សត្វល្អិតមានពីរប្រភេទសត្វល្អិតមានប្រយោជន៍ និងសត្វល្អិតគ្មានប្រយោជន៍។ ដើម្បីអាចកំណត់សម្គាល់នូវលក្ខណៈនៃសត្វល្អិតនីមួយៗយើងអាចសិក្សាតាមរយៈសកម្មភាពរបស់វាមួយចំនួនផងដែរ។ ខាងក្រោមនេះគឺជាសត្វចង្រៃដែលបង្កហានិភ័យទៅដល់ដំណាំ និងសត្វល្អិតមានប្រយោជន៍ជាដើម។
ជាប្រភេទសត្វដែលស្ថិតក្នុងលំដាប់Arachnida ហើយពីងពាងជើងបន្លាស្ថិតក្នុងគ្រួសារ Oxyopidae និងពីងពាងលោតនៅក្នុងគ្រួសារ Salticidae។ ពួកវាមានឥទ្ធិពលទៅលើពពួកដង្កូវមូលស្លឹក ដង្កូវCaterpillars និងសុីពងសត្វល្អិតចង្រៃដទៃទៀត ហើយវាក៏អាចសុីសត្វល្អិតមានប្រយោជន៍ដែរ។
ជាសត្វល្អិតដែលមានស្លាបរឹង ស្ថិតនៅក្នុងលំដាប់ Coleoptera ហើយមានគ្រួសារនៅក្នុង Coccinellidae។ វាបានជួយទៅដល់ដំណាំដោយដើរតួជាប្រេដាទ័រដ៏ចាំបាច់មួយក្នុងការសុីពពួកចៃ និងដង្កូវ ព្រមទាំងពងសត្វល្អិតចង្រៃដទៃទៀតផងដែរ។
សត្វល្អិតមានប្រយោជន៍ជាច្រើនទៀតរួមមាន៖ សត្វល្អិតស្លាបសំណាញ់, កណ្ដូបបុកស្រូវ, ឪម៉ាល់ប៉ារ៉ាសិតសុីពង, ស្រម៉ោចប្រេដាទ័រ, ឪម៉ាល់ប៉ារ៉ាសិត, ស្រឹងពេជ្ឈឃាត, ស្រឹងខែល, រុយជើងធំ, រុយតាឈីនីដ, រុយសំកាំង, និងសត្វកន្ទុយពីរ។
ពពួកសិប្បីសត្វរួមមានខ្យង លាស ងៀវ និងសត្វក្នុងទឹកសាបសំបករឹងដទៃទៀត ប៉ុន្តែនៅក្នុងចំណោមសត្វទាំងអស់នេះខ្យងត្រូវបានគេចាត់ចូលជាសត្វដែលបានបំផ្លាញទៅដល់ដំណាំលើទឹកក្នុងស្រែដូចជាស្រូវជាដើម។
នៅក្នុងអាត្រូពូត(Arthropod)គេបែងចែកជា «២»ផ្នែកធំៗរួមមាន៖
#ចំណាំ៖នៅមានសត្វល្អិតចងហរៃជាច្រើនប្រភេទទៀតនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។
ឯកសារយោង