផ្សាំលើដើមរយៈពេល2ខែឬរហូតដល់មែកដុះឫសដែលមានពណ៌ត្នោតចាស់ឬឫសពណ៌ចាស់ទើបគេអាចកាត់មែកផ្សាំផ្ដាច់ចេញពីដើម។ ចំពោះការកាត់ត្រូវយកកន្ត្រៃឬរណាដោយកាត់ចម្ងាយពីថង់ផ្សាំប្រវែង3cm រួចស្រាយថង់ចេញហើយត្រាំមែកផ្សាំដែលដុះឫសនោះក្នុងទឹករហូតដល់បាត់ពពុះ។ នៅក្នុងទឹកត្រាំមែកគេត្រូវលាយទឹកជាមួយថ្នាំដែលមានធាតុសកម្ម Humic acid ឬ Fumic acidតាមកម្រិតណែនាំលើកញ្ចប់ថ្នាំ។ មួយវិញទៀតប្រសិនបើគ្មានថ្នាំនេះទេគេអាចត្រាំលាមកគោក្រៀមរយៈពេល 7ថ្ងៃ ហើយយកទឹកនោះទៅត្រាំមែកផ្សាំឬលាយជាមួយHumic acid ឬ Fumic acid កាន់តែមានប្រសិទ្ធិភាពខ្ពស់ផងដែរ។ ក្រោយត្រាំទឹករួចគេអាចយកមែកទៅដាក់ក្នុងកន្ទោង(ថង់បណ្ដុះ)ដែលបានរៀបចំល្បាយដីដូចជា អង្កាម ដី(ដីដំបូក, ដីទន្លេរ, ដីក្រោមដើមឈើ, លាមកគោក្រៀម)។ នៅពេលដាក់ក្នុងកន្ទោងគេត្រូវកាត់ស្លឹកចោលមួយចំនួន និងនៅពេលដែលវាដុះមែកថ្មីត្រូវកាត់មែកចោលខ្លះ។
ឯកសារយោង