ផ្លែទទឹមគឺជាផ្លែឈើមួយប្រភេទដែលមានការពេញនិយមទទួលទាន ដោយសារមានវាមានរសជាតិឆ្ងាញ់បងប្អូនដឹងទេថាទឹកទទឹមក្រៅពីឆ្ងាញ់ហើយថែមទាំងផ្ដល់អត្ថប្រយោជន៌ជាច្រើនដល់សុខភាពរាងកាយនិងផ្ដល់នូវសារធាតុចិញ្ចឹមជាច្រើនទៀតផង។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៌នៃទឹកផ្លែទទឹម៖
ការទទួលទានទឹកផ្លែទទឹមអាចជួយអោយប្រព័ន្ធសរសៃឈាមបេះដូង និងបេះដូងមានភាពរឹងមាំនិងមានសុខភាពល្អ។ ការសិក្សាបានបង្ហាញថាការបរិភាគទឹកទទឹមទៀងទាត់អាចជួយកាត់បន្ថយសម្ពាធឈាម កាត់បន្ថយកម្រិតកូឡូស្ដេរ៉ុល LDL (អាក្រក់) បង្កើនកម្រិតកូឡេស្ដេរ៉ុល HDL(ល្អ) វាក៏ជាប្រភពដ៏ល្អអស្ចារ្យនៃសារធាតុប្រឆាំងអុកស៊ីកម្ម ដែលត្រូវបានគេស្គាល់ ថាអាចប្រឆាំងនឹងការរលាកនៅក្នុងខ្លួន ។ជួយកាត់បន្ថយទ្រីគ្លីសេរីត ជួយការពារបន្ទះនៅក្នុងសរសៃឈាម លើសពីនេះកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។
ដោយសារតែផ្លែទទឹមគឺជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដ៏មានប្រសិទ្ធភាព ការទទួលទានទឹកទទឹមមួយកែវ ឬ ពីរកែវជារៀងរាល់ថ្ងៃអាចជួយប្រឆាំងនឹងការរលាកពាសពេញរាងកាយ។
ជំងឺភ្លេចភាំងគឺជាមូលហេតុទី៦ នៃការស្លាប់នៅសហរដ្ឋអាមេរិក ប៉ុន្ដែយោងទៅតាមការស្រាវជ្រាវការផឹកទឹកផ្លែទទឹមអាចជួយបន្ថយហានិភ័យបាន។ការផឹកទឹកផ្លែទទឹមអាចជួយការពារជំងឺ Alzheimer ដែលជាជំងឺខួរក្បាលទូទៅ។ នេះដោយសារតែទឹកទទឹមមានផ្ទុកសារធាតុ Punicalagin ដែលជាសមាសធាតុដែលត្រូវបានគេបង្ហាញថាកាត់បន្ថយការរលាកសរសៃប្រសាទទាក់ទងនឹងជំងឺ Alzheimer ។ ការផឹក ៣-៥ កែវក្នុងមួយសប្ដាហ៍អាចគ្រប់គ្រាន់ដើម្បីកាត់បន្ថយហានិភ័យនេះ។
តាមការស្រាវជ្រាវបានបង្ហាញថាការទទួលទានវាជាប្រចាំជួយបង្កើនការផលិតទឹកមាត់ដែលមានសារៈសំខាន់សម្រាប់ការរំលាយអាហារ។ លើសពីនេះផ្លែទទឹមមានអង់ស៊ីមពិសេសដែលជុំរុញលំហូរឈាមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ រួមទាំងបំពុងអាហារដែលធ្វើអោយប្រសើរឡើងនូវការរំលាយអាហារបានល្អ។ វាក៏ជួយប្រឆាំងនឹងការចង្អោរ ជំងឺឬសដូងបាត និងដង្កូវក្នុងពោះវៀន ។បង្កើនបាក់តេរីល្អ និងគាំទ្រមុនងារប្រព័ន្ធភាពសុំាដោយសារតែសមាសធាតុមួយចំនួននៅក្នុងផ្លែទទឹម (ellagitannins) ។ វាបង្ការនៃជំងឺរាគដែលបណ្ដាលមកពីការឆ្លងមេរោគ E-coli។ ជាពិសេសជាងនេះ ជួយកាត់បន្ថយនូវការរលាកដំបៅពោះវៀននិងជំងឺ crohn’s។
សារធាតុ Polyphenols ដែលមាននៅក្នុងទឹកទទឹមមានមុខងារការពារប្រព័ន្ធប្រសាទ ដែលជួយបង្កើនការចងចាំនិងសកម្មភាពខួរក្បាល។
ការផឹកទឹកទទឹមអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមចំពោះអ្នកមានជំងឺទឹកនោមផ្អែម វាអាចជួយកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីន ដែលជាផលពិបាកទូទៅបំផុតមួយសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២។
មហារីកសុដន់គឺជាប្រភេទមហារីកទូទៅបំផុតចំពោះស្រ្ដីនិងជាមូលហេតុនៃការស្លាប់ចំពោះស្រ្ដី។ សារធាតុ Phytochemicals នៅក្នុងទឹកទទឹមអាចជួយការពារការលូតលាស់និងការវិវត្តនៃជំងឺមហារីកសុដន់ដែលឆ្លើយតបនិងអរម៉ូនអ៊ឹស្រ្ដូសែន។
មហារីកក្រពេញប្រូស្ដាតគឺជាប្រភេទមហារីកឈានមុនគេលើបុរសនិងជាមូលហេតុចម្បងទី២នៃការស្លាប់នៃបុរសនៅសហរដ្ឋអាមេរិក។ ការផឹកទឹកទទឹមជាទៀងទាត់អាចជួយរក្សាលំនឹងប្រូស្ដាតអង់ទីហ្សែនជាក់លាក់ (PSA) ដែលជាសញ្ញាសម្គាល់ឈាមសម្រាប់ជំងឺមហារីកក្រពេញប្រូស្ដាត។
ផ្លែទទឹមមានសារធាតុចិញ្ចឹមខ្ពស់ក្នុងការពង្រីងប្រព័ន្ធភាពសុំាដូចជាវីតាមីន C និង Eដែលជួយការពារជំងឺនិងប្រឆាំងការឆ្លងមេរោគ។
ថ្លើមគឺជាសរីរាង្គខាងក្នុងដ៏សំខាន់បំផុត វាដំណើរការប្រហែល ៥០០មុនងាររួមទាំងការច្រោះជាតិពុលចេញពីឈាមផលិតទឹកប្រមាត់ ដើម្បីជួយការរំលាយជាតិខ្លាញ់ បង្កើនប្រូតេអ៊ីនដែលរក្សាស្បែកអោយមានសុខភាពល្អ និងគ្រប់គ្រងកម្រិតកូឡេស្ដេរ៉ុល។
សារធាតុ Resveratrol ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលមាននៅក្នុងផ្លែទទឹមត្រូវបានគេដឹងថាប្រឆាំងនឹងភាពចាស់ដ៏ខ្លាំងពូកែ។សារធាតុ Resveratrol អាចជួយការពារការខូតខាតរ៉ាឌីកាល់សេរីដែលទាក់ទងនឹងការប៉ះពាល់នឹងកាំស្មើ UVដែលបង្កគ្រោះថ្នាក់ពីពន្លឺព្រះអាទិត្យវាជួយអោយស្បែកទន់ ក្មេងជាងវ័យ។