ផ្កាស្បៃរឿងជាប្រភេទផ្កាដែលប្រជាជនខ្មែរយើងស្គាល់យ៉ាងច្បាស់ណាស់ ដោយសារងាយស្រួលដាំ ធំលូតលាស់លឿន ធន់នឹងអាកាសធាតុមាន ពណ៌ស្រស់ឆើតឆាយទាក់ទាក់ភ្នែក ក្រៅពីនេះ ផ្កាស្បៃរឿងជាប្រភេទរុក្ខជាតិអាចកាត់លក់បាន។ ម្យ៉ាងទៀតផ្កា ស្បៃរឿងគឺជាប្រភេទរុក្ខជាតិដែលអាចដុះបានគ្រប់ប្រភេទដី និងគ្រប់រដូវ កាល ហើយជាប្រភេទរុក្ខជាតិយកផ្កាអាចជួយរកប្រាក់ ចំណូលខ្ពស់ដល់ អ្នកដាំ។ បច្ចុប្បន្នការដាំដើមផ្កាស្បៃរឿង ក្រៅពីការដាំដើម្បីកាត់យកផ្កាលក់ហើយ អាចដាំក្នុងថូផ្កា ឬថង់ប្លាស្ទិកដើម្បីលំអតាមផ្ទះ អាគារ និងទីកន្លែងផ្សេងៗ រួមទាំងមានការដាំដើម្បីយកគ្រាប់លក់ឱ្យ រោងចក្រផលិតអាហារ សត្វទៀតផង។
ផ្កាស្បៃរឿង មានលក្ខណៈមូល ត្របករៀងគ្នា មានរបៀបរៀបរយត្របកមានសភាពជាប់ណែនទៅនឹងទង មិនងាយជ្រុះ រយៈពេលដែលអាចប្រើប្រាស់បានយូរចាប់ពី៧ទៅ១០ថ្ងៃ។ ចំណែកឯ ផ្កាវិញមានរាងមូល ក្នុងផ្កា១ ទងមានផ្កាតូចៗ ជាច្រើននៅក្នុងនោះទៀតរួមគ្នាយ៉ាងណែន នៅក្នុងទងតែមួយ។ ភាគច្រើនគេប្រទះឃើញផ្កាស្បៃរឿងមានពណ៌លឿង និងទឹកក្រូច ប៉ុន្តែដោយ សារតែការបង្កាត់ពូជ និងតម្រូវ ការទៅតាមការចូលចិត្តរបស់អតិថិជនគេឃើញមានពណ៌ស ពណ៌គ្រីម និងពណ៌ផ្សេងៗទៀត។ នៅពេល ដែលគេកាត់ដើម មែក ឬស្លឹករបស់ផ្កាស្បៃរឿងនឹងមានក្លិនឈួល ស្អុយ ទើបធ្វើឱ្យសត្វល្អិតមិនហ៊ានមក រំខាន ហើយនៅក្នុងឬសរបស់ផ្កាស្បៃរឿងមានសារធាតុម្យ៉ាង ដែលជា សារធាតុអាចគ្រប់គ្រងបរិមាណជន្លេន ជ្រោយដីបានយ៉ាងល្អ។ផ្កាស្បៃរឿង ជារុក្ខជាតិស្មៅកំពស់០,៥-១ ម៉ែត្រ ស្លឹកស្និតសេសគូ ទល់ទងគ្នាកូនស្លឹកមានកំពស់ ០,៥ ១,៥ស.ម ទទឹង និង ១,៥- ៥ស.ម បណ្ដោយ។ ផ្កាពណ៌លឿង ឬទឹកក្រូចមានចំនួនច្រើន ឯកភេទ រាងជាកូនថាសតូចមួយ ផ្នែកកណ្ដាលនៃកញ្ចុំផ្ការាងជាបំពង់។
❖ ការលាយដី
ការរៀបចំល្បាយដីបណ្តុះកូនដំណាំ យើងត្រូវមាន ដីដំបូក ១ទៅ២ភាគ, លាមកសត្វ ១ភាគ និងដីខ្សាច់ ឬធ្យូងអង្កាម ១ភាគ រួចហើយត្រូវលីង ឬចំហ៊ុយដី ក្នុងរយៈពេល១០នាទីឬបណ្តុះហាយកន្លះថ្ងៃ រួចទុកអោយត្រជាក់ ទើបដាក់ចូលក្នុងថាសបណ្តុះបាន។
❖ ការដាំដុះ
❖ ការសាបគ្រាប់ និងការការពារកូនដំណាំ
យើងត្រូវរៀបចំរោងបណ្តុះកូនដំណាំ ដោយត្រូវតែមានខ្យល់ចេញចូលបានល្អ
❖ ពិនិត្យ និងរក្សាសំណើមអោយបានល្អ
ត្រូវធ្វើការស្រោចទឹកនៅពេលព្រឹក និងការគ្រប់គ្រងជីបំប៉ន់ ដោយមានការលាយជីកាលស្យូមនីត្រាត ១០ទៅ១៥ក្រោម
ជាមួយទឹក ១០លីត្រ បាញ់ទៅលើកូនដំណាំបន្ទាន់ពីដុះបាន១០ថ្ងៃ (ប្រសិនបើចាំបាច់)។
❖ ការដកយកកូនដំណាំមកដាំ
ត្រូវកាត់បន្ថយការស្រោចទឹក និងដាក់កូនដំណាំអោយត្រូវនឹងពន្លឺព្រះអាទិត្យ ២ ទៅ ៣ ថ្ងៃមមុនពេលដាក់ដាំ ត្រូវដាំកូនដំណាំនៅពេលរសៀល។
ផ្កាស្បៃរឿងជាប្រភេទរុក្ខជាតិដែលមានអាយុក្នុងការប្រមូលផលបានក្នុងរយៈពេលខ្លះ ពោលគឺចាប់ពី៦០ទៅ៧០ថ្ងៃ ក៏អាចកាត់លក់បាន។ម៉្យាងទៀត ផ្កាស្បៃរឿងគឺជាប្រភេទរុក្ខជាតិដែលអាចដុះបានគ្រប់ប្រភេទដិ និងគ្រប់រដូវកាល។
❖ ផ្កា,ស្លឹក
ការប្រើប្រាស់ជាឱសថ គេប្រើប្រាស់ផ្កា និងស្លឹក នៃរុក្ខជាតិនេះ ធ្វើជាឱសថព្យាបាលជំងឺដូចជាៈ
❖ ជម្រក
ផ្កាស្បៃរឿង ជារុក្ខជាតិដាំលំអ និងរស់លូតលាស់ក្នុងតំបន់ដែលមានអាកាសក្ដៅសើម។
ឯកសារយោង
ដកស្រង់ពីៈ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant) បោះពុម្ភឆ្នាំ២០០៦