


ការប្រើប្រាស់ជីលើដំណាំទាំង ៤ ប្រភេទ

ប្រភេទថ្នាំកំចាត់ដង្កូវសំខាន់ៗ

ជាទូទៅដំណាំស្រូវគឺជាដំណាំគោលមួយប្រភេទដែលប្រជាជនកម្ពុជាពេញនិយមក្នុងការដាំដុះ។ ទន្ទឹមនឹងនេះស្រូវជារុក្ខជាតិម្យ៉ាងត្រូវការទឹកដើម្បីអាចលូតលាស់ និងបង្កបង្កើនផល។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះការដាំដុះស្រូវត្រូវបានគំរាមកំហែងដោយសារគ្រោះរាំងស្ងួត និងមិនសូវមានទឹកគ្រប់គ្រាន់សម្រាប់ការដាំដុះតាមបែបបច្ចេកទេសកសិករ។ ដោយឡែកនៅក្នុងអត្ថបទនេះបានសរសេរឡើងដើម្បីនិយាយអំពីប្រព័ន្ធធារាសាស្ត្រដែលអាចជួយកាត់បន្ថយនៃការប្រើប្រាស់ទឹកតិចជាងមុន និងវិធីសាស្ត្រក្នុងការអនុវត្តន៍ផងដែរ។
AWDមានពាក្យពេញ Alternate Wetting and Drying គេសំដៅទៅលើមធ្យោបាយសន្សំសំច័យទឹកសម្រាប់ការដាំដុះដំណាំស្រូវ។ ម្យ៉ាងទៀតវាជាការផ្គត់ផ្គង់ទឹកតាមបែបពន្លិច និងផ្ដាច់ទឹកទៅតាមដំណាក់កាលនៃអាយុកាលរបស់ស្រូវផងដែរ។ ហើយវាមានភាពខុសគ្នាពីការដាក់ទឹកក្នុងស្រែតាមបែបប្រពៃណី(ឬទម្លាប់កសិករ)ព្រោះវាមានការកំណត់ និងតាមដានបរិមាណទឹកច្បាស់លាស់ជាងការបង្ហូរចូលស្រែតាមវិធីធម្មតា។ តួយ៉ាងមានប្រទេសជាច្រើនបានអនុវត្តន៍តាមវិធីAWD ដែលប្រទេសទាំងនោះរួមមាន៖ ចិន ថៃ ហ្វីលីភីន អាមេរិក និងប្រទេសដទៃទៀត។
ចំណាំ៖ វិធីសាស្ត្រនេះអាចធ្វើបានតែចំពោះរដូវប្រាំង និងរដូវវស្សាប៉ុន្តែនៅរដូវប្រាំងងាយស្រួលក្នុងការគ្រប់គ្រងទឹកជាង ហើយប្រើជាឧទារហរណ៍សម្រាប់ស្រូវមិនប្រកាន់រដូវ។
ឯកសារយោង