តើអ្វីទៅជាវចនានុក្រមអាកាសធាតុ?
ថ្នាំកសិកម្មជាអ្វី??
Soil Profile (ទម្រង់ដី) គឺជាកំណាត់បញ្ឃនៃដី ដែលគិតពីផ្ទៃលើរហូតដល់បាតដី ឬ សិលាមេ។ វាផ្ដល់នូវទិដ្ឋភាពលម្អិតនៃសមាសភាព រចនាសម្ព័ន្ធ និង លក្ខណៈផ្សេងទៀតនៅទីតាំងជាក់លាក់មួយ ។ទម្រង់ដីជាធម្មតាបានសិក្សាពី ជីជាតិដី សមត្ថភាពដី បង្ហូរទឹកនិងភាពសមស្របសម្រាប់គោលបំណងកសិកម្ម។ ទម្រង់ដីជួយអ្នកវិទ្យាសាស្រ្ដ និង កសិករអោយយល់ដឹង អំពីលក្ខណៈរបស់ដី រួមទាំងវាយនភាពដី ពណ៍ដី សារធាតុចិញ្ចឹម ជម្រៅរបសើស្រទាប់ដី ។តាមរយៈការវិភាគទម្រង់ដី អ្នកជំនាញអាចធ្វើការសម្រេចចិត្តប្រកបដោយព័ត៍មានអំពីការប្រើប្រាស់ដី ការជ្រើសរើសដំណាំ ការអនុវត្តប្រព័ន្ធធារាសាស្រ្ដ និងបច្ចេកទេសគ្រប់គ្រងដី ។
ស្រទាប់ដីមាន

សមាសភាពដីគឺជាទិដ្ឋភាពសំខាន់ក្នុងការគ្រប់គ្រងសារធាតុចិញ្ចឹម។ ទឹក ដី គឺជាអ្វីដែលផ្ដល់សារធាតុចិញ្ចឹម យ៉ាងងាយស្រួលសម្រាប់ការស្រួបយករុក្ខជាតិ ។ ខ្យល់ក្នុងដី ដើរតួរនាទី សំខាន់មួយដែរ ដោយសារអតិសុខុមប្រាណជាច្រើនដែររស់នៅក្នុងដី ត្រូវការខ្យល់ដើម្បីឆ្លងកាត់ដំណើរការជីវសាស្រ្ដ ការបញ្ចេញសារធាតុចិញ្ចឹម បន្ថែមនៅក្នុងដី ។
សមាសធាតុជាមូលដ្ឋាននៃដីគឺ សារធាតុរ៉ែ សារធាតុសរីរាង្គ ទឹក និង ខ្យល់។ ដីធម្មតាសារធាតុរ៉ែ ប្រហែល៤៥% សារធាតុសរីរាង្គ៥% ទឹក ២០%ទៅ៣០% និង ខ្យល់២០%ទៅ៣០%។ សមាសភាពនៃដីអាចប្រែប្រួលជារៀងរាល់ថ្ងៃ អាស្រ័យទៅលើកត្តាជាច្រើន ដូចជា ផ្គត់ផ្គង់ទឹក ការដាំដុះ …។
