ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

តើប្រព័ន្ធអេកូឡូសុីកសិកម្មមានសារៈសំខាន់អ្វីខ្លះទៅដល់ដំណាំ?

ជាទូទៅមុននឹងសម្រេចចិត្តក្នុងការដាំដុះនូវប្រភេទដំណាំណាមួយគេត្រូវសិក្សាឲ្យបានច្បាស់លាស់អំពីលក្ខខណ្ឌអាកាសធាតុឬក្សេត្របរិស្ថានជាមុនសិន។ ប្រព័ន្ធអេកូឡូសុីកសិកម្មគឺជាការសិក្សាលើជីវៈអាកាសធាតុ ដែលអាកាសធាតុរួមមាន៖ សីតុណ្ហភាព ពន្លឺ ខ្យល់ និងទឹក។ នៅក្នុងអេកូឡូសុីកសិកម្មមានទំនាក់ទំនងយ៉ាងសកម្មរវាង៖ បរិយាកាស ដី ទឹក រុក្ខជាតិ&សត្វ និងដំណាំ។ខាងក្រោមនេះគឺជាការសិក្សាពីទំនាក់ទំនងឬសារៈសំខាន់នៃប្រព័ន្ធអេកូឡូសុីកសិកម្មចំពោះដំណាំផងដែរ។

សីតុណ្ហភាព

កម្ដៅជាលក្ខខណ្ឌចាំបាច់សម្រាប់ការរស់នៅរបស់រុក្ខជាតិដំណើរការមេតាបូលីស ដំណើរចំណែករូបសាស្ត្រ ដំណុះ និងការលូតលាស់ ។ ប្រភេទរុក្ខជាតិដែលខុសគ្នា ក៏ត្រូវការកម្តៅខុសគ្នាដែរ ឧទាហរណ៍ៈ ពពួកដើមក្រូច ដុះនៅតំបន់ ដែលមាន សីតុណ្ហភាពខ្ពស់។ ប្រសិនបើសីតុណ្ហភាព៦-៨oCវានឹងងាប់ សរុបមកសម្រាប់រុក្ខជាតិរបបកម្ដៅគឺសំខាន់ ។ ការបែងចែកកម្ដៅ ក្នុង ១ ដំណាក់ កាលលូតលាស់វាកំណត់លក្ខណៈលូតលាស់ និងទិន្នផលរបស់រុក្ខជាតិ ។ ដំណុះ ការលូតលាស់មែក ការដុះពន្លកផ្កាត្រូវការកម្ដៅកំណត់ណាមួយយ៉ាងច្បាស់លាស់ និង រយៈពេលលូតលាស់របស់វា ។

ទឹក

ចំពោះរុក្ខជាតិ ទឹកមានសារៈសំខាន់ណាស់ វាជាសារធាតុមួយ សំខាន់របស់ភាវរស់ដែលត្រូវការចាំបាច់សម្រាប់ដំណើរការសរីរៈសាស្ត្រ ។ បើគ្មានទឹកជីវិតរុក្ខជាតិមិនអាចកើតមានឡើយ ហើយសេចក្តីត្រូវការទឹករបស់រុក្ខជាតិមានចំនួន ច្រើនណាស់ ព្រោះដើមឈើក្នុងមួយរដូវត្រូវការទឹកនូវបរិមាណជាច្រើន ។ ជាក់ស្ដែងក្នុងការផលិតសារធាតុស្ងួតមួយក្រាម ដើមពោតត្រូវការបំភាយចំហាយទឹក៣៥០g ប៉ុន្តែបរិមាណទឹកភាគច្រើនរុក្ខជាតិស្រូបពីដីដែលបានមកពីទឹកភ្លៀង ។ មានទឹក វាអាស្រ័យដោយពពក និងសភាពសើមនៃបរិយាកាស ។ គ្រប់រុក្ខជាតិត្រូវ ការទឹក ប៉ុន្ដែមិនមែនគ្រប់ប្រភេទរុក្ខជាតិដុះលូតលាស់ល្អវាត្រូវការបរិមាណទឹកដូចគ្នាឡើយ ។ ភាពខុសគ្នានៃសេចក្ដីត្រូវការទឹកបានបង្ហាញឱ្យឃើញច្បាស់ចំពោះរុក្ខជាតិ ក្នុងទឹក និងរុក្ខជាតិដុះលើគោក។

ពន្លឺ

រុក្ខជាតិត្រូវការពន្លឺចាំបាច់សម្រាប់ធ្វើរស្មីសំយោគ ប៉ុន្តែបណ្តារុក្ខជាតិមួយចំនួន វាមានលក្ខខណ្ឌពន្លឺមិនដូចគ្នាទេហើយបែងចែកវាជាបីប្រភេទរួមមាន៖ -រុក្ខជាតិនិយមពន្លឺ -រុក្ខជាតិនិយមម្លប់ -និងរុក្ខជាតិធន់កណ្តាលដែលអាចត្រូវពន្លឺផងនិងម្លប់ផង

ខ្យល់

ជាកត្តាសំខាន់សម្រាប់ជីវិតរុក្ខជាតិ វាទទួលបាន គ្រប់ធាតុចាំបាច់ក្នុងការបង្កើតសារធាតុសរីរាង្គ និងថាមពល ។

  • រុក្ខជាតិមិនត្រឹមតែធ្វើសមាណកម្មឧស្ម័ន CO ថាមពលព្រះអាទិត្យ កម្ដៅ និង បង្កើតសារធាតុសរីរាង្គប៉ុណ្ណោះទេ ។ ថែមទាំងផ្តល់ទៅឱ្យខ្យល់វិញនូវឧស្ម័ន O ដែល ជាផលិតផលបំបែកអសមាណកម្ម ។ ខ្យល់មានឥទ្ធិពលដោយផ្ទាល់និងដោយប្រយោលផងទៅលើរុក្ខជាតិ ។ អំពើដោយ ផ្ទាល់គឺអំពើមេកានិច ដូចជាខ្យល់ព្យុះបណ្តាលអោយមានការបំផ្លិចបំផ្លដំណើរ សរីរៈវិទ្យានិងបណ្តាសារធាតុផ្សេងៗ ឧទាហរណ៍ៈ ការដាច់ស្លឹកដោយសារខ្យល់នាំឲ្យខូចខាតដំណើររស្មីសំយោគ។ ការ ដាច់ផ្កានាំអោយខូចខាតមុខងារបន្តពូជ។
  • អំពើដោយប្រយោល ខ្យល់បក់បណ្តាលឲ្យរុក្ខជាតិបំភាយចំហាយទឹកយ៉ាងខ្លាំង ខ្យល់ធ្វើអោយដីឆាប់ស្ងួត បណ្តាលអោយមានឥទ្ធិពលមិនល្អដល់រុក្ខជាតិ។

ឯកសារយោង

Writer