ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

សារធាតុចិញ្ចឹមសំខាន់ដែលមាននៅក្នុងរុក្ខជាតិមួយចំនួនដែលអាចយកមកធ្វើជាជីកំប៉ុស្តិ៍

ជាទូទៅរុក្ខជាតិនីមួយៗតែងតែមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ឲ្យយើងយកមកកែច្នៃធ្វើជាជីស្រស់ឬជីកំប៉ុស្តិ៍។ សារធាតុចិញ្ចឹមទាំងនោះរួមមាន អាសូត(N) ផូស្វ័រ(P) និងប៉ូតាស្យូម(K) ព្រមទាំងធាតុមួយចំនួនទៀត។ អាសូតមានតួនាទីចម្បងជួយទៅដល់ការលូតលាស់នៃត្រួយ និងស្លឹក ចំណែកផូស្វ័រ(P)មានមុខងារទ្រទ្រង់លើឫស និងមើម។ ចំពោះ ប៉ូតាស្យូម(K)វិញជំរុញទៅដល់ការចេញផ្កា និងផ្លែ និងមានមុខងារផ្សេងៗទៀតជាដើម។

ពោតចំណីសត្វ

នៅក្នុងដើម និងស្លឹកពោតមានផ្ទុកនូវសារធាតុចិញ្ចឹមNPKក្រោយប្រមូលផល៖

  • ដើម៖ ពោតចំណីមានផ្ទុកនូវសារធាតុNPKខ្ពស់រហូតទៅដល់ ៤០-៥០%នៃជីវម៉ាសសរុប
  • ស្លឹក៖ ជាផ្នែកមួយដ៏សំខាន់ដែលមានផ្ទុកNPKប្រហែល ២០-៣០%នៃជីវម៉ាសសរុប
  • ប៉ុន្តែសម្រាប់ភាគរយនៃNPK វាអាចប្រែប្រួលទៅតាមលក្ខខណ្ឌលូតលាស់ និងបច្ចេកទេសប្រមូលផលផងដែរ។

ទន្ទ្រាងខេត្រ

នៅក្នុងទន្ទ្រាងខេត្រមានផ្ទុកនូវសមាសភាពNPKក្នុងភាគរយដ៏ខ្ពស់មួយ ក្រោយពីគេយកទៅផលិតជាជីកំប៉ុស្តិ៍៖

  • អាសូតN៖ ២.៦៥%
  • ផូស្វ័រP៖ ០.៥៣%
  • ប៉ូតាស្យូមP៖ ១.៩%

ចង្ក្រងស្វា

ចង្ក្រងស្វាជារុក្ខជាតិដែលស្ថិតនៅក្នុងគ្រួសារ Fabaceae វាមានកំពកឫសសម្រាប់ផ្តល់ជាជម្រកទៅដល់ពពួកបាក់តេរីដែលជាទំនាក់ទំនងនៃsymbiotic ដោយវារួមគ្នាក្នុងការទាញយកអាសូតពីបរិយាកាសចូលទៅក្នុងឫស។ បន្ទាប់មកពួកវាបំលែងសារធាតុចិញ្ចឹមទាំងនោះទៅជាសារធាតុចិញ្ចឹមចូលទៅក្នុងដី ហើយនៅក្នុងចង្ក្រងស្វាមានផ្ទុកនូវNPKសរុបប្រហែល៖

  • អាសូតN៖ ២-៤%នៃភាគរយសរុប
  • ផូស្វ័រP៖ ០.៥-១%នៃភាគរយសរុប
  • ប៉ូតាស្យូមK៖ ១-២%នៃភាគរយសរុប

ដើមកាប៉ាលហោះ

ជារុក្ខជាតិដែលមានមុខងារក្នុងការកំណត់សម្គាល់នៃដីមានជីវជាតិ ព្រោះនៅពេលដែលវាដុះនៅត្រង់ណាមានន័យថាដីនោះមានជីវជាតិដោយផ្អែកតាមការបញ្ជាក់របស់ប្រទេសហ្វីលីពីន។ នៅពេលដែលគេប្រើប្រាស់រុក្ខជាតិនេះសម្រាប់ដំណើរការផលិតជាជីកំប៉ុស្តិ៍វាមានផ្ទុកនូវសមាសធាតុNPKប្រមាណ៖

  • អាសូតN៖ ១-២%នៃបរិមាណភាគរយសរុប
  • ផូស្វ័រP៖ ០.៥-០.១%នៃភាគរយសរុប
  • ប៉ូតាស្យូមK៖ ១-២%នៃចំនួនភាគរយសរុប

#ចំណាំ៖នៅមានរុក្ខជាតិជាច្រើនប្រភេទទៀតដែលយើងអាចកែច្នៃមកធ្វើជាជីកំប៉ុស្តិ៍ដើម្បីផលិតជាជីសរីរាង្គរក្សាគុណភាពដី។

ឯកសារយោង

Writer