ជាទូទៅដំណាំនីមួយៗតែងតែត្រូវការសារធាតុចិញ្ចឹមទៅតាមកម្រិតខុសៗគ្នា ព្រោះវាមានការលូតលាស់ អាយុកាល និងរូបរាងក៏ខុសគ្នាដែរ។ ត្បិតតែការដាំដុះត្រូវការប្រើជីដើម្បីជាថាមពលទៅដល់រុក្ខជាតិ ប៉ុន្តែនៅក្នុងនោះការប្រើជីដោយមានមូលដ្ឋានគ្រឹះច្បាស់លាស់ទើបដំណាំរបស់យើងអាចទទួលបានជីស្មើៗគ្នា រីឯការប្រើជីដោយមិនមានចំណេះដឹងត្រឹមត្រូវវាអាចបង្កជាហានិភ័យទៅដល់ដី និងរុក្ខជាតិផងដែរ។ ដើម្បីឲ្យការប្រើប្រាស់ជីទៅលើដី និងដំណាំឲ្យកាន់តែមានប្រសិទ្ធិភាពគេត្រូវយល់ដឹងទៅលើចំណុចមួយចំនួននៅខាងក្រោមនេះ៖
មានន័យថាគេត្រូវធ្វើតេស្តដីដើម្បីដឹងពីបរិមាណសារធាតុចិញ្ចឹមដែលរុក្ខជាតិត្រូវការ បន្ទាប់មកគេត្រូវបន្ថែមឬបន្ថយសារធាតុមួយចំនួនដែលលើសឬខ្វះជៀសវាងការបន្សល់នៅក្នុងដី ឬខ្វះសម្រាប់រុក្ខជាតិ។ ម្យ៉ាងទៀតធ្វើយ៉ាងណាឲ្យដីនៅតែមានជីគ្រប់គ្រាន់ដោយមិនខ្វះឬមិនលើសពេក(តុល្យភាពសារធាតុចិញ្ចឹម) ដើម្បីអាចធានាបានពីការផ្គត់ផ្គង់បានគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងការផលិតអាហាររបស់ដំណាំ។
ជាធម្មតារុក្ខជាតិនីមួយៗតែងមានកម្រិតជីណែនាំរៀងៗខ្លួន ទៅតាមប្រភេទរបស់វា ហើយកម្រិតណែនាំនោះកើតចេញពីការពិសោធន៍ជាក់ស្ដែងរបស់អ្នកឯកទរសកសិកម្មផងដែរ។ កម្រិតណែនាំជីមានសារៈសំខាន់ណាស់ទៅលើដំណាំព្រោះវាបានជួយកាត់បន្ថយចំណាយ ថវិកា ពេលវេលា និងការពារពីការលើសឬខ្វះសារធាតុចិញ្ចឹម។ ម្យ៉ាងទៀតការដាក់ជីតាមកម្រិតច្បាស់លាស់វាមានឥទ្ធិពលទៅលើការលូតលាស់ ទិន្នផល និងបញ្ហាជំងឺផ្សេងៗ ហើយមិនបង្កឲ្យដីរងនូវសំណឹកជាដើម។
ជីមានច្រើនប្រភេទហើយមានការរលាយក្នុងរយៈពេលខុសៗគ្នា ដើម្បីអាចដឹងថារុក្ខជាតិពិតជាបានស្រូបយកសារធារុចិញ្ចឹមគ្រប់គ្រាន់គេត្រូវកំណត់កាលវិភាគនៃការប្រើសារធាតុចិញ្ចឹមទៅដល់ដី និងរុក្ខជាតិផងដែរ។ ហើយគេត្រូវយល់ដឹងថារុក្ខជាតិនីមួយៗវាត្រូវការប្រើជីដើម្បីផលិតថាមពលនៅរដូវណាជាមុនសិនជៀសវាងដាក់ជីដោយគ្មានប្រយោជន៍ទៅក្នុងដី។
គេចង់សំដៅទៅលើការដាំដុះដំណាំឆ្លាស់ ដំណាំបង្វិល និងដំណាំគម្របដី ហើយគេក៏អាចការពារដំណាំដោយក្រាលកៅស៊ូនៅតាមចន្លោះរងដើម្បីការពារស្មៅចង្រៃមិនឲ្យវាស្រូបយកសារធាតុចិញ្ចឹមរបស់រុក្ខជាតិជាដើម។ ចំពោះការដាំដំណាំគម្របដីវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាមិនត្រឹមតែជាអ្នកការពារពីការដុះស្មៅចង្រៃ ថែមទាំងអាចជួយក្នុងការផ្តល់ទីជម្រកឲ្យបាក់តេរីរស់នៅក្នុងកំពកឫសហើយបាក់តេរីទាំងនោះបានស្រូបយកអាសូតពីបរិយាកាសចូលទៅក្នុងដី។
#ចំណាំ៖អត្ថបអខាងលើនេះជាការដកស្រង់ចេញពីខ្លឹមសារធំៗមួយចំនួនចេញពីមេរៀន និងជាការពន្យល់នៃខ្លឹមសារធំៗផងដែរ។
ឯកសារយោង