តើអ្វីទៅជាវចនានុក្រមអាកាសធាតុ?
ថ្នាំកសិកម្មជាអ្វី??
ស្រូវគឺជាដំណាំដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលផ្ដល់ជាអាហារសម្រាប់មនុស្សជិតពាក់កណ្ដាលនៃពិភពលោក។សត្វល្អិតនៅតែជាកត្តារារាំងដែលគម្រាមកំហែងយ៉ាងសំខាន់ដល់ផលិតកម្មស្រូវ។ដង្កូវស៊ីរូងដើមគឺជាសត្វល្អិតផ្នែកដែលចូលរួមបំផ្លិតបំផ្លាញដែលមាននៅក្នុងប្រព័ន្ធអេកូឡូស៊ីចម្រុះជុំវិញពិភពលោក។ ដង្កូវស៊ីរូងដើម(yellow stem borer or rice yellow stem borer)មានឈ្មោះវិទ្យាសាស្រ្ដថា Scirpophaga incertulas ស្ថិតនៅក្នុងគ្រួសារ Crambidae វាត្រូវបានពិពណ៍នាដោយ Francis Walder ក្នុងឆ្នាំ 1963។វាត្រូវបានគេរកឃើញនៅក្នុងប្រទេសអាហ្វហា្គនីស្ថាន នេប៉ាល់ ភាគឦសានប្រទេសឥណ្ឌា ស្រីលង្កា បង់ក្លាដែស មីយ៉ាន់ម៉ា វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី ស៊ូម៉ាត្រា Java, Boneo, Sumba, Sulawesi, ហ្វីលីពីន តៃវ៉ាន់ ចិន និងជប៉ុន។
ដង្កូវស៊ីរូងដើមមាន៤ប្រភេទគឺ មេអំបៅឆ្នូត(១) មេអំបៅស(២) មេអំបៅលឿង(៣) និងមេអំបៅផ្កាឈូកឬ ស៊ីជំពូ(៤)។

| ឈ្មោះដង្កូវស៊ីរូងដើម | ពង | ដង្កូវ | ដឹកឌឿ | មេអំបៅ | សរុប |
| ពណ៍លឿងនិងពណ៍ស | ៨ថ្ងៃ | ៣០ថ្ងៃ | ៨ថ្ងៃ | ៧ថ្ងៃ | ៥៣ថ្ងៃ |
| ពណ៍ឆ្នូត | ៥ថ្ងៃ | ២៥ថ្ងៃ | ៥ថ្ងៃ | ៥ថ្ងៃ | ៤០ថ្ងៃ |
| ពណ៍ផ្កាឈូកឬស៊ីជំពូ | ៥ថ្ងៃ | ២២ថ្ងៃ | ៨ថ្ងៃ | ៨ថ្ងៃ | ៤២ថ្ងៃ |

ដង្កូវស៊ីរូងដើម បំផ្លាញដំណាំស្រូវនៅដំណាំកាលសំណាប រហូតដល់ដំណាក់កាលចេញផ្កាគ្រប់មជ្ឃដ្ឋានដាំដុះទូទៅដូចជាស្រូវវាលទំនាបនិងស្រូវស្រែជម្រៅជាដើម។
ចំណាំ: ដើម្បីសុវត្ថិភាព និងជាប្រយោជន៍របស់លោកអ្នក សូមប្រើប្រាស់តែថ្នាំកសិកម្មដែលបានចុះបញ្ជីកា និងអនុវត្ត អោយបានត្រឹមត្រូវតាមការណែនាំក្នុងស្លាកសញ្ញា។