ក្រូចគឺជាដំណាំឈើហូបផ្លែម្យ៉ាងដែលមានឱជារសឆ្ងាញ់ ហើយប្រជាជនខ្មែរពេញនិយមក្នុងការបរិភោគមិនថាជាប្រភេទជូរឬផ្អែមឡើយ។ ទន្ទឹមនឹងនេះការដាំដុះក្រូចក៏មានផលវិបាកមួយចំនួនទាក់ទងនឹងការគំរាមកំហែងដោយសត្វល្អិត និងជំងឺផងដែរ។ ជំងឺដែលកើតឡើងញឹកញ៉ាប់ចំពោះដំណាំក្រូចភាគច្រើនជាជំងឺដែលបង្កឡើងដោយភ្នាក់ងារផ្សិត ហើយជំងឺទាំងនោះរួមមាន៖
ជាជំងឺផ្សិតមួយដែលមានរោគសញ្ញាដំបូងដោយកើតលឿងលើស្លឹក ហើយស្លឹកក្រូចមានលក្ខណៈស្រពោនតិចៗ បន្ទាប់មករមូល រួចជ្រុះស្លឹកមកដី។ រីឯមែកដែលកើតជំងឺភាគច្រើនមានពណ៌ពញ្លាក់ឬលឿង បន្ទាប់មកដូរទៅជាពណ៌ត្នោតវិញ ដែលជំងឺនេះវាសុីចាប់ផ្ដើមពីចុងមែករហូតដល់ដើម។ ចំពោះផ្លែដែលកើតជំងឺវាមានស្នាមរលួយនៅលើសណ្ដង់ផ្លែ។
ជាជំងឺដែលបង្កដោយផ្សិតPhytopthorose Cirophthora Leonian ហើយបំផ្លាញទៅលើស្លឹក ដើម ឫស និងផ្លែ ដោយវាបង្កជារោគសញ្ញាដូចជា មែករុក្ខជាតិដែលរងការបំផ្លាញឡើងប៉ោង ហើយប្រេះ បន្ទាប់មកស្នាមប្រេះប្រែទៅជាក្រហមជាំ។ នៅក្នុងលក្ខខណ្ឌអាកាសធាតុដែលមានសំណើមខ្ពស់វាកាន់តែធ្វើឲ្យតំបន់ដែលរងការបំផ្លាញឆាប់រលួយ និងងាប់។
ជំងឺនេះបង្កឡើងដោយផ្សិត Colletotrichum ដែលមានរោគសញ្ញាដូចជា ស្លឹកកើតជំងឺមានសភាពពណ៌ក្រម៉ៅស្លោក ហើយក្រៀម ដែលនៅចុងស្លឹកមានពណ៌បៃតងស្លេករួចប្ដូរទៅជាពណ៌ត្នោតរហូតដល់ពាក់កណ្ដាលនៃស្លឹក។ រីឯរោគសញ្ញានៅលើមែកវាកើតឡើងលើមែកខ្ចីដោយមានពណ៌ត្នោតហើយប្រែទៅជាប្រផេះ រួចក្រៀមស្ងួត។ ចំពោះរោគសញ្ញាលើដើមដោយវាមានលក្ខណៈប្រេះៗនៅលើសំបកដើម ហើយប្ដូរទៅជាពណ៌ត្នោតនៅត្រង់ចំណុចរងការបំផ្លាញ រួចរលួយហើយខ្មៅ ប៉ុន្តែបើវាបំផ្លាញលើមែកខ្ចីវាបណ្ដាលឲ្យចេញជាតិជ័រលើមែក។
ឯកសារយោង