ពូជដំណាំមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បម្រើវិស័យដាំដុះរបស់កសិករ ព្រោះមានពូជទើបអាចបង្កបង្កើនផលបាន។ ម្យ៉ាងទៀតពូជវាមានឥទ្ធិពលទៅលើការលូតលាស់ ទិន្នផល និងសែនរបស់រុក្ខជាតិផងដែរ ប្រសិនបើយើងទុកដាក់មិនបានល្អវានឹងប៉ះពាល់ទៅដល់ទិន្នផល និងសែននៃដំណាំជាដើម។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនក្នុងការថែរក្សាពូជដំណាំឲ្យបានត្រឹមត្រូវ។
គេត្រូវរើសគ្រាប់ណាដែលមានសុខភាពល្អ មិនមានចេញនូវរោគសញ្ញាបំផ្លាញដោយជំងឺឬសត្វល្អិត និងមានទំហំប្រហាក់ប្រហែលគ្នាឬស្មើគ្នា(គ្រាប់កាន់តែធំដំណុះកាន់តែល្អ)។ ម្យ៉ាងទៀតមិនត្រូវរើសគ្រាប់ណាដែលជាប់លាយលំជាមួយនឹងពូជដទៃ ឬមានស្នាមបែកបាក់ត្រង់ចំណុចណាមួយឡើយ។
ការបន្សុទ្ធពូជដំណាំគឺរ៉ាប់ចាប់តាំងពីការដាំរហូតដល់ប្រមូលផល ដោយតាមដាននូវការលូតលាស់ លក្ខណៈរូបរាងដើម ស្លឹក ផ្លែ ដើម្បីអាចកំណត់បានថាវាជាពូជតែមួយឬត្រូវបានលាយជាមួយពូជដទៃ។ ប្រសិនជាមានដើមណាមានលក្ខណៈខុសគេកសិករអាចកាត់វាចោលដោយទុកតែដើម និងស្លឹកណាមានរូបរាងដូចគ្នាភាគច្រើន(ប៉ុន្តែសម្រាប់រុក្ខជាតិខ្លះវាមានដើម ស្លឹកប្រហាក់ប្រហែលគ្នា គេអាចទុកវារហូតដល់ចេញផ្កា)។ ការបន្សុទ្ធពូជគេអាចធ្វើតាមលក្ខណៈរូបសាស្ត្រ(ពណ៌ រូបរាង ដើម គ្រាប់ ស្លឹក ផ្លែ) ក្សេត្រសាស្ត្រ(ការដាំដុះ) សរីរៈ(ផ្កា) និងមើលលើតំបន់ឬអាកាសធាតុនៃប្រពភពូជ។ ចំណាំ៖ ការបន្សុទ្ធពូជមិនមែនមើលតែនៅពេលដែលគ្រាប់ពូជចាស់ហើយញែកយកគ្រាប់ឬតំបន់ណាដែលល្អជាងគេរួចយកមកទុកពូជឡើយ ហើយការផលិតទាំងអស់គឺធ្វើដោយដៃមិនអាចប្រើប្រាស់គ្រឿងយន្តឬម៉ាសុីនជាជំនួយនោះទេ។
គេអាចគ្រប់គ្រងលំអងផ្ការុក្ខជាតិដើម្បីបន្សុទ្ធ ឬបង្កាត់ពូជតាមរយៈវិធីសាស្ត្របីគឺ៖
នៅពេលដែលគេច្រូតកាត់ឬបេះគ្រាប់ពូជ រួចយកវាទៅហាលខ្យល់ក្រោមម្លប់រហូតដល់គ្រាប់នៅសល់សំណើម១២% ហើយគេមិនត្រូវហាលឲ្យត្រូវពន្លឺថ្ងៃផ្ទាល់ឡើយ វាអាចប៉ះពាល់ទៅដល់សមត្ថភាពដំណុះគ្រាប់ និងអាចធ្វើឲ្យកោសិកាបន្តពូជមួយចំនួនបាត់បង់។ បន្ទាប់មកយកគ្រាប់ទាំងនោះទៅរក្សាទុកនៅទីតាំងដែលមានសីតុណ្ហភាពត្រជាក់ទៅតាមកាលកំណត់របស់យើង ប្រសិនជាចង់ទុកពូជឲ្យបាន ៥ឆ្នាំគេត្រូវទុកនៅកន្លែងដែលមានសីតុណ្ហភាព ៤oC រីឯ ១០-២០ឆ្នាំមានសីតុណ្ហភាព -២០oC ចំណែកឯរយៈពេលយូរឆ្នាំលើសពី២០ឆ្នាំត្រូវមានសីតុណ្ហភាព -៧០ទៅ-៨០oC(ភាគច្រើននៅធនាគារគ្រាប់ពូជ ឬទីតាំងទុកដាក់ពូជអន្តរជាតិ)។ ប៉ុន្តែសម្រាប់ការទុកពូជមួយឆ្នាំដាំមួយឆ្នាំឬតាមរដូវគេអាចទុកដាក់វានៅទីតាំងណាដែលមានម្លប់ត្រជាក់មិនឲ្យត្រូវពន្លឺថ្ងៃ និងមិនក្ដៅពេករហូតដល់ ៣០-៣៥oCឡើយ។
ឯកសារយោង