ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ពេលវេលានៃការប្រើអន្ទាក់ស្នេហ៍ (pheromone) ចាប់រុយទិចផ្លែ

ការដាំដំណាំ មិនថាដំណាំបន្លែយកផ្លែ ឬឈើហូបផ្លែនោះទេ គឺយើងតែជួបប្រទះនូវរុយទិចផ្លែ។ វាបានធ្វើឱ្យដំណាំខូខបាត់បង់ទិន្នផល ដែលយើងមិនអាចយកទៅផ្គត់ផ្គង់ទីផ្សារបាន។ ហេតុនេះទើបយើងនឹងលើកយកប្រធានបទ ការប្រើអន្ទាក់ចាប់រុយទិចផ្លែ មកបង្ហាញ ព្រោះ”អន្ទាក់ pheromone” គឺជាមធ្យោបាយដ៏ល្អ និងសុវត្ថិភាពក្នុងការកាត់បន្ថយចំនួនរុយផ្លែឈើ។

តើត្រូវមានសម្ភារៈនិងសារធាតុអ្វីខ្លះដើម្បីចាប់

អន្ទាក់ត្រូវមានសំឡីមួយដែលជ្រលក់ថ្នាំទាក់ទាញ និងថ្នាំសម្លាប់សត្វល្អិតនៅបាតដប។

រុយទិចផ្លែឈ្មោល (Male Queensland) ត្រូវបានទាក់ទាញពីចម្ងាយរហូតដល់ 400 ម៉ែត្រ ។ ការចាប់រុយឈ្មោលនេះគឺដើម្បីកុំឱ្យវាទៅបន្តពូជជាមួយរុយញី ដែលអ្នកទិចផ្លែ តែបើគ្មានវត្តមានរុយឈ្មោលនោះវាមិនទិចទេ។

តើគួរប្រើអន្ទាក់នៅពេលណា ក្នុងដំណាក់កាលដំណាំ?

ដំណាក់នៃការរដាក់អន្ទាក់នេះ យើងមិនអាចដាក់វានៅដំណាល់កាដំណាំផ្លែបានទេ គឺវានឹងទាក់ទាញរុយទិចផ្លែមកកាន់តែច្រើន ហើយទម្រាំវាចូលអន្ទាក់គឺវាច្បាស់ជាទៅទិចផ្លែមុន ។ ការអនុវត្តអន្ទាក់ពេលដំណាំចេញផ្លែមិនត្រូវបានណែនាំអោយប្រើឡើយ។

ពេលវេលាដែលសមស្របគឺ ដាក់អន្ទាក់មុនផ្កា ឬពេលផ្កា និងមុនផ្លែ ហើយព្យួរនៅកម្ពស់ក្បាលនៅមែកធាងឈើ ឬក្បែរដំណាំ។ អន្ទាក់ត្រូវមាន 1 ក្នុងដី 5-10 ហិកតា (តិចបំផុត 3 អន្ទាក់ក្នុងមួយកសិដ្ឋាន) ហើយផ្លាស់ប្ដូរថ្នាំទាក់ទាញ( pheromone wick) រៀងរាល់បីខែម្តង។ សូមអានកាណែនាំរបស់ថ្នាំនៅលើដប មុនប្រើប្រាស់។

ឯកសារយោង

  1. https://bugsforbugs.com.au/product/fruit-fly-trap/
  2. https://plantwiseplusknowledgebank.org
  3. https://www.google.com/search?q=pheromone
Writer