ដំណាំទុរេនជាដំណាំម្យ៉ាងដែលមានការពេញនិយមខ្លាំងពីសំណាកអ្នកបរិភោគ រួមទាំងនៅប្រទេសកម្ពុជាយើង។ ទុរេនមានឱជារសផ្អែម ឈ្ងុយ និងជាស្ដេចនៃផ្លែឈើ ហើយវាក៏មានតម្លៃថ្លៃ និងមានទីផ្សារខ្ពស់ផងដែរ។ ទន្ទឹមនឹងនេះការដាំដុះទុរេនក៏មិនមានភាពងាយស្រួលប៉ុន្មាននោះទេ ជាពិសេសការថែទាំនៅរដូវបង្កបង្កើនផល។ នៅក្នុងអត្ថបទនេះអ្នកនឹងបានស្វែងយល់ហេតុអ្វីបានជាគេចូលចិត្តធ្វើដំណើរលំអងទុរេននៅពេលយប់។
ទុរេនជារុក្ខជាតិដែលមានផ្កាទ្វេរភេទ ហើយអាចរោយលំអងដោយខ្លួនឯងបាន។ ប៉ុន្តែផ្កាទុរេនភេទញី និងភេទឈ្មោលបានរីកនៅដំណាក់កាលខុសគ្នា។ ជាឧទាហរណ៍ដូចទុរេនពូជថៃមួយចំនួនវាចាប់ផ្ដើមរីកពេញនៅម៉ោង ៣:០០ទៅ ៦:០០ល្ងាច ប៉ុន្តែគ្រាប់លំអងចាប់ផ្តើមចេញនៅម៉ោង ៨:០០ដល់ពាក់កណ្ដាលអធ្យាត្រជាហេតុធ្វើឲ្យផ្កាទុរេនទទួលលំអងមិនបានពេញលេញ។ ម្យ៉ាងទៀតផ្ការីកនៅពេលយប់ ដោយគ្រាប់លំអងមានរាងស្វ៊ែរ ស្អិត និងបញ្ចេញជាដុំៗ ដូច្នេះហើយវាពិបាកក្នុងការផ្លាស់ទី ទើបវាត្រូវការ ខ្យល់ សត្វដែលរកសុីពេលយប់ និងមនុស្សដើម្បីធ្វើដំណើរលំអង។
#ចំណាំ៖ការបោសលំអងឬរោយលំអងទុរេននៅពេលយប់ពុំមែនជាការបង្កាត់ទុរេនឡើយ លុះត្រាតែការរោយឬបោសនោះជាពូជពីរផ្សេងគ្នា។
ឯកសារយោង