ដីគឺជាកត្តាដ៏ចាំបាច់បំផុតសម្រាប់ការដុះលូតលាស់នៃដំណាំ ហើយដំណាំអាចលូតលាស់បានល្អលុះត្រាតែដីនោះមានគុណភាពល្អសមស្របតាមតម្រូវការនៃរុក្ខជាតិ។ ប៉ុន្តែដំណាំអាចនឹងលូតលាស់មិនបានល្អនៅពេលដែលគុណភាពនៃដីធ្លាក់ចុះ ខាងក្រោមនេះជាកត្តាមួយចំនួនដែលធ្វើឲ្យដីបាត់បង់គុណភាពសម្រាប់រុក្ខជាតិ។
នៅក្នុងសកម្មភាពកសិកម្មកសិករបានប្រើប្រាស់នូវប្រភេទថ្នាំពុលដើម្បីកំចាត់សត្វល្អ ជំងឺ និងស្មៅចង្រៃ ហើយវាបានផ្តល់នូវគុណសម្បត្តិ និងបន្សល់ទុកនូវគុណវិបត្តិនៃការសល់សារធាតុប៉ះពាល់ទៅដល់ដីមួយចំនួនផងដែរ។ ម្យ៉ាងទៀតការធ្វើឧស្សាហ៍កម្មជីកយករ៉ែ ការបោះចោលនូវកាកសំណល់ពុលមិនបានត្រឹមត្រូវ ក៏ជាកត្តារួមផ្សំដែលធ្វើឲ្យដីរងនូវសំណឹកជាដើម។
ការកាប់ព្រៃដើម្បីធ្វើកសិកម្មគឺជាសកម្មភាពមួយដែលអាចបណ្ដាលឲ្យដីធ្លាក់ចុះនូវគុណភាព ព្រោះវាបានគំរាមគំហែងទៅដល់ជីវៈចម្រុះ(ដី ទឹក សត្វ មនុស្ស រុក្ខជាតិ…) ព្រមទាំងរំខានទៅដល់តុល្យភាពនៃប្រព័ន្ធអេកូឡូសុីផងដែរ។ ដោយឡែកនៅពេលដែលដីបាត់បង់នូវគម្របវាក៏ងាយនឹងបាត់បង់តុល្យភាព និងធ្វើឲ្យឆាប់សឹករិចរិលជាដើម។
សារធាតុចិញ្ចឹមនៅក្នុងដីងាយស្រួលនឹងបាត់បង់ណាស់តាមរយៈកត្តាផ្សេងៗ រីឯការដាំដុះនៅដំណាំទោលឬដំណាំតែមួយប្រភេទនៅលើដីតែមួយក៏ជាហេតុដែលអាចបណ្ដាលឲ្យដីធ្លាក់ចុះនូវគុណភាព។ នៅពេលដែលយើងដាំដុះនូវដំណាំតែមួយប្រភេទនៅលើដីតែមួយចំនួនច្រើនលើកច្រើនសារឬច្រើនរដូវ វាអាចបណ្ដាលឲ្យបាត់បង់នូវសារធាតុចិញ្ចឹមដែលដំណាំនោះបានស្រូបយកអស់ ឬថយចុះ ហើយដីងាយនឹងរងសំណឹកខូចគុណភាពជាដើម។
ការផ្លាស់ប្ដូរនៃអាកាសធាតុមានឥទ្ធិពលទៅលើ៖