ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

វិធីសាស្ត្រចិញ្ចឹមត្រីក្រាញ់

ដើម្បីបង្កើនជីវភាពគ្រួសារ បងប្អូនប្រជាកសិករទាំងអស់ អាចអនុវត្តន៏ បានក្រោយពេលទំនេរ ពីការងារធ្វើស្រែចំការ។ ខាងក្រោមនេះគឺជារបៀបរៀបចំស្រះ(ស្រះដោយជីក និងស្រះដោយប្លាស្ទីក) និងរបៀបផលិតចំណីត្រីតាមបែបធម្មជាតិ។

ការរៀបចំស្រះដោយការជីក

  •  ជំហានទី១ ប្រជាកសិករគួរជ្រើសរើសទំហំល្មមទៅតាមលទ្ធភាពជាក់ស្ដែង ដូចជា ២ម៉ែត្រ គុណ ២ម៉ែត្រ ឬក៏ ៣ម៉ែត្រ គុណ ៤ម៉ែត្រ ឬក៏ ៤ម៉ែត្រ គុណ ៤ម៉ែត្រ ជាដើម ដោយជីកជំរៅប្រមាណ១ម៉ែត្រ និងមានជើងទេ ៤៥ដឺក្រេ ហើយបាតស្រះត្រូវរៀបចំអោយបានស្មើល្អ។
  •  ជំហានទី២ ត្រូវរៀបចំមាត់ស្រះអោយបានស្អាតជាមុន ទើបក្រាលប្រភេទផ្ទាំងប្លាស្ទិចដែលមាំស្វិតល្អនិងដាក់ដីគ្រប់សង្កត់ពីលើជាយផ្ទាំងប្លាស្ទិចនៅមាត់ស្រះផង និងដាក់ប្រភេទដីបាតត្រពាំងនៅបាតស្រះខ្លះដែលកំរាស់វាប្រហែល ២ស.ម។
  • ជំហានទី៣ ការបង្ហូរទឹកចូលស្រះគួរកំរិតត្រឹមតែ០.៧៥ម៉ែត្របានហើយ ឬស្មើនឹង ២/៣ នៃជំរៅស្រះ។ ដាក់ទឹកEM ក្នុងបរិមាណ ១លីត្រ សម្រាប់ផ្ទៃស្រះ ៨ម៉ែត្រការេ។ ដាក់កំប្លោក ត្រកួនខ្លះ និងចកតូចៗ ដើម្បីជាជម្រកដល់ត្រីជួយបង្កើតចំណីនិងបរិស្ថានធម្មជាតិក្នុងស្រះ។

ការរៀបចំស្រះដោយប្លាស្ទិច

ក្នុងការរៀបចំស្រះតាមវិធីនេះគឺ មានភាពលំបាកជាង តាមរបៀបជីកស្រះ ព្រោះវាអាច ធ្លាយឬជ្រាបទឹកចេញមកក្រៅ ហើយក៏អាចបាក់ ក្នុងករណី គ្រោងឬស្សី មិនមានលក្ខណះរឹងម៉ាំ។

