ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ដំណាំស្ពៃតឿ និងស្ពៃក្រញ៉ាញ់ 

ស្ពៃតឿ និងស្ពៃក្រញាញ់ជាដណាំដែលគេពេញនិយមក្នុុងការបរិភោគ។វាសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីន ដែលរាងកាយត្រូវការ។ ដំណាំនេះមាន ឈ្មោះវិទ្យាសាស្ត្រ ៖Brassica rapa subsp chinensis ស្ថិតក្នុងគ្រួសារ ៖ គ្រូស៊ីហ្វ័ររ៉ា(Cruciferae)=ប្រាស៊ីកាសៀ(Brassicaceae)= ម៉ាស្តាត(mustards) ។

លក្ខខណ្ឌអាកាសធាតុ និងបរិស្ថាន

  • សីតុណ្ហភាពសមស្របបំផុត 18°C–20°C ដែលវាផ្ដល់នូវរសជាតិឆ្ងាញ់ ប៉ុន្តែវាក៏អាចធន់នឹងសីតុណ្ហភាពខ្ពស់ 35°C និងទាប-3°C
  • ពន្លឺ : គឺត្រូវការពន្លឺពេញ ហើយក៏លូតលាស់ល្អដែរពេលត្រូវពន្លឺព្រះអាទិត្យដោយផ្នែក(បាំងដើមឈើខ្លះ) 3ទៅ 5ម៉ោងក្នុង១ថ្ងៃ។ដូច្នេះ មុនដាំត្រូវពិនិត្យមើលតំបន់ដែលអ្នកដាំ ថាតើមានពន្លឺគ្រប់គ្រាន់ដែរឬទេ ព្រោះកាលណាពន្លឺមិនគ្រប់ វណ្ដាលឱ្យលូតលាស់យឺត។
  • pHដី : គឺភាពអាស៊ីត(ជូ) ឬបាស(ប្រៃ)នៃដី ដែលទាក់ទងទៅនឹងការស្រូបសារធាតុចិញ្ចឹមបានឬមិនបានក្នុងការលូតលាស់។ ដូច្នេះpH ដីសមស្របគឺ ចន្លោះ 6 ទៅ 7.5 ។

ការរៀបចំដីដាំ

ភ្ជួរដីហាល 7-14ថ្ងៃមុនលើករងដាំ។ លើករងដាំ ទទងរង 1ម៉ែត្រ, គម្លាតរង 0.4ទៅ0.5ម៉ែត្រ, កម្ពស់រង 0.2 ទៅ 0.3ម៉ែត្រ(២តឹក ទៅ ៣តឹក) ឯបណ្ដោយអាស្រ័យទៅលើទំហំនៃការផលិតថាចង់ផលិតប៉ុន្មានគីឡូ(ជាទូទៅ បើ1ដើមយក 100ក្រាម=១ខាំ នោះបានទិន្នផល 2គិឡូ ទៅ 2.5គីឡូ ក្នុង1ម៉េត្រការ៉េ)។ 

បន្ទាប់ពីលើករងរួច យកទុយោតំណក់ទឹកដាក់មុន រួចយកកៅស៊ូខ្មៅគ្របរងដើមការពារស្មៅដុះ។ អ្នកមិនបាច់គ្របកៅស៊ូក៏បានតែហត់ដកស្មៅនិងពិបាកគ្រប់គ្រងស្មៅបើទំហំការផលិតធំ។

ការបណ្ដុះកូន

  • របៀបទី១ យកគ្រាបទៅបណ្ដុះលើត្រេ ដោយដីបណ្ដុះត្រូវលាយជីកំប៉ុសឬលាមកសត្វស្ងួត ក្នុងបរិមាណស្មើគ្នាទៅនឹងដី(ដី១គិឡូ+ ជីកំប៉ុស១គីឡូ) ដាក់គ្រាប់1រន្ធ 2ឬ3គ្រាប់ រួចកន្ទ្រប់ដៃពីលើនឹងរោយដីស្ដើងៗពីលើ ។ បន្ទាប់ពី10ទៅ14ថ្ងៃក្រោយមកយកទៅដាំ(ដាំពេលល្ងាចម៉ោង៣)។
  • របៀបទី២ យកគ្រាប់ទៅដាំនឹងរងតែម្ដង ដោយ១កន្លែង(រន្ធ)ដាក់2ទៅ3គ្រាប់។
  • បរិមាណគ្រាប់ពូជចាំបាច់៖ សាបព្រួសផ្ទាល់លើរង 0.3Kg ទៅ 0.5Kg (3ខាំ-5ខាំ) ក្នុង១០០០ ម៉ែត្រការ៉េ – បើដាំកូន 50 ទៅ 60 ក្រាមក្នុង១០០០ ម៉ែត្រការ៉េ

គម្លាតដាំ

ជាទូទៅគម្លាតដាំពីកូន១ទៅកូន១ គឺ20សង់ទីម៉ែត្រ(២តឹក) ឯគម្លាតចេញពីគែមខាងរងយកពាក់កណ្ដាលនសគម្លាតដាំគឺ 20cm ÷2=10cm(១តឹក)។

បរិមាណជី

កម្រិតណែនាំដំណាំស្ពៃតឿ និងស្ពៃក្រញាញ់គឺដូចគ្នា។ បើមិនប្រើជីសរីរាង្គឬកំប៉ុស្តិ៍

មិនទាន់យកប្រើបានទេត្រូវគណនាសិន ដើម្បីរក អ៊ុយរ៉េ(Urea) ដេអាប៉េ(DAP) និងកាលី(KCL)

• បរិមាណសម្រាប់ដី 1ហិចតា

• បរិមាណសម្រាប់ដី 1ម៉ែត្រការ៉េ( m²)

របៀបដាក់ជី

ប្រមូលផល

 អ្នកអាចប្រមូលផលបាន 45ថ្ងៃពីដាំគ្រាប់ ឬ30ថ្ងៃពីដាំកូន។ អ្នកត្រូវប្រមូលផលអោយអស់ត្រឹមអាយុ60ថ្ងៃ លើសពីនឹងរស់ល្វីងលែងឆ្ងាញ់ តែរស់ជាតិល្វីងក៏បណ្ដាលមកពីកង្វះសារធាតុចិញ្ចឹមដែរ។

ទិន្នផល

បើយក១គុម្ព 100g-200g បាន 17ទៅ 35តោន ក្នុង១ហិចតា។

កត់ត្រាការចំណាយ

ការកត់ត្រាការចំណាយជារឿងសំខាន់ណាស់ដែលមិនត្រូវមើរំលងឡើយ ព្រោះជួយឱ្យអ្នកអាចដឹងថាតម្លៃប៉ុណ្ណាដែលលក់ទៅចំណេញ និងខាតពេលលក់នៅលើទីផ្សារ។ ការចំណាយនោះរួមមាន ភ្ជួរ ជី សម្ភារៈស្រោច ថ្នាំសត្វល្អិត ថ្នាំជំងឺ កៅស៊ូខ្មៅគ្របរង ពលកម្មខ្លួនឯង(ភាគច្រើនតែងមើលរំលង) ជួលគេដាំ ធ្វើស្មៅ សាំង និងម៉ាស៊ីនបូមទឹកជាដើម។

ឯកសារយោង

Writer