ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការពារដំណាំមុនសត្វល្អិត និងជំងឺផ្ទុះឡើង

ការដាំបន្លែ និងឈើហូបផ្លែគឺតែងតែរងនូវការបំផ្លាញពីសត្វល្អិត និងជំងឺផ្សេងៗ ដែលវាធ្វើអោយបាត់បង់ទិន្នផល និងខូចខាតដំណាំ។ ហេតុទើបយើងនឹងលើកយកវិធីសាស្រ្តការពារមុនភ្នាក់ងារចង្រៃវាកើតមានឡើង។

លក្ខខណ្ឌអាកាសធាតុនិងពេលវេលានៃការផ្ទុះឡើង

ការប្រែប្រួលអាសធាតុធ្វើអោយសត្វល្អិត និងជំងឺវាមានការផ្ទុះឡើង ពេលដែលមានលក្ខខ័ណ្ឌសមស្របទៅលើ សីតុណ្ហភាព សំណើម ចំណី(ដំណាំ)។

ដូច្នេះអ្នកត្រូវសង្កេតពីបរិស្ថានដែលអ្នកដាំដុះរបស់អ្នក។ បើវាក្ដៅៗខ្លាំង ហើយមានភ្លៀងធ្លាក់ ឬមានសំណើមនាពេលយប់  នោះវត្តមានសត្វល្អិតកើតមាន។ ចំពោះដំណាំបន្លែនារដូវប្រាំង ជារដូវក្ដៅសត្វល្អិតក៏ផ្ទុះចេញមកដែរព្រោះមានលក្ខខ័ណ្ឌសំណើម(ការស្តោចស្រពដំណាំ) មិនមែនទាល់មានភ្លៀងទើផ្ទុះទេ។

ឯការផ្ទុះឡើងនៃជំងឺគឹនៅពេលដែលមានភ្លៀងធ្លាក់ច្រើនជោគជាំ(សម្រាប់កម្ពុជានៅរដូវវស្សារ) គឺវត្តមានជំងឺផ្សិត និងបាក់តេរីនឹងកើតមានឡើង។

ការកំណត់ភ្នាក់ងារបង្ករ

ការកំណត់ភ្នាក់ងារបង្ករជារឿងសំខាន់ នៅក្នុងបរិស្ថានដាំដុះរបស់យើងថាតើមានសត្វល្អិតអ្វីខ្លះ? ជំងឺអ្វី?

ចំពោះសត្វល្អិត អ្នកត្រូវធ្វើជាបញ្ជីរាយនាម ដោយការសង្កេតផ្ទាល់ ឬសាកសួរអ្នកមានបទពិសោធន៍ដាំ ឬអ្នកដាំដែលគាត់ជួប ដោយយករូបភាពសត្វល្អិតទៅបង្ហាញដើម្បីបញ្ជាក់ថាមាន ឬមិនមាន?

សម្រាប់កសិករសូមទាក់ទងទៅមន្ត្រីកសិកម្មឃុំដែលនៅជិតលោកអ្នកដើម្បីប្រឹក្សារឿងនេះ។

ការជ្រើសថ្នាំមកប្រើ

ការជ្រើសរើសថ្នាំជាជំហានបន្ទាប់ពីដែលយើងត្រូវធ្វើបន្ទាប់ពីយើងកំណត់ភ្នាក់ងារបង្ករ។ ទាំងថ្នាំជំងឺ និងថ្នាំសត្វល្អិតមានទាំងប្រភេទប៉ះ(contact) និងប្រភេទជ្រាប(systemic) ។

ថ្នាំប្រភេទប៉ះ(contact) គឺសកម្មភាពវាទាល់តែប៉ះសត្វល្អិតទើបងាប់ ឯពពួកស៊ីរូងដើមគ្មានប្រសិទ្ធភាពទេ គឺកម្ចាត់បានតែផ្នែកខាងក្រៅនៃរុក្ខជាតិ។ យើងប្រើវានៅពេលដែលឃើញវត្តមានសត្វល្អិត ឬជំងឺហើយយើងចង់សម្លាប់វាភ្លាមៗ។ ដូច្នេះមិនអាចយកមកបាញ់ការពារមុនកើតឡើងជំងឺ និងសត្វល្អិតទេ។

ថ្នាំប្រភេទជ្រាប(systemic)គឺ សកម្មភាពវាជ្រាបចូលទៅក្នុងតួខ្លួនរបស់រុក្ខជាតិទាំងមូល ហើយទាល់តែសត្វទៅស៊ីស្លឹករុក្ខជាតិទើបងាប់ ។ យើងអាចប្រើវាការពារទាំងផ្នែកខាងក្រៅ និងខាងក្នុង(ពពួកស៊ីរូងដើម ជំងឺក្នុងរុក្ខជាតិ) ។ ដូច្នេះអាចយកមកប្រើក្នុងការបាញ់ការពារមុនវត្តមានសត្វល្អិត និងជំងឺ(ផ្សិត បាក់តេរី…)កើតឡើង។

នៅកម្ពុជានារដូវវស្សារជំងឺផ្សិត និងបាក់តេរីអាចនឹងផ្ទុះលើឈើហូបផ្លែ ធុរេន ខ្នុរ…ខ្ទង់ខែ10 ។ដូច្នេះត្រូវបាថ្នាំជ្រាបការពារមុននៅដើមវស្សារ ពាក់កណ្ដាលខែ6ទៅ ហើយ ប្រសិទ្ធភាព 14-20ថ្ងៃ ត្រូវបាញ់ម្ដងទៀត។

ធ្វើបញ្ជីថ្នាំ និងភ្នាក់ងារបង្ករដូចខាងក្រោម :

ឯកសារយោង

Writer