  • ជំហានដំបូង យើងរៀបចំធ្វើជាបង្គោលគ្រោងឬស្សី ឬកូនឈើផ្សេងៗទៀត ដែលមានទំហំ ទទឹង២ម៉ែត្រ បណ្ដោយ៤ម៉ែត្រ និងកំពោះកម្ពស់១ម៉ែត្រ បន្ទាប់មករៀបចំផ្ទាំងកៅស៊ូប្លាស្ទិចអោយបានជិតល្អ និងចុងក្រោយដាក់ទឹកចូលកំពស់ កន្លះម៉ែត្រ ដោយដាក់ចក និងកំប្លោកចូលមួយចំនួនដូចករណីស្រះជីកដែរ។
  •  ដោយរង់ចាំរយៈពេលចន្លោះពី៥ ទៅ៧ថ្ងៃក្រោយ ទើបយើងអាចដាក់ត្រីដែលមានអាយុ ចន្លោះពី ២ ទៅ៣អាទិត្យ ចិញ្ចឹមបាន ដោយក្នុងទំហំស្រះ ១ម៉ែត្រការេ អាចដាក់ត្រីក្រាញ់បានប្រមាណ ៥០ក្បាល ឬត្រីអណ្តែង ប្រមាណ ៣០ក្បាល។
  • ចំពោះកូនពូជយើងអាចសាកសួររកនៅកន្លែងកសិដ្ឋានបង្កាត់ពូជត្រី ឬសាកសួរនៅមន្ទីជលផល ឬអាចទិញមេ និងបាដែលធំល្អពីទីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯង។ ឧស្សាហ៏ផ្លាស់ប្តូរទឹករាល់១អាទិត្យម្តងយ៉ាងយូរ។
  • ចំណីរបស់វាមានដូចជាកូនក្តាម កង្កែបតូចៗ ប្លង់តុង ជាពិសេសជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឲ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ យើងអាចរកបានយ៉ាងស្រួលនៅរដូវវស្សា ។

ការដាក់កូនត្រីចិញ្ចឹម និងការថែទាំ

  • យកកូនត្រីដែលមានអាយុ ២-៣អាទិត្យ ដាក់កូនត្រីចូលចំនួនប្រមាណ១០០០ ក្បាលក្នុងស្រះនោះ។
  • ចំពោះកូនពូជយើងអាចសាកសួររកនៅកន្លែងកសិដ្ឋានបង្កាត់ពូជត្រីឬសាកសួរនៅមន្ទីជលផល ឬអាចទិញមេ និងបាដែលធំល្អពីទីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯង។
  • ត្រូវផ្លាស់ប្តូរទឹករាល់១អាទិត្យម្តង។

ការធ្វើចំណីធម្មជាតិ សំរាប់ត្រី

ចំពោះធាតុផ្សំ សំរាប់យកមកធ្វើជាចំណីធម្មជាតិ ក្នុងការចញ្ចឹមត្រីមានដូចជា

  • កន្ទក់២បាវជី
  • កាកដូង១បាវជី
  • សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម
  • សណ្តែកសៀងកិន ៦គីឡូក្រាម
  • អតិសុខុមប្រាណEM ១លីត្រ
  • ស្ករងូ១គីឡូក្រាម និង៧.ប្រេងសណ្តែក១ ឬ២លីត្រ។

លាយល្បាយនៃធាតុផ្សំទាំងនេះ ជាពីផ្នែកដូចជា ផ្នែកទី១ យើងលាយបញ្ចូលគ្នារវាង អតិសុខុមប្រាណEM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ហើយរក្សាវាទុក រយៈពេល ១២ម៉ោង។ ផ្នែកទី២ យើងលាយ ធាតុផ្សំដូចជា កន្ទក់ កាកដូង សាច់ត្រីម៉ដ្ឋ សណ្តែកសៀងកិន និងប្រេងសណ្តែក ចូលគ្នាឲ្យសព្វ។ បន្ទាប់មកយកល្បាយទាំងពីរផ្នែកនោះ មកលាយជាមួយគ្នា ដោយកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី។ ហាលវាឲ្យស្ងួតរយៈពេល ២ថ្ងៃ យើងអាចយកមកប្រើបានហើយ ជាពិសេសយើងអាចរក្សាវាទុកប្រើបាន រហូតដល់ រយៈពេល ២ខែ។

ការឲ្យចំណី

  • ចំណីរបស់វាមានដូចជាកូនក្តាម កង្កែបតូចៗ ប្លង់តុង ជាពិសេសជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឲ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ យើងអាចរកបានយ៉ាងស្រួលនៅរដូវវស្សា ។
  • យើងអាចដាក់ចំណីឲ្យវា២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច។
  • រយៈពេល ៦-៧ខែយើងអាចប្រមូលផលបានហើយ។

ឯកសារយោង

Writer