ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការធ្វើជីត្រីផ្អាប់

ជីត្រីផ្អាប់(អាស៊ីតអាមីណូត្រី FAA)  គឺជាវិធីសាស្រ្តដ៏ល្អមួយដើម្បីបង្វែកាកសំណល់ត្រីទាំងអស់ដែលលែងត្រូវការហើយយកមកកែប្រែក្នុងការធ្វើជីដែលសម្បូរសារធាតុចិញ្ចឹមសរីរាង្គសម្រាប់រុក្ខជាតិរបស់អ្នក។

ការអនុវត្តន៍នេះល្អចំពោះបរិស្ថានដោយជួយកែប្រែពីវត្តុធាតុដែលយើងលែងត្រូវការមកជាសារធាតុសរីរាង្គដ៏មានតម្លៃចំពោះដំណាំ។ ជីត្រីផ្អាប់ (អាស៊ីតអាមីណូត្រី FAA) សម្បូរទៅដោយអាសូត ដែលល្អសម្រាប់ដំណាំជាច្រើន ។ ជីត្រីផ្អាប់ (អាស៊ីតអាមីណូត្រី FAA) សម្រាប់ជួយស្លឹកឲ្យមានសុខភាពល្អនៅក្នុងដំណាក់កាលលូតលាស់នៃរុក្ខជាតិមុនពេលពួកវាចាប់ផ្តើមចេញផ្កា ឬផ្លែ  ហើយជួយបង្កើនអាសូតនៅក្នុងដី និងបង្កើនទិន្នផលដំណាំ ។

វត្តុធាតុដែលត្រូវមានកាកសំណល់ត្រីឆៅ

  • កាកសំណល់ត្រីឆៅគ្រប់ប្រភេទ រួមទាំងពោះវៀនត្រី ស្រកា ឆ្អឹង ឬក្បាល។
  • ស្កររងូ៖ ស្មើនឹងបរិមាណទៅ នឹង កាកសំណល់ត្រីដែលបានប្រើ។
  • ពាងឬធុងជ័រធំ ៖ ធំល្មមសម្រាប់ដាក់ត្រី និងស្ករបាន។

របៀបធ្វើ

ប្រមូលកាកសំណល់ត្រី ដែលអ្នកមានអាចកិន ឬ ចិញ្ជ្រាំកាកសំណល់ដើម្បីពន្លឿនការបំបែកកាកសំណល់ឲ្យកាន់តែលឿនជាងមុន សម្រាប់ បរិមាណកាកសំណល់ត្រី ៣០គីឡូ លាយស្ករ ១០គីឡូរួចច្របល់ចូលគ្នា ហើយធ្វើការផ្អាប់រយៈពេល2 ទៅ 6 ខែ(ក្នុងករណីធ្វើចំនួនច្រើន)។ បើសិនធ្វើក្នុងចំនួនតិច ដូចជាកាកសំណល់ត្រី ៣គីឡូ លាយស្ករ ១គីឡូហើយធ្វើការផ្អាប់រយៈពេល 30 ថ្ងៃរក្សាទុកនៅកន្លែងដែលត្រជាក់គ្នានពន្លឺ។

នៅពេលដែលយើងផ្អាប់បានគ្រប់គ្រាន់តាមកំណត់រួចហើយ ទឹកជីត្រីផ្អាប់ និងឡើងពណ៍ត្នោតនោះយើងអាចយកមកប្រើប្រាស់បាន ប៉ុន្តែពេលឃើញមានដង្កូវសូមដាក់ស្ករបន្ថែម និងធ្វើការកូរ ៧ថ្ងៃម្តងដើម្បីពន្លឿនការបំបែកកាកសំណល់។

របៀបលាយ

ការលាយទឹកជីត្រីផ្អាប់ ១ លីត្រជាមួយទឹកធម្មតាចំនួន២០០លីត្រ សម្រាប់ស្រោចតាមគល់ដំណាំ។

ការលាយទឹកជីត្រីផ្អាប់ ១ លីត្រជាមួយទឹកធម្មតាចំនួន៤០០លីត្រ សម្រាប់បាញ់លើស្លឹកដំណាំ។យើងអាចបាញ់ពីរដង ជាពិសេសនៅ 15 ថ្ងៃបន្ទាប់ពីការសាបព្រួស និង 7 ថ្ងៃបន្ទាប់ពីការបាញ់លើកដំបូង។ ការធ្វើបែបនេះ ដើម្បីសង្កេតមើលពីផលប៉ះពាល់លើការលូតលាស់និងទិន្នផលរបស់ដំណាំ។

ឯកសារយោង

Writer