ល្ង គឺជាដំណាំមួយក្នុងចំណោមដំណាំដែលមានវ័យចាស់ៗជាងគេនៅលើពិភពលោក ។ វាស្ថិតក្នុងគ្រួសារ Pedaliceac និងត្រូវបានអ្នកវិទ្យាសាស្ត្រហៅឈ្មោះថា Sesarnurnindicum។
ពូជពីរប្រភេទត្រូវបានរកឃើញគឺ ប្រភេទល្ង ស និងប្រភេទល្ង ខ្មៅ ហើយដោយពូជ ទាំងពីរនេះ មានអាយុកាលលូតលាស់ផ្សេងៗគ្នា គឺពូជ ស មានអាយុកាលខ្លីជាងពួជខ្មៅ។ ពូជស រយ:កាលចាប់ ពីដាំដល់ប្រមូលផលគឺ 3 ខែ រីឯពូជខ្មៅ អាចមានរយ:ពេល រហូតដល់4ខែ ទើបអាចប្រមូលផល។
មុននិងដាំដំបូងយើងត្រូវរៀបចំដីជ្រើសរើសប្រភេទដីទួលនិងមិនដក់ទឹកនៅរដូវវស្សាជៀសវាង ការជាំទឹកនៅពេលដែលមានភ្លៀងធ្លាក់ជោគជាំច្រើននិងជ្រើសរើសដីទំនាបនៅរដូវប្រាំងជៀសវាងការអត់ទឹកភ្លៀង។ការភ្ជួររាស់ ការភ្ជួររាស់គេត្រូវការភ្ជួររាស់ពីពីរដងទៅបីដងមុននឹងធ្វើការដាំដុះ។ ភ្ជួរដីលើកទី ១ គេត្រូវភ្ជួរជំរៅពី ២ ទៅ ២,៥ តឹក។
ភ្ជួរដីលើកទី ២ មួយខែក្រោយពេលភ្ជួរលើកទី ១ ជំរៅ ១,២ ទៅ ២តឹក។ក្រោយពី ការភ្ជួររួចត្រូវ រាស់ពី ២ ទៅ ៣ដងទៀតធ្វើបែបនេះឲ្យដីម៉ត់ល្អនិងដីធូរមិនខ្លាំងរឹង។
ការជ្រើសរើសពូជគេត្រូវ ជ្រើសរើសពូជណាដែលផ្តល់ទិន្នផលខ្ពស់ ហើយគ្មានជំងឺ និងសត្វ ល្អិតបំផ្លាញ។គ្រាប់ពូជត្រូវតែសុទ្ធល្អសាច់ណែនល្អមិនស្នៀតស្វិត។
មុននិងធ្វើការដាំដុះគេត្រូវយកគ្រាប់ល្ងដែលស្ងួតហាលថ្ងៃយ៉ាងតិចពី១ទៅ២ម៉ោងនៅក្រោមពន្លឺថ្ងៃ ដំណាំល្ងត្រូវបានគេដាំ២ដងក្នុងមួយឆ្នាំគឺរដូវវស្សាហើយនិងរដូវប្រាំង។ ការដាំដុះនៅរដូវវស្សាគេច្រើនដាំដុះនៅដើមរដូវវស្សានិងនៅពាក់កណ្តាលរដូវវស្សាគេចាប់ផ្តើមដាំនៅរវាងខែកញ្ញានិង ខែតុលា។ការដាំដុះនៅរដូវប្រាំងគេច្រើនដាំដុះនៅពាក់កណ្តាលរដូវប្រាំងនិងនៅចុងរដូវប្រាំងគេចាប់ផ្តើមដាំនៅរវាងខែមិនានិង ខែមេសា។
ការដាំគេត្រូវដាំគំលាតពីជួរមួយទៅជួរមួយទៀតចំងាយពី៧០ស.មទៅ៧៥ស.ម និងចន្លោះ ពីគុម្ពមួយទៅគុម្ពមួយទៀតចំងាយ៥០ស.មនិងប្រើប្រាស់គ្រាប់ពី៧គីឡូទៅ ៨គីឡូ/ហិចតា។ ជំរៅដីដាក់គ្រាប់ពី២ស.មទៅ៣.៨ស.ម។
ការដាក់ជីលាមកសត្វគឺដាក់ចំនួន២ទៅ៣តោន/ហិចតា(តាមសណ្ឋានដី)។ការដករំលោះកូនដើមល្ង គឺគេធ្វើឡើងនៅអាយុកូនល្ងបាន១៣ថ្ងៃក្រោយពីដាំដោយទុកតែកូនល្ង ពី២ទៅ៣ដើមត ប៉ុណ្ណោះក្នុងមួយគុម្ព។ ហើយធ្វើការដកជំរះពួនគល់នៅពេលដែលលូបាន អាយុ២៣ថ្ងៃ ហើយការជំរះ ស្មៅពូនគល់ត្រូវធ្វើឡើងពី ១ ទៅ ២ដងក្នុងមួយវដ្តជីវិតរបស់ល្ង។
ជំងឺមានដូចជាជំងឺអុចស្លឹក(Leaf spot) ស្រពោនដើម(Stem blights) រលួយឬស (Root rot) ជំងឺរួញស្លឹក(Leaf curl) ជំងឺមួយចំនួនកើតឡើងនៅលើគ្រាប់ ។
ជ្រើសរើសពូជដែលធន់និងជំងឺ
ឯកសារយោង