Damping offគឺជាជំងឺដែលបង្កឡើងដោយពពួកផ្សិតក្នុងដីរួមមាន Pythium, Phytophthora, Rhizoctonia និង Fusarium ។ ហើយផ្សិតទាំងនេះវាបំផ្លាញទៅលើប្រភេទកូនរុក្ខជាតិដែលទើបដុះពន្លកដោយបង្កជាការរលាកជាដើម។ ម្យ៉ាងទៀតវាបំផ្លាញទៅលើគ្រប់ប្រភេទដំណាំ ដោយខាងក្រោមនេះបានបង្ហាញអំពីប្រភេទដំណាំ រោគសញ្ញា និងការការពារនៃជំងឺផងដែរ។
ប្រភេទដំណាំ
- ត្រសក់
- ប៉េងប៉ោះ
- ម្ទេស
- ទុរេន
- សណ្ដែក
- ខ្ទឹម
- ពោត
- កាហ្វេ…
មូលហេតុនៃការបង្កជំងឺ
- សំណើមខ្ពស់
- សីតុណ្ហភាពទាប
- គ្មានខ្យល់ និងពន្លឺគ្រប់គ្រាន់
- ដីជាំទឹក
- សម្អាតទីតាំងបណ្ដុះមិនស្អាត
- ដីបណ្ដុះផ្ទុកនូវមេរោគផ្សិតស្រាប់
រោគសញ្ញានៃជំងឺ
- គល់ចាប់ផ្ដើមស្រពោនរួចស្វិត ហើយអវត្តមាននៃឫស
- ក្រោយស្វិតគល់វាចាប់ផ្ដើមស្រពោនទាំងដើម និងស្លឹក
- ស្លឹកប្រែពីបៃតងទៅប្រផេះ ហើយប្ដូរទៅជាពណ៌ត្នោត
- រួចដើមទន់ចុះទៅដី ហើយងាប់។
ការពារដោយធម្មជាតិ
- រាលសម្ភារៈឬថង់បណ្ដុះឬផើងចាស់ត្រូវសម្អាតឲ្យបានស្អាតមុននឹងយកទៅបណ្ដុះឬអាចប្រើប្រភេទថ្នាំសម្លាប់មេរោគជាមុនសិន។
- បណ្ដុះកូនរុក្ខជាតិដោយដីបណ្ដុះដែលមានការរៀបចំ និងសម្អាតត្រឹមត្រូវ។ ម្យ៉ាងទៀតគេអាចប្រើប្រភេទដីកំប៉ុស្តិ៍ជាដើម។
- មិនត្រូវឲ្យដីមានសំណើមយូរពេកទេ និងត្រូវមានខ្យល់ចេញចូលល្អ។
- ទីតាំងបណ្ដុះត្រូវប្រាកដថាជាទីតាំងដែលមិនលិចទឹកឬជាំទឹកយូរឡើយ។
ការការពារជំងឺដោយថ្នាំគីមី
- ការសម្អាតគ្រាប់ដោយប្រើ metalaxyl-M ។
- ថ្នាំបាញ់លើស្លឹក និងដើម៖ Captan 31.8% ឬ Metalaxyl-M 75% ដោយបាញ់នៅថ្ងៃណាដែលមេឃស្រទុំខ្លាំង ហើយគ្មានពន្លឺគ្រប់គ្រាន់។
- នៅពេលដែលលិចទឹកឬជាំទឹកយូរគេអាចការពារដោយថ្នាំ៖ Copper Oxychloride ។
#ចំណាំ៖ ជំងឺនេះមិនមានការគ្រប់គ្រងច្បាស់លាស់ណាមួយតាមរយៈថ្នាំគីមីឡើយ។
ឯកសារយោង