ទម្រង់ដីគឺជាការតំរៀបតភ្ជាប់គ្នានៃគ្រាប់ដីជាច្រើន ដែលបង្កើតបានជារចនាសម្ព័ន្ធ ឬរូបរាងដីខុសៗគ្នា។ ម្យ៉ាងទៀតទម្រង់ដីមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការដាំដុះនៃដំណាំព្រោះវាបានបង្កលក្ខណៈងាយស្រួលទៅដល់ការលូតលាស់នៃដំណាំ។ ប្រសិនបើដីបាត់បង់នូវទម្រង់ដើមឬទម្រង់ល្អវា នឹងបង្កផលប៉ះពាល់ទៅដល់ការដាំដុះជាច្រើន ព្រមទាំងធ្វើឲ្យវាងាយនឹងកើតសំណឹកផងដែរ។ ខាងក្រោមនេះគឺជា អត្ថប្រយោជន៍នៃទម្រង់ដី កត្តាដែលធ្វើឲ្យបាត់បង់ទម្រង់ដី និងប្រភេទនៃទម្រង់ដីទាំងអស់ផងដែរ។
នៅក្នុងទម្រង់ដីមានច្រើនប្រភេទដូចខាងក្រោមនេះ៖
ជាប្រភេទដីខ្សាច់ដែលគ្មានគ្រាប់ដីតោងភ្ជាប់គ្នា ហើយដីប្រភេទនេះមានប្រព័ន្ធបង្ហូរទឹកលឿន ដែលធ្វើឲ្យទឹកហូរទៅក្រោមអស់មិនសូវអំណោយផលសម្រាប់ដំណាំដែលត្រូវការទឹកច្រើនឡើយ។
កើតឡើងតាមរយៈការហាប់ចូលគ្នាជាដុំៗ ហើយវាមិនសូវមានអំណោយផលសម្រាប់ការដាំដុះឡើយ ព្រោះវាមានប្រព័ន្ធបង្ហូរទឹក និងចលនានៃខ្យល់មិនល្អ។ ម្យ៉ាងទៀតវារាំងស្ទះដល់ការចាក់ឫសនៃរុក្ខជាតិ ជាហេតុធ្វើឲ្យរុក្ខជាតិមិនអាចលូតលាស់បានល្អដូចដីដទៃ។
ឯកសារយោង