សត្វល្អិតធ្វើឲ្យដំណាំខូចខាត និងធ្វើឲ្យបាត់បង់ទិន្នផល។ ការខាតបង់នៃនៃចង្វាក់ផលិតកម្មកសិកម្មនាំឱ្យខ្វះខាតស្បៀងអាហារ និងបញ្ហាសេដ្ឋកិច្ចសង្គមផ្សេងៗទៀត។ ផ្កាស្បៃរឿងជារុក្ខជាតិដ៏សំខាន់នៅក្នុងចំណោមកសិដ្ឋានសរីរាង្គ ដែលផ្ដល់អត្ថប្រយោជន៍ដល់ សុខភាពមនុស្ស រួមទាំងការគ្រប់គ្រងសត្វល្អិតធម្មជាតិ ។
ខាងក្រោមនេះជាសារៈសំខាន់នៃផ្កាស្បៃរឿងៈ
ផ្កាស្បៃរឿងអាចជួយកម្ចាត់សត្វល្អិតដូចជា Aphids, Whiteflies(រុយស),Nematodes ។វាផលិតសារធាតុគីមីមួយមានឈ្មោះថា Alpha-terthienyl ដែលមានជាតិពុលដល់សត្វល្អិត។
ជាដំណាំដែលគេដាំពីរ ឬច្រើនប្រភេទ ត្រូវបានដាំដុះនៅជិតគ្នា ដើម្បីផលប្រយោជន៍រួម។ ការដាំចម្រុះជាមួយដំណាំរួមផ្សំត្រូវបានបង្កើតឡើងដើម្បីបង្កើនផលិតភាពដំណាំ ធ្វើពិពិធកម្មជម្រើសសម្រាប់អាហារ និងការបង្កើតប្រាក់ចំណូល និងកែលម្អភាពធន់របស់កសិដ្ធានក្រោមលក្ខខណ្ឌលូតលាស់ពិបាក។ ផ្កាស្បៃរឿងជួយបង្កើនការលូតលាស់របស់ដំណាំមួយចំនួនពេលដាំជាមួយវា។បន្លែដែលអាចដាំបានមានដូចជា Potatoes melons tomatoes broccoli and others។
ផ្កាស្បៃរឿងអាចទាក់ទាញនូវ ladybugs (អណ្ដើកមាស) lacewings , hoverflies និងសត្វល្អិតមានប្រយោជន៍ផ្សេងទៀតមកស៊ីសត្វល្អិតដែលបំផ្លាញដំណាំ។ការទាក់ទាញប្រភេទសត្វល្អិតដែលមានប្រយោជន៍បែបនេះមកកសិដ្ឋាននិង ជួយរក្សាអេកូឡូស៊ីអោយមានតុល្យភាព។
យុទ្ធសាស្រ្តគ្រប់គ្រងសត្វល្អិតនាពេលបច្ចុប្បន្ន ត្រូវបានអនុម័តដូចជាការប្រើប្រាស់ដំណាំអន្ទាក់ ឬដំណាំរួមផ្សំជាមួយនឹងដំណាំចម្បងសម្រាប់ការបង្វែរសត្វល្អិត។ ផ្កាស្បៃរឿងជាដំណាំអន្ទាក់ដ៏មានប្រសិទ្ធភាព មានន័យថាគេអាចដាំដើម្បីទាក់ទាញសត្វល្អិតអោយឆ្ងាយពីដំណាំផ្សេងទៀតបាន។