តើអ្វីទៅជាវចនានុក្រមអាកាសធាតុ?
ថ្នាំកសិកម្មជាអ្វី??
ផេះគឺជាកាកសំណល់ដែលបន្សល់ពីការឆេះនៃអុសឬកាកសំណល់រុក្ខជាតិណាមួយ។ ផេះមានអត្ថប្រយោជន៍ជាច្រើនសម្រាប់កសិករក្នុងការដាំដុះដំណាំ ជួយទៅដល់ដី បណ្ដេញសត្វល្អិត និងកាត់បន្ថយចំណាយដោយងៀកមកប្រើប្រាស់កាកសំណល់ផេះផ្ទះបាយផងដែរ។ ដោយឡែកទោះជាវាមានអត្ថប្រយោជន៍សម្រាប់ការធ្វើកសិកម្ម ប៉ុន្តែវាក៏បានបន្សល់នូវគុណវិបត្តិមួយចំនួនទៅដល់ដីប្រសិនបើយើងប្រើប្រាស់មិនបានត្រឹមត្រូវទៅតាមបច្ចេកទេស។ ខាងក្រោមនេះគឺជាបច្ចេកទេសក្នុងការប្រើប្រាស់ផេះ អត្ថប្រយោជន៍ និងគុណវិបត្តិរបស់វា៖


គេអាចប្រើប្រាស់ផេះ ៥០-៧០ក្រាម(g)ក្នុងផ្ទៃដី ១ម៉ែត្រការ៉េ ដោយមួយឆ្នាំអាចប្រើចន្លោះ ១ទៅ២ដង ប៉ុន្តែមុននឹងប្រើប្រាស់ត្រូវធ្វើតេស្តpHដីឬសារធាតុចិញ្ចឹមនៃដីជាមុនសិន ជៀសវាងការប្រើប្រាស់វាលើសកំណត់អាចបង្កហានិភ័យទៅដល់ដីផងដែរ។ ហើយគេអាចប្រើផេះជំនួសកំបោរដើម្បីបង្កើនអាសុីតនៅពេលដែលដីមានអាដុីតទាបខ្លាំងពេក។
#បញ្ជាក់៖ជាផេះផ្ទះបាយនៃកាកសំណល់អុសឬរុក្ខជាតិ ឬផេះចំបើងនៅតាមវាលស្រែ និងផេះឈើដទៃ ប៉ុន្តែមិនត្រូវដុតព្រៃដើម្បីតែបានផេះកសិកម្មឡើយ។

ឯកសារយោង