វាយនភាពដីសំដៅទៅលើប្រភេទនៃដីដែលយើងអាចសម្គាល់បានតាមរយៈទំហំគ្រាប់ដី និងភាគរយនៃប្រភេទដី។ នៅក្នុងវាយនភាពដីមានដីបីប្រភេទធំៗដូចជា ដីខ្សាច់ ដីឥដ្ឋ និងដីល្បាប់ ហើយដីខ្សាច់ជាដីដែលមានទំហំគ្រាប់ចាប់ពី ០.០៥-២mm។ ចំណែកឯដីល្បាប់មានទំហំពី ០.០០២-០.០៥mm និងដីឥដ្ឋមានទំហំតូចជាង០.០០២mm។ ខាងក្រោមនេះគឺជាការពន្យល់ទាក់ទងនឹងប្រភេទនៃដីនីមួយៗ។
ជាដីដែលមានសមត្ថភាពស្តុកទឹកខ្សោយ ហើយជាដីដែលងាយនឹងរងភាពរាំងស្ងួត និងខ្សោះជីវជាតិ&គ្មានបន្ទុក។ ម្យ៉ាងទៀតដីខ្សាច់ជាដីដែលមានខ្យល់ចេញចូលល្អ និងមានរន្ធដីធំៗ។ ដីប្រភេទនេះមានទម្រង់រាយគ្រាប់មិនស្មើគ្នា អត្រាសំណើមទឹកទាប ហើយចម្លងកម្ដៅខ្សោយងាយនឹងឡើងក្ដៅដី។ ម្យ៉ាងទៀតដីខ្សាច់ច្រើនមានសមត្ថភាពស្តុកសារធាតុចិញ្ចឹមទាប ហើយធ្វើឲ្យឆាប់ហាប់ណែនដីនៅពេលដែលភ្ជួររាស់។ ចំណែកឯងប្រព័ន្ធទឹកគេអាចរៀបចំទឹកប្រភេទDrip irrigation ឬប្រព័ន្ធតំណក់ទឹកព្រោះវាបានជួយឲ្យទឹកអាចទៅដល់ឫសរបស់រុក្ខជាតិដោយផ្ទាល់ និងកាត់បន្ថយការហាប់ណែននៃដី។
ជាដីដែលមានលក្ខណៈរលោង និងគ្មានបន្ទុកសម្រាប់ចាប់យកសារធាតុគីមីដែលកើតឡើងតាមរយៈភ្លៀងឬកត្តាផ្សេងៗ ហើយវាសម្បូរទៅដោយរន្ធខ្យល់តូចៗជាងដីខ្សាច់ ម្យ៉ាងទៀតដីប្រភេទនេះទទួលរងការពុកផុយដោយសារលក្ខខណ្ឌអាកាសធាតុបានលឿន ជាហេតុធ្វើឲ្យវាសម្បូរទៅដោយសារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិ។ ជាដីដែលងាយបាត់បង់តាមរយៈការសឹករេចរិលដោយសារខ្យល់ ហើយមានសមត្ថភាពរក្សាទឹកបានល្អ និងមិនស្អិតនៅពេលមានសំណើមឬសើម។ ចំពោះការរៀបចំប្រព័ន្ធទឹកវាសាកសមសម្រាប់ប្រភេទsprinklerឬប្រព័ន្ធបាញ់សាច ព្រោះវាជាដីដែលងាយនឹងជ្រាប់ទឹកហើយមានប្រព័ន្ធខ្យល់ចេញចូលល្អជាងដីឥដ្ឋ ម្យ៉ាងទៀតគេក៏អាចប្រើប្រាស់នូវប្រព័ន្ធដំណក់ទឹកផងដែរ។
ជាដីដែលមានបន្ទុកខ្ពស់ និងមានអត្រាចាប់យកច្រើនដោយវាចាប់យកនូវបន្ទុកវិជ្ជាមានដូចជា កាល់ស្យូម ម៉ាញេស្យូម និងប៉ូតាស្យូម។ ចំពោះដំណើរការនេះវាបានជួយរក្សានូវសារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងដី និងការពារពួកវាពីការពីការហូរចេញតាមរយៈទឹកភ្លៀងឬកត្តាផ្សេងៗទៀត។ ម្យ៉ាងទៀតដីឥដ្ឋមានសមត្ថភាពស្តុកទឹកបានយូរ និងសារធាតុចិញ្ចឹមខ្ពស់ ហើយវានឹងស្អិត និងដូចប្លាស្ទិចនៅពេលមានសំណើម។ ដីប្រភេទនេះសាកសមសម្រាប់ប្រព័ន្ធទឹកដូចជាប្រព័ន្ធតំណក់ទឹកឬDrip Irrigation ព្រោះការស្រោចស្រប់ដោយតំណក់ទឹកវាអាចផ្តល់ទឹកដោយផ្ទាល់ទៅដល់ឫសរបស់រុក្ខជាតិ និងមិនធ្វើឲ្យលិចទឹកនៅពេលស្រោចស្រប់។
ឯកសារយោង