ជាទូទៅដើម្បីបណ្តុះកូនដំណាំឱ្យដុះលូតលាស់បានល្អ យើងគួរគិតគូរឱ្យបានច្រើនទៅលើកត្ដាមួយចំនួនដូចជា ៖ ការរៀបចំថ្នាលសំរាប់បណ្តុះកូនដំណាំ, ការរៀបចំលាយដីសំរាប់បណ្តុះ និងវិធីការពារឱ្យដំណាំកុំឱ្យមានការបំផ្លាញពីសត្វល្អិត។
ក.ការរៀបចំធ្នើរ
មុននឹងសាបកូនបន្លែ ត្រូវរៀបចំធ្វើធ្នើរឱ្យបានខ្ពស់ផុតពីដីប្រវែង 0.៥ ទៅ ១ម៉ែត្រ ដើម្បីការពារកុំឱ្យសត្វល្អិត ដូចជា សត្វស្រមោចញំ និងដង្កូវដីមកបំផ្លាញបាន។ នៅជើងធ្នើរ គាត់បានលាបប្រេងម៉ាស៊ីន ឬប្រេងម៉ាស៊ូត ដើម្បីការពារសត្វល្អិតញំគ្រាប់ និងបំផ្លាញគ្រាប់ដំណាំបាន។ខ.ការលាយដីសំរាប់សាប
មុនពេលសាបគ្រាប់គាត់បានលាយជីកំប៉ុស្ដមួយបង្គី ដីដំបូកមួយបង្គី បើគ្មានជីកំប៉ុស្តទេ អាចលាយលាមកគោពុកក៏បានដែរ) ដីខ្សាច់កន្លះបង្គី អង្កាមដុតមួយបង្គី ចំពោះអង្កាមដុតកុំឱ្យទៅជាផេះ យើងដុតឱ្យខ្លោច ល្មមៗបានហើយ) បន្ទាប់មកយកសារធាតុទាំងអស់នោះទៅលាយច្របល់ជាមួយគ្នាឱ្យសព្វ រួចហាលចោលឱ្យសួត ទើបយកមកដាក់លើធ្នើកំរាស់១០សង្ទីម៉ែត្រ។ ធ្វើដូច្នេះ គឺឱ្យកូនបន្លែមានដើមថ្លោសល្អ ហើយម្យ៉ាងទៀតដីធូរ ងាយស្រួលក្នុង ការដកយកទៅដាំនៅទីតាំងថ្មី។
គ.ការថែទាំកូនដំណាំ
ក្រោយពេលកូនដំណាំដុះបែកស្លឹក ២-៣ ហើយ យើងត្រូវស្រោចបំប៉នជីកំប៉ុស្ត ទឹកបន្ថែម លុះដល់កូន បន្លែមានអាយុ១៨-២០ថៃ អាចដកយកទៅដាំលើរងបាន។ ក្នុងដំណាក់កាលកូនដំណាំកំពុងលូតលាស់ត្រូវរៀបចំថ្នាំផ្សំ សំរាប់កំចាត់ចៃ ដែលមកបំផ្លាញកូនដំណាំ។ វិធីផ្សំមានដូចជា ៖
ឃ.វិធីផ្សំ
យក មើមខ្ទឹមស មើមខ្ទឹមបារាំង ស្លឹកស្បៃរឿង ស្លឹកម្រុំ ស្លឹកទាប ស្លឹកម្ទេស ហាន់ចូលគ្នាឱ្យល្អិតល្មម រួចបុក ឱ្យទក់ៗ ដើម្បីឱ្យចេញជាតិ ហើយយកទៅដាក់ត្រាំក្នុងពាង រក្សាទុកក្រោមម្លប់ឈើ និងគ្របឱ្យជិត។ ក្នុងរយៈពេលរក្សា ទុក ត្រូវឧហ្សាហ៍កូរវា ១-២ថៃម្ដង ដើម្បីឱ្យជីវាឆាប់កាច់។ ក្រោយរយៈពេល១៥ថែ យើងអាចយកទឹកថ្នាំនោះមក ប្រើបាន។
ង.របៀបប្រើ
ត្រូវយកទឹកថ្នាំផ្សំរួចចំនួន១លីត្រ លាយនឹងទឹកធម្មតាចំនួន៥លីត្រ រួចកូរឱ្យសព្វ បន្ទាប់មកស្រោចទៅលើ បន្លែរាល់២-៣ថៃ្ង ស្រោចម្ដង។
ច.ការរៀបំរងសំរាប់ស្ទូង ឬដាំកូនបន្លែ និងការលាយជីសំរាប់ដាក់លើរង ៖
មុននឹងស្ទូងកូនបន្លែលើរង យើងត្រូវរៀបចំរងឱ្យហើយសិន ដោយកាប់ផ្លាក់ដីហាលឱ្យឆ្អិនរយៈពេល៧ថៃ ឬ១៥ថែ ដើម្បីកុំឱ្យមានបញ្ហាដល់កូនបន្លែ ព្រោះបើយើងដាំ ដំណាំទៅលើដីមិនឧានសំលាប់មេរោគអស់នោះ ពួកវាអាចមកបំផ្លាញដល់ដំណាំរបស់យើងវិញមិនខាន់។ ចំពោះជី ដែលត្រូវយកមកប្រើនោះមានដូចជា អង្កាមដុត ដីដុត លាមកគោពុក ជីកំប៉ុស្ដគោ លាមកមាន់ លាមកប្រជៀវ អង្កាមដុត និងដីដំបូក។ ចំពោះការដុតដូចជា អង្កាម គឺមិនត្រូវឱ្យឆេះចេញជាភ្លើងទេ គឺត្រូវដុតឱ្យហុយជាផ្សែងទើបល្អ។ បន្ទាប់មក យើងច្របល់សារធាតុទាំងនោះបញ្ចូលគ្នាឱ្យសព្វ ទើបយកទៅព្រាចនៅលើរង។ ក្រោយពេលស្ទូង ឬដាំហើយរយៈពេល២ ទៅ៣ថៃ កូនបន្លែលែងស្រពោន យើងត្រូវជ្រោយដីជ្រុំជើង ដើម្បីឱ្យដីផុសធូរ ងាយស្រួលដល់ការលូតលាស់របស់កូនដំណាំ បន្ទាប់មកធ្វើការបំប៉នដី និងស្រោចទឹកថ្នាំពុលផ្សំពីធម្មជាតិ ដើម្បីការពារកុំឱ្យមានការបំផ្លាញពីសត្វល្អិត។
ឆ.លទ្ធផលទទួលបាន
ក្រោយពេលអនុវត្ដតាមបច្ចេកទេសខាងលើនេះហើយ លោកអ្នកនឹងទទួលបាន ៖
ឯកសារយោគ
ដកស្រង់ពីទស្សនាវដ្តីកសិករបស់អង្គការសេដាក