ដង្កូវហ្វូងជាប្រភេទសត្វល្អិតចង្រៃដែលមានដើមកំណើតដំបូងនៅទ្វីបអាមេរិកខាងត្បូង បន្ទាប់មករីករាលដាលទៅដល់ទ្វីបអាហ្វ្រិក និងអាសុី។ វត្តមានដង្កូវប្រភេទនេះត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជានៅខែ ឧសភា ឆ្នាំ 2019 លើដំណាំពោត នៅតាមបណ្ដារខេត្តដូចជា ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងត្បូរឃ្មុំ។ រហូតមកដល់បច្ចុប្បន្ននេះដង្កូវហ្វូងបានរីករាលដាលខ្លាំងដោយបំផ្លាញទៅលើដំណាំស្រូវ និងដំឡូងមី ដែលនៅខេត្តសៀមរាបបំផ្លាញស្រូវចំនួន 55 ហិកតា និងខេត្តត្បូងឃ្មុំស្រូវ 55ហិកតា និង 5ហិកតាជាដំណាំដំឡូងមី។
ក.ជាមេអំបៅអាយុកាលចន្លោះពី 10ទៅ 21ថ្ងៃ។
ខ.ដំណាក់កាលពងរយៈពេល 2ទៅ 3ថ្ងៃទើបញាស់។
គ.ដំណាក់កាលដង្កូវចន្លោះពី 14ទៅ 22ថ្ងៃ។
ឃ.ដំណាក់កាលដឹកដឿរយៈពេល 8ទៅ 30ថ្ងៃ។
ក្រោយពីដំណាក់កាលដឹកដឿវាក៏វិវដ្តទៅជាមេអំបៅម្ដងទៀត។
ជាដំបូងវាបំផ្លាញស្លឹក ត្រួយ សុីរូងដើម និងផ្លែ ព្រមទាំងបន្សល់ទុកនូវអាចម៍ដង្កូវជាស្នាមចោះនៅត្រង់ចំណុចដែលបានបំផ្លាញ។ ដង្កូវហ្វូងប្រភេទថ្មីបំផ្លាញទៅលើដំណាំ 80ប្រភេទ ប៉ុន្តែប្រទេសកម្ពុជាយើងគេឃើញបំផ្លាញជាញឹកញ៉ាប់ទៅលើដំណាំដូចជា៖ ពោត ស្រូវ សណ្ដែក អំពៅ បន្លែ កប្បាស និងដំឡូងមី។
យោងតាមការចេញផ្សាយដោយក្រសួងកសិកម្មនៃប្រទេសឥណ្ឌាដែលបានសិក្សាស្រាវជ្រាវដោយ Dr. SK. Malhotra បានឲ្យដឹងថាការគ្រប់គ្រងដង្កូវហ្វូងថ្មីមានជាច្រើនវិធីសាស្ត្រ។ ដោយឡែកនៅក្នុងអត្ថបទនេះបានលើកឡើងនូវការគ្រប់គ្រងតាមរយៈពីរវិធីសាស្ត្រដោយវិធីសាស្ត្រប្រពៃណី និងវិធីសាស្ត្រគីមីរួមមាន៖
ក.ដំណាក់កាលគ្រាប់
គេត្រូវបាញ់ប្រភេទថ្នាំគីមីដែលផ្សំឡើងដោយសមាសធាតុ Cyantraniliprole 19.8% បូកជាមួយនឹង សមាសធាតុ Thaimethoxam 19.8% ដោយដាក់ 6ml/kgនៃគ្រាប់ពូជ។ ថ្នាំប្រភេទនេះមានប្រសិទ្ធិភាពរយៈពេល 15ទៅ20ថ្ងៃ។
ខ.ដំណាក់កាលសំណាប
ដើម្បីកាត់បន្ថយនៃការញាស់ពងនៃដង្កូវហ្វូងថ្មីគេអាចបាញ់ប្រភេទថ្នាំដែលមានសមាសធាតុផ្សំគីមី 5% NSKE Azadirachtin 1500ppm ក្នុងបរិមាណ 5ml/Lនៃទឹក។
គ.ដំណាក់កាលលូតលាស់
ដោយបាញ់ប្រភេទ Chlorantraniliprole 18.5% SC ឬ Thiamethoxam 12. % + Lambda cyhalothrin 9.5% ZC ។ ថ្នាំនេះភាគច្រើនគេប្រើនៅពេលដែលស្លឹកចាប់ផ្ដើមខូចខាតអស់ 10%។
ឯកសារយោង