ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

កាផលិតជីកំប៉ុស្តិ៍ទឹក

ជីកំប៉ុស្ដិ៍គឺជាជីធម្មជាតិ និងអ្នកកែលំអដី ដែលបានមកពីដំណើរការកាច់បំបែក(ធ្វើអោយពុកផុយ) និងការរលាយនៃវត្ថុធាតុដើម សរីរាង្គក្រោមលក្ខខណ្ឌអាកាសធាតុ (សំណើម និង កម្ដៅ) សមស្របដោយមីក្រូសារពាង្គកាយ និងសត្វល្អិតមានប្រយោជន៍ អោយក្លាយជាជីជាតិចិញ្ចឹមដែលដំណាំអាចស្រូបយកមកប្រើប្រាស់សម្រាប់ចិញ្ចឹមជីវិត និងការលូតលាស់ បន្ដពូជ ។វត្ថុសរីរាង្គដែលចម្បងមាន ដូចជាស្លឹកឈើស្រស់ លាមកសត្វ ផ្លែឈើជាដើម។

សារៈប្រយោជន៍

  • ផ្តល់ជីវជាតិដល់ដី
  • បង្កើនផលិតផលដំណាំតាមរយៈការប្រើប្រាស់សារធាតុសរីរាង្គ
  • ក្លិនរបស់ជីកំប៉ុស្ដិ៍ទឹក អាចជួយដេញសត្វល្អិតមួយចំនួនដែលបំផ្លាញរុក្ខជាតិកុំអោយវាមកជិត

វត្ថធាតុដើម និង សម្ភារៈសម្រាប់ជីកំប៉ុស្ដិ៍ទឹក

វត្ថុធាតុដើមសម្រាប់ធ្វើជីកំប៉ុស្ដិ៍ទឹក

  • លាមកសត្វ អាចម៍មាន់ ទា ប្រចៀវ
  • ស្លឹករុក្ខជាតិដែលមានឬសជ្រៅៗ ជាពិសេសរុក្ខជាតិ ដែលមានក្លិនខ្លាំង ដូចជា ទន្រ្ទាងខែត្រ កន្រោ្ទបព្រៃ ឬ ស្លឹកពពួករុក្ខជាតិដែលមានផ្លែជាកួរ ដូចជា ស្លឹកអង្គារដីកន្ធំថេត អង្កាញ់

សម្ភារៈ

  • ពាងទឹកមួយ ឬ ធុងសាំង ត្រូវមានគំរបក្រដាសរឹងគ្រប
  • បាវក្រចៅមួយ
  • ដុំថ្មសម្រាប់សង្កត់អោយបាវលិច

របៀបធ្វើ

  • ទន្រ្ទានខែត្រចំនួន ១០គីឡូក្រាម
  • លាយអាចម៍ប្រចៀវ ៣គីឡូក្រាម
  • អាចម៍មាន់ ៣គីឡូក្រាម
  • បាវច្រកវត្ថុធាតុដើមអោយរួចស្រេច ដាក់ចូលទៅក្នុងពាង ដោយចំណុះទឹកស្មើរ ២០ដង នៃចំណុះជី
  • ត្រូវគ្របពាង ឬ ធុងសាំង អោយបានល្អ ដើម្បីការពារកុំអោយរុយមកពងដាក់និងជះក្លិនស្អុយ ចេញមកក្រៅ។

ការកូរត្រឡប់ជីកំប៉ុស្ដិ៍ទឹក

  • ត្រូវកូរជីរៀងរាល់ថ្ងៃ ដោយមួយថ្ងៃកូរពីដង
  • របៀបកូរគឺកូរបង្វិលទៅ បង្វិលមក អោយបានប្រហែល៥នាទី
  • ការកូរជីបានទៀងទាត់ គឺមានសារៈសំខាន់ណាស់ ពីព្រោះវានាំខ្យល់(អុកស៊ីសែន)ចូលក្នុងទឹក ហើយបង្កលក្ខ័ខណ្ឌ័ អោយពួកសត្វល្អិតតូចៗមានសកម្មភាពខ្លាំង។
  • បើយើងមិនកូរនោះជីរបស់យើង នឹងសំបូរទៅដោយពពួកមេរោគ

ការសម្រេចបានជីកំប៉ុស្ដិ៍ទឹក

  • ក្នុងរយៈពេល៣អាទិត្យគឺនៅពេលលែងមានក្លិនស្អុយ
  • អាចរក្សាទុករយៈពេល១ខែតែទុកវាក្រោមម្លប់ នៅពេលជាមួយគ្នានោះ យើងត្រូវជៀសវាង បោះវត្ថុធាតុដើមចូលបន្ថែមទៀតគឺប្រើអោយអស់សិនរួចចាំធ្វើថ្មីតែម្ដង។

កាប្រើជីរាស់កំប៉ុស្ដិ៍ទឹក

ដំណាក់កាលសំខាន់ៗសម្រាប់ប្រើប្រាស់ជីកំប៉ុស្ដិ៍ទឹក

  • ១សប្ដាហ៍ក្រោយស្ទូង នៅពេលកូនដំណាំកំពុងលូតលាស់ឬដាំកូន
  • នៅមុនពេលដំណាំចេញផ្កា
  • នៅពេលដំណាំជួបរោគសញ្ញាប្លែកៗ(ស្លឹកមានការប្ដូរពណ៍ បង្ហាញនូវរោគខ្វះជីជាតិ)

របៀបស្រោច

  • គេស្រោចទឹក១លីត្រលើផ្ទៃដី១ម៉ែត្រក្រឡាឬ ១០០លីត្រ សម្រាប់ផ្ទៃដី១០០ម៉ែត្រក្រឡា
  • តែបើស្រោចលើស្លឹកដំណាំផ្ទាល់គេត្រូវលាយជីជាមួយទឹកធម្មតាមួយទល់មួយ
  • យើងគួរស្រោច ១សប្ដាហ៍ម្ដង តែបើដំណាំខ្វះ ជីជាតិខ្លាំង យើងអាចស្រោចពី ២ទៅ ៣ដងក្នុង១សប្ដាហ៍។

ឯកសារយោង