ដំណាំល្មើគឺជាដំណាំមួយប្រភេទដែលមានការនិយមបរិភាគ ព្រោះវាមានអត្ថប្រយោជន៍ចំពោះសុខភាព ជាពិសេសមានរសជាតិឆ្ញាញ់និងជាដំណាំពាណិជ្ជកម្មដ៏សំខាន់សម្រាប់កែច្នៃជាផលិតផលបានច្រើន។ ដំណាំប្រភេទនេះត្រូវបានគេដាំដុះយ៉ាងទូលំទូលាយនៅទូទាំងទ្វីបអាហ្រី្វក មជ្ឍឹមបូជា អូស្រា្ដលី អាស៊ីខាងត្បូង កាលីហ្វ័រញ៉ា…។ វាមានលក្ខណៈធម្មជាតិនៅក្នុងតំបន់ត្រូពិច និងស៊ុបត្រូពិច។
ដើមល្មើលូតលាស់នៅលើដីប្រភេទផ្សេងៗគ្នា ប៉ុន្ដែដីដែលផ្ដល់ទិន្នផលល្អបំផុតគឺល្បាយខ្សាច់ (Sandy Loam)។ ដំណាំល្មើត្រូវបានគេចាត់ទុកថាមានភាពធន់ ទៅនិងដីដែលមានជាតិអំបិលខ្ពស់ បើប្រៀបធៀបនិងដំណាំហូបផ្លែដទៃទៀត។ PH រហូតដល់ 8 ក៏ដំណាំល្មើអាចលូតលាស់បានដែល តែ PH ដែលល្អនៅចន្លោះពី 6.6-7.5។
សំណើម ៖ បន្ទាប់ពីដាំភ្លាមៗស្រោចទឹកល្មើអោយជោគល្អ ។ ស្រោចទឹកជារៀងរាល់ថ្ងៃបន្ទាប់ពីដាំបាន 2សប្ដាហ៍ ដើម្បីជួយអោយវាបង្កើតកម្លាំង ។ បន្ទាប់ពី2ខែក្រោយមកាត់បន្ថយបរិមាណស្រោច ត្រូវស្រោច2ដងក្នុងមួយសប្ដាហ៍។ការស្រូបយកទឹកប្រចាំថ្ងៃរបស់ល្មើពេញវ័យត្រូវបានគេប៉ាន់ប្រមាណថា មានពី 150-200លីត្រ ។ទឹកភ្លៀងនិងសំណើមខ្យល់ បង្កអោយមានជំងឺផ្សិត រារាំងការបង្កកំណើត។
សីតុណ្ហភាព ៖ តម្រូវការសីតុណ្ហភាពស្ងួត (ក្ដៅហើយស្ងួត) ជាមួយនិងសីតុណ្ហភាពចន្លោះពី 25-32 អង្សាសេ ។នៅពេលល្មើចេញផ្កាត្រូវការសីតុណ្ហភាព 18អង្សាសេ(នៅក្នុងម្លប់)ចំពោះការកំណត់ផ្លែសីតុណ្ហភាពលើសពី 25អង្សាសេ។
ការបន្ដពូជ ៖ ការបន្ដពូជរបស់គ្រួសារល្មើភាគច្រើនសុទ្ធតែតាមរយៈគ្រាប់ ឧទាហរណ៍ ដូង ដូងប្រេងជាដើម។ មានវិធីសាស្រ្ដបីយ៉ាងដើម្បីបន្ដពូជល្មើគឺ បន្ដពូជតាមគ្រាប់ តាមមែក(វិធីសាស្រ្ដប្រពៃណី)និងតាមជាលិកាវប្បកម្ម។
នៅក្នុងចម្ការ ឯកទេសប្រព័ន្ធដាំដុះទូទៅនៅក្នុងក្រឡាផ្ទៃ 9ម×9ម ឬ 10ម×10ម ដោយទុកចន្លោះសម្រាប់ម៉ាស៊ីន និងដាំដំណាំបន្ទាប់បន្សំផ្សេងទៀត។ ដាំនៅក្នុងរណ្ដៅ 90សម ដើម្បីដាក់ឬសវាអោយជិតប្រព័ន្ធទឹកក្រោមដី។ ដើម្បីអោយមានដំណើរលម្អងក្នុងធម្មជាតិ ដើមឈ្មោល 2-3ដើម ត្រូវដាំជាមួយដើមញី100ដើមដើម្បីបង្កើតផ្លែ។
តម្រូវការជីអសរីរាង្គក្នុងមួយដើមគឺ
សម្រាប់ដំណាំសរីរាង្គគេតែងតែប្រើប្រាស់យុទ្ធសាស្រ្ដបង្កើនសារធាតុសរីរាង្គក្នុងដីដោយផ្អែកទៅលើការដាក់ជីស្រស់ និងជីកំប៉ុស្ដ។