រុក្ខជាតិកំចាត់សត្វល្អិតនៅទីនេះចង់សំដៅទៅលើប្រភេទរុក្ខជាតិដែលអាចបង្វែរដាន ឬបំពុលសត្វល្អិតចង្រៃពីការសុីដំណាំ។ រុក្ខជាតិប្រភេទនេះមានក្លិនខ្លាំង ក្លិនប្រហើរ និងមួយចំនួនទៀតមានក្លិនក្រពុលហើយផ្កាទាក់ទាញសត្វល្អិតមានប្រយោជន៍។ រុក្ខជាតិដែលជាសត្រូវសត្វល្អិតចង្រៃមានដូចខាងក្រោម៖
ស្លឹកគ្រៃគឺជាប្រភេទរុក្ខជាតិដែលមានស្លឹកវែងហើយមានកម្ពស់អាចលូតលាស់រហូតដល់ ១ម៉ែត្រ។ វាមានផ្ទុកនូវសារធាតុគីមីមួយចំនួនដោយបានបញ្ចេញនូវក្លិនម្យ៉ាងដែលពពួកសត្វល្អិតមិនចូលចិត្តផងដែរ។ សារធាតុគីមីទាំងនោះរួមមាន៖
ជីនាងវងជារុក្ខជាតិដែលគេអាចយកវាទៅបរិភោគដោយវាជាគ្រឿងផ្សំយ៉ាងសំខាន់សម្រាប់មុខម្ហូបខ្មែរយើងមួយចំនួន ហើយវាក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងចំណោមជីផងដែរ។ គេអាចដាំវាដើម្បីបង្វែរដានសត្វល្អិត ព្រោះវាមានក្លិនខ្លាំងហើយក្លិនរបស់វាផ្ទុកទៅដោយ Eugenol, Linalool និង Estragole។ សារធាតុគីមីទាំងបីនេះជាធាតុដែលបានបញ្ចេញនូវប្រភេទក្លិនដែលសត្វល្អិតមិនចូលចិត្ត ហើយសត្វល្អិតមិនអាចស្រូបក្លិនចំណី(ដំណាំ)បានឡើយ។
ការដាំដុះម្រះព្រៅចន្លោះរងដំណាំឬជុំវិញបរិវេនដំណាំ វាអាចជួយកាត់បន្ថយសត្វល្អិតមួយចំនួន ព្រមទាំងបញ្ចេញក្លិនដែលអាចបង្វែរក្លិននៃដំណាំពីពពួកសត្វល្អិតចង្រៃ។ នៅក្នុងម្រះព្រៅមានផ្ទុកនូវធាតុគីមីដូចទៅនឹងស្លឹកគ្រៃដែររួមមាន Eugenol, Citronellol និង Limonene ដែលធាតុទាំងនេះជាក្លិនធម្មជាតិរបស់ម្រះព្រៅ ហើយវាមានឥទ្ធិពលមួយចំនួនទៅលើការបណ្ដេញ និងសម្លាប់សត្វល្អិតតាមរយៈការផលិតជាថ្នាំធម្មជាតិ។
ផ្កាប្រភេទនេះគេអាចដាំដុះវាជាដំណាំចម្រុះជាមួយនឹងប្រភេទដំណាំបន្លែ និងដំណាំដទៃទៀតដោយដាំវានៅជុំវិញឬចន្លោះរង។ ផ្កាស្បៃរឿងមានក្លិនខ្លាំងដែលជាហេតុធ្វើឲ្យវាអាចជួយបិតបាំងក្លិនដំណាំពីពពួកសត្វល្អិតចង្រៃ និងបានជួយទាក់ទាញសត្វល្អិតមានប្រយោជន៍។ នៅពេលដែលសត្វល្អិតមានប្រយោជន៍ត្រូវបានទាក់ទាញដោយផ្កាពណ៌ស្រស់របស់ផ្កាវាក៏បានចូលរួមក្នុងការការពារដំណាំពីសត្វល្អិតចង្រៃដោយវាជាប្រេដាទ័រក្នុងការបណ្ដេញឬសុីសត្វល្អិតឥតប្រយោជន៍ផងដែរ។ សត្វល្អិតដែលមិនចូលចិត្តផ្កាស្បៃរឿងរួមមាន អាពីត ណេម៉ាតូត និងសត្វល្អិតដទៃទៀត។
រំដេងជាគ្រឿងតេសផ្សំដ៏សំខាន់សម្រាប់មុខម្ហូបស្ទើរគ្រប់មុខរបស់ខ្មែរយើង ហើយវាក៏មានការចរាចរយ៉ាងខ្លាំងនៅក្នុងទីផ្សារសព្វថ្ងៃ។ គេអាចដាំដុះរំដេងនៅចន្លោះរងដំណាំដើម្បីឲ្យវាបញ្ចេញក្លិនធម្មជាតិរបស់វាដូចជា 1,8-cineole, Eugenol និង Camphorទៅក្នុងបរិស្ថានជុំវិញ។ ក្លិនទាំងអស់នេះជាធាតុគីមីដែលមានក្នុងរំដេងស្រាប់ ហើយវាកាន់តែមានប្រសិទ្ធិភាពទៅទៀតនោះនៅពេលដែលគេកែច្នៃទៅជាប្រេងដើម្បីសម្លាប់សត្វល្អិតផងដែរ។
ខ្ទឹមបារាំង (Allium cepa) ដើរតួជាអ្នកបណ្តេញសត្វល្អិត ដោយសារតែវាបានផ្ទុកនូវស្ពាន់ធ័រយ៉ាងខ្លាំង ជាពិសេសសារធាតុ Allicin ដែលត្រូវបានបញ្ចេញនៅពេលដែលខ្ទឹមបារាំងត្រូវបានកាត់។ សមាសធាតុទាំងនេះបង្កើតក្លិនស្អុយ ដែលបណ្តេញសត្វល្អិតជាច្រើនរួមទាំង អាពីត, ចៃ និងកញ្ចែមួយចំនួន។ ក្លិនដ៏ខ្លាំងរបស់វាអាចបិទបាំងក្លិនក្រអូបរបស់រុក្ខជាតិដទៃទៀត ធ្វើឱ្យពួកវាមិនសូវទាក់ទាញដល់សត្វល្អិត។ លើសពីនេះទៀតសមាសធាតុទាំងនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគដែលអាចទប់ស្កាត់សត្វល្អិត និងកាត់បន្ថយលទ្ធភាពនៃការឆ្លងមេរោគផ្សិត និងបាក់តេរីនៅក្នុងរុក្ខជាតិក្បែរនោះ។