ដំណាំមានតម្លៃខ្ពស់នៅទីផ្សារដូចជា ត្រប់ ម្ទេស ប៉េងបោះជាដើម មានការលំបាកដាំដុះនៅទីវាល ជាពិសសនៅរដូវប្រាំង និង រដូវភ្លៀង ។ ការដាំកូនដោយបំបៅ ឬ ផ្សុំាកាត់បន្ថយនូវបញ្ហាផ្សេងៗដែលបណ្ដាលមកពីការជាំទឹក ជម្ងឺបណ្ដាលមកពីមេរោគក្នុងដី។ ការដាំដំណាំដោយកូនបំបៅ ឬ ផ្សុំាអាចធ្វើអោយពេលវេលានៃការប្រមូលផលមានរយៈពេលវែងជាងកូនដាំធម្មតា។ ចំណុចសំខាន់នៃការដាំកូនផ្សុំាទទួលបានជោគជ័យ ត្រូវកំណត់ លើ ដើមទម្រ (Rootstock) ដែលធន់និងជម្ងឺបង្កឡើងដោយមេរោគផ្សិត បាក់តេរី កាជាំទឹក រាំងស្ងួត មួយវិញទៀតកូនផ្សុំាមានទិន្នផលល្អ គុណភាពនិងតម្លៃខ្ពស់។
សម្ភារៈសម្រាប់តកូន Tool for Grafting
- កាំបិត
- កន្រ្ដៃ
- ថាសបណ្ដុះ
- បំពងជ័រស្រោបដំណរកូន
- ដង្កៀបភ្ជាប់ដំណរកូន
- ផ្សេងៗទៀត
ការជ្រើសរើសពូជ Variety selection
- ពូជអាចតគ្នាបាន ៖ ស្ថិតក្នុងគ្រួសារជាមួយគ្នាមកធ្វើការបំបៅ ឬ ផ្សុំាជាមួយគ្នា ដូចជា ត្រប់ ផ្សុំាជាមួយប៉េងបោះ ឬ ត្រសក់ផ្សុំាជាមួយ ល្ពៅ ត្រឡាច ននោង។
- ពូជគល់ទម្រ ៖ ធន់ទ្រាំនិងជម្ងឺពីក្នុងដី ភាពរាំងស្ងួត ការជាំទឹក សត្វល្អិតបំផ្លាញ អាយុវែងមកធ្វើជាដើមមេ (rootstock) ដែលដុះក្នុងធម្មជាតិ។
- ពូជដើមត ៖ ផ្ដល់ទិន្នផល និងតម្រូវការទីផ្សារខ្ពស់
ការបណ្ដុះកូន seedling production
ពូជទម្រ(Rootstock) និងដើមត(scion) ត្រូវមានទំហំកូនប៉ុនគ្នានៅថ្ងៃដែលតដូច្នេះយើងត្រូវដឹងពី៖
- ល្បឿនដុះ និងទំហំដើមនៃពូជទាំងពីរ (គុលទម្រនិងដើមត)
- បើពូជណាដុះយឺតមានទំហំដើមតូចជាងត្រូវបណ្ដុះមុន…ឧទាហរណ៍ដើមតប៉េងបោះបណ្ដុះក្រោយ ត្រប់ដែលជាគល់ទម្ររយៈពេល១០ថ្ងៃ
កូនគល់ទម្រ Rootstock seedling
- បណ្ដុះក្នុងថាសដែលមានអង្កត់ផ្ចិត ៦សម
- ដាក់២គ្រាបក្នុងមួយរន្ធថាស បន្ទាប់មករក្សាទុកកូនតែមួយដើមណាដែលល្អជាងគេជាគល់ទម្រ
- កូនដំណាំអាចធ្វើការតបាននៅពេលវាមាន ២ទៅ៣សន្លឹកនិងមានអង្កត់ផ្ចិតនៃដើមមានទំហំពី ១.៦ទៅ ១.៨ មម នៅចំណុចដែលត្រូវកាត់(លើចំណុចកូទីលេដុងឬ ស្លឹកពិត)។
កូនដើមត scion seedling
- បណ្ដុះក្នុងថាសធម្មតាមួយរន្ធមួយកូន
- កូនដំាំណអាចធ្វើការតបាននៅពេលវាមាន២ទៅ៣សន្លឹកនិងមានអង្កត់ផ្ចិតនៃដើមមានទំហំពី១.៦ទៅ ១.៨ មម នៅចំណុចដែលត្រូវកាត់(លើចំណុចកូទីលេដុងឬ ស្លឹកពិត)។
ទម្រង់នៃការត
វិធីសាស្រ្ដកាត់ត grafting methods
1.ជ្រើសដើមដែលមានអង្កត់ផ្ចិត ១.៦ទៅ១.៨មម
2. កាត់ដើមទាំងពីរជាមុំ៣០ដឺក្រេ
3. កាត់ចំផ្នែកខាងលើចំណុចកូទីលេដុង
4. ស៊កបំពង់កៅស៊ូ គ្របពីលើកូនសម្រាប់ត
5. ស៊កចូលពាក់កណ្ដាលក្នុងបំពង់ជ័រ
6. ស៊កអោយមុំ ដីក្រេអោយត្រួតស៊ីគ្នា
7. ស៊កស្របនិងប៉ះគ្នាត្រឹមត្រូវក្នុងបំពង់ជ័រ
8. កូនតត្រូវស្របគ្នាល្អក្នុងបំពង់ជ័រ
ការផ្សុំាកូនតរួច Nursing grafted seedling
- ការផ្សុំាកូនព្យាបាលដំណរ Healing chamber ៖
- ផ្សុំានៅកន្លែង(រោង)ដែលម្លប់ មានសីតុណ្ហភាពចន្លោះពី ២៦-៣២អង្សាសេ និងសំណើមបរិយាកាស>៨៥%
- រោងត្រូវសង់នៅទីម្លប់កម្ពស់ប្រហែល២ម៉ែត្រ ប្រកផ្លាស្ទិកពណ៍សស្រទាប់ទី១ សំណាញ់មុងខ្មៅស្រទាប់ទី២ និងសំណាញ់ការពារកម្ដៅស្រទាប់ទី៣ (លើបំផុត)ដោយមានទ្វារបិទត្រឹមត្រូវ(មិនចាំបាច់អោយកូនដែលតនោះធ្វើរស្មីសំយោគទេ)។
- ចាក់ទឹកក្នុងរោងដឬលសង់រួចអោយសើមជោគ ដាក់ធ្នើទម្រថាសបណ្ដុះផុសពីដីប្រហែល១០សម ដាក់ថាសដែលផ្សុំារួចពីលើធ្នើរនោះក្នុងកំឡុងពី៧ ទៅ៩ថ្ងៃ(ក្នុងករណីកម្ដៅឡើងខ្ពស់ត្រូវចាក់ទឹកលើដីបន្ថែម)
- ជៀសវាងកុំអោយមានពន្លឺចូលក្នុងរោងបណ្ដុះបណ្ដាលអោយកូនដំណាំមិនតជាប់គ្នា
ការផ្សុំាកូន Nursing
បន្ទាប់ពី៧ទៅ៩ថ្ងៃត្រូវយកថាសកូនដំណាំទៅទុកក្នុងផ្ទះសំណាញ់ (រានបណ្ដុះកូន )រក្សាទុកប្រហែល១០ថ្ងៃរួចយកដាំនៅចម្ការបាន។
ឯកសារយោង