បច្ចេកទេសក្នុងការចិញ្ចឹមខ្យងប័រងាយៗ នៅផ្ទះដោយខ្លួនឯង ដើម្បីជាចំណូលបន្ថែម
គោលនយោបាយ និងការគ្រប់គ្រងទឹក ក្នុងវិស័យកសិកម្ម
ត្រប់គឺជាអំបូរ(solanammeioncenalL.)ជាប្រភេទដំណាំបន្លែមួយក្នុងចំណោមដំណាំបន្លែសំខាន់ៗនៅក្នុងពិភពលោក។ ដំណាំត្រប់មានច្រើនប្រភេទដូចជា ត្រប់ស្រួយ ត្រប់ពតញង ត្រប់ខារ និងត្រប់វែង…។ ត្រប់ជាបន្លែមួយប្រភេទដែលបងប្អូនកម្ពុជា យកទៅធ្វើម្ហូប ម្លក់ បរិភោគជាប្រចាំថ្ងៃ ។ ដូច្នេះទើបមានការពេញនិយមក្នុងការដាំដំណាំត្រប់ ដែលខ្លះមានជាលក្ខណៈគ្រួសារ ជាចម្ការធំៗ និងខ្លះជាសួរបន្លែចម្រុះ។
ដំណាំត្រប់អាចដុះលូតលាស់បាននៅលើដីស្ទើរគ្រប់ប្រភេទជាពិសេសនៅលើដី ដែលមាន PH 5.5-6 ប្រភេទដីដែលមាន PHកម្រិតនេះគឺវាបានធ្វើអោយដំត្រប់ទទួលបានទិន្នផលខ្ពស់។
នៅទីកន្លែងដែលមានសីតុណ្ហភាពចន្លោះពី 18-25អង្សាសេ គឺលក្ខខណ្ឌអំណោយផលសម្រាប់ការដុះលូតលាស់និងផ្ដល់ទិន្នផលខ្ពស់របស់ដំណាំត្រប់។

ត្រូវរៀបចំបណ្ដុះកូនត្រប់ ព្រមពេលជាមួយគ្នានឹងការរៀបចំដីដាំ។


| ពេលវេលា | ប្រភេទ | បរិមាណ | កន្លែងដាក់ជី |
| មុនពេលដាំ15ថ្ងៃ | ជីសរីរាង្គ(លាមកសត្វ ដែលពុកផុយឬ កំប៉ុស្តិ៍) | ពី1-2kg/ដី1ម៉ែត្រការ៉េ | កប់ជីកណ្ដាលរង(ពេលរៀបចំរងដាក់គម្របរង) |
| មុនពីដាំ5-7ថ្ងៃ | ជី 20-20-15 | 5g/គុម្ព | បុកកប់កណ្ដាលរណ្ដៅ(មុនដាំពី5-7ថ្ងៃ) |
| ក្រោយដាំ7ថ្ងៃ | ជី20-20-15និងជី46-0-0 | មួយប្រភេទ5g/គុម្ព | កប់ជី10cmពីគុលដំណាំ(2រន្ធខាងខាងគុល |
| ក្រោយដាំ14ថ្ងៃ | ជី20-20-15និងជី46-0- | មួយប្រភេទ5g/គុម្ព | កប់ជី10cmពីគុលដំណាំ(2រន្ធខាងខាងគុល |
| ក្រោយដាំ21ថ្ងៃ | ជី20-20-15និងជី16-20-0 | មួយប្រភេទ5g/គុម្ព | កប់ជីពី18-25cmពីគុល(មួយរន្ធចន្លោះគុម្ព) |
| ក្រោយដាំ28ថ្ងៃ | ជី20-20-15និងជី16-20-0 | មួយប្រភេទ5g/គុម្ព | កប់ជីពី18-25cmពីគុល(មួយរន្ធចន្លោះគុម្ព) |
| ក្រោយដាំ35ថ្ងៃ | ជី20-20-15និងជី0-0-60 | មួយប្រភេទ5g/គុម្ព | កប់ជីពី18-25cmពីគុល(មួយរន្ធចន្លោះគុម្ព) |
| ក្រោយដាំ42ថ្ងៃ | ជី20-20-15និងជី16-20-0 | មួយប្រភេទ5g/គុម្ព | កប់ជី25cmពីគុល(មួយរន្ធ) |
| ក្រោយដាំ49ថ្ងៃ | ជី16-20-0 និង ជី0-0-16 | មួយប្រភេទ5g/គុម្ព | កប់ជី25cmពីគុល(មួយរន្ធ) |
| ក្រោយដាំ56ថ្ងៃ | ជី20-20-15និងជី16-20-0 | មួយប្រភេទ5g/គុម្ព | កប់ជី25cmពីគុល(មួយរន្ធ) |
| ក្រោយដាំ63ថ្ងៃ | ជី16-20-0 និង ជី0-0-16 | មួយប្រភេទ5g/គុម្ព | កប់ជី25cmពីគុល(មួយរន្ធ) |
ជំងឺនិងសត្វល្អិតដែលច្រើនកើតមានលើដំណាំត្រប់មានដូចជា៖
