ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

តើចំបើងមានអត្ថប្រយោជន៍អ្វីខ្លះក្នុងកសិកម្ម?

ចំបើងគឺជាដើមស្រូវដែលបន្សល់ពីការបោកបែន ឬការច្រូតកាត់។វាមានសារធាតុសរីរាង្គ មានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗដូចជា អាសូត ផូស្វ័រ ប៉ូតាស្យូម កាល់ស្យូម ស៊ីលីស្យូម សា្ពន់ធ័រ ដែលមានសារៈសំខាន់ក្នុងការជួយកែលម្អរចនាសម្ព័ន្ធដីនិងជីជាតិដី។យើងអាចប្រើប្រាស់ចំបើងបានច្រើនយ៉ាង ដូចជាធ្វើជាកំប៉ុសជាចំណីសត្វ គម្របដី និងអាចយកទៅបណ្ដុះផ្សិតបានទៀតផង។

ចំបើង

ចំបើងជាសារធាតុសរីរាង្គដែលចូលរួមសកម្មជាងគេនៅក្នុងផលិតកម្មដំណាំស្រូវ។ជាទូទៅចំបើងមានសារធាតុអាសូត ពី0.5-0.8% ផូស្វ័រ 0.07-0.12% ប៉ូតាស្យូម 1.2-1.7% ស្ពានធ័រ 0.05-0.1% និងស៊ីលីល្យូម 4-7%។

កំហាប់នៃសារធាតុចិញ្ចឹមមួយចំនួននៅក្នុងចំបើង

ខ្នាតអាសូតផូស្វ័រប៉ូតាស្យូមស្ពាន់ធ័រស៊ីលីស្យូម
កំហាប់នៃធាតុX0.5-0.80.07-0.121.2-1.70.05-0.14-7
1តោនចំបើងគីឡូក្រាម5-80.7-1.212-170.5-1.040-70

ការប្រើប្រាស់ចំបើងធ្វើជាជីកំប៉ុស

ចំបើងគឺជាវត្ថុធាតុដើមដ៏អស្ចារ្យដែលមានជាតិកាបូន(ពណ៍ត្នោត) ។ យើងបញ្ជូលចំបើងនិងផ្សំជាមួយវត្ថុធាតុដើមផ្សេងទៀតដែលសម្បូរទៅដោយអាសូតដូចជា សំណល់បន្លែផ្លែឈើ ស្មៅ និងលាមកគោស្រស់មានអាយុតិចជាប្រាំមួយខែ(Fresh manure) វាជួយអោយមាននូវតុល្យភាព រក្សាខ្យល់ចេញចូលល្អ ។វាមិនថែមទាំងជួយរក្សាកម្ដៅទេ វាក៏បង្កើកម្ដៅដែរ ដែលធ្វើអោយកំប៉ុសចាប់ផ្ដើមកាច់ល្អ។

ការប្រើប្រាស់ចំបើងធ្វើជាគម្របដី

យើងអាចប្រើចំបើងជំនួសប្លាស្ទិកបានដែលវាមានសមត្ថភាពដូចជា៖

  • ការពារសំណឹក ការហូរច្រោះនិងការបាត់បង់សារធាតុចិញ្ចឹម
  • ជួយរក្សាសំណើមដីកាត់បន្ថយការហួត
  • សន្សំសំចៃទឹក
  • កាត់បន្ថយការដុះស្មៅ
  • រក្សាសីតុណ្ហភាពដី
  • ប្រើចំបើងនៅពេលសាបព្រួសកូនដំណាំអាចជួយលាក់គ្រាប់ពូជពីសត្វស្លាប និងផ្ដល់ម្លប់ដល់គ្រាប់ពូជ ក៏ដូចជាកូនសំណាបតូចៗ។

ចំណីសត្វ

ចំបើងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការចិញ្ចឹមសត្វ ព្រោះចំបើងក៏ជាចំណីមួយប្រភេទផងដែរ ។ក្រោយពេលប្រមូលផលស្រូវគេតែងតែប្រមូលចំបើងទុក ជាដុំៗ ច្រកបេ ឬទុកជាពំនូកៗសម្រាប់ផ្ដល់អោយសត្វនៅពេលរដូវរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំង ឬក៏អត់ស្មៅ។ចំបើងសម្បូរជាតិសរសៃខ្ពស់ ប្រូតេអ៊ីនទាប និងពិបាកក្នុងការរំលាយ។ ទោះយ៉ាងនេះក្ដីយើងក៏អាចយកចំបើងធ្វើជាចំបើងផ្អាប់ ដើម្បីជួយបង្កើនប្រូតេអ៊ីន និងរសជាតិ។

ការដុតចំបើង៖ បានបាត់បង់នូវសារធាតុអាសូត ប្រហែល25% និងប៉ូតាស្យូមប្រហែល20% ស្ពាន់ធ័រ 50-60% ។ម៉្យាងទៀតការដុតចំបើងធ្វើអោយប៉ះពាល់ដល់បរិស្ថាន បំពុលបរិយាស តាមរយៈការបំភាយឧស្ម័នផ្ទះកញ្ចាក់ដូចជាឧស្ម័នកាបូនិច(CO2) មេតាន(NH4)និង នីត្រូសែនអុកស៊ីត(N2O)។

ឯកសារយោង