ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការធ្វើជីធម្មជាតិពីកាកសំណល់របស់សត្វពាហនៈ

ជីធម្មជាតិគឺជាជីដែលបានមកពីការពុកផុយនៃរុក្ខជាតិ សត្វ រឺកាកសំណល់ផ្ទះបាយជាដើម។ ជីធម្មជាតិមានដូចជាៈ ជីលាមកសត្វ ជីទឹកនោមសត្វ ជីកាកសំណល់កំទេចកំទីពីរុក្ខជាតិ និងសត្វ ជីកាកសំណល់ពីផ្ទះបាយ ជីកាកសំណល់ពីកសិដ្ឋាន និងជីស្រស់។ ខាងក្រោមនេះជាវិធីសាស្រ្តធម្មតាក្នុងការប្រើប្រាស់កាកសំណល់របស់សត្វពាហនៈបានបង្ហាញអោយឃើញថា មានការបាត់បង់យ៉ាងច្រើននូវជីវជាតិដែលមាន៖ របស់សត្វដូចជា ទឹកនោមសត្វ លាមកសត្វ ការប្រើប្រាស់សាធាតុផ្សេងៗសម្រាប់សត្វពាហនៈដេកកាត់បន្ថយការបាត់បង់នូវសារធាតុទាំងនោះ ។

របៀបអនុវត្តន៍

  • ប្រមូលរុក្ខជាតិស្ងួតមកកាប់ចិញ្រ្ចាំជាកំណាត់តូចៗ វត្ថុធាតុទាំងនោះរួមមានៈ ស្មៅ ចំបើង ដើមពោតស្ងួត កាកសំណល់កំទេចកំទីពីរុក្ខជាតិ សម្រាប់ធ្វើជាកំរាលអោយសត្វដេកពីលើ ព្រោះសារធាតុទាំងនោះស្រូបយកទឹកនោមសត្វហើយលើសពីនេះទៀត វាបន្ថែមគុណភាពដល់ជីកំប៉ុស្តទៀតផង។
  • ចំពោះកំរាលដែលយើងក្រាលអោយសត្វដេកមានកំរាស់ប្រហែល ១២ទៅ ១៣ សង់ទីម៉ែត្រ សម្រាប់សត្វដេកពីលើ ដើម្បីអោយវត្ថុធាតុទាំងនោះស្រូបយកទឹកនោមរបស់សត្វ និងលាមកសត្វជ្រាបចូលក្នុងកំរាល ហើយស្អែកឡើងយើងអាចប្រមូលកាកសំណល់ទាំងនោះទៅដាក់ក្នុងរោងជីកំប៉ុសបានហើយ ។
  • យើងអនុវត្តបែបនេះជារៀងរាល់ថ្ងៃរហូតដល់តែពេញរោងជីកំប៉ុសរបស់យើង។
  • ចំណែកកំរាលក៏សើមជោគដោយទឹកនោមសត្វ និងលាមកសត្វយកទៅដាក់ក្នុងគំនរជី ក្នុងរយៈពេលជាមួយខែកន្លះ ឬតិចជាងនេះ យើងអាចប្រើប្រាស់បាន ហើយជីកំប៉ុសនេះអាចប្រើជាមួយដំណាំផ្សេងៗតាមតម្រូវការរបស់កសិករ។

ចំពោះបរិមាណសត្វលាមក

  • សត្វពាហនៈដែលមានទំងន់ 150 គីឡូក្រាម អាចផ្តល់លាមក 2.20 តោន ក្នុងរយៈពេល6 ខែ 10 ថ្ងៃ ។ ចំពោះលាមកគោក្របី ជាមធ្យមក្នុងមួយថ្ងៃ ស្មើនឹង 7, 5 ភាគរយនៃទំងន់របស់វា។
  • ការគ្រប់គ្រងជីលាមកសត្វពាហនៈបានល្អ អាចផ្តល់ជាតិអាសូតដល់ដី 70 ភាគរយ ផូស្វ័រ75 ភាគរយ និងជាតិប៉ូតាស្យូម 80 ភាគរយនៃជីជាតិដែលមានក្នង លាមកសត្វ។
  • ក្នុងទឹកនោមសត្វមានជាតិអាសូត 2 ភាគ (2/3N) និង (4/5 kg) នៃជាតិក្លរ។
  • ទឹកនោមមានមុខងារសំខាន់ក្នុងការធ្វើអោយកាកសំណល់រលួយ។

សារៈសំខាន់នៃការប្រើជីកំប៉ុស្ត

  • ជួយកែលំអជីជាតិ និងផលលិតគុណភាពដីដោយធ្វើអោយដីមានលក្ខណៈកាន់តែប្រសើរឡើងនូវលក្ខណៈ រូបសាស្រ្ត ជីវសាស្រ្ត និងគីមីរបស់ដី ។
  • កាត់បន្ថយការប្រើប្រាស់ជីគីមី និងប្រាក់ចំណាយក្នុងការទិញ
  • ជួយបង្កើនទិន្នផល និងគុណភាពផលិតផលរបស់ដំណាំ
  • ជួយជំរុញអោយជីគីមីមានប្រសិទ្ធភាពនៅពេលប្រើប្រាស់ជាមួយជីកំប៉ុស្ត
  • កាក់បន្ថយជាតិពុលដែលមានក្នុងដី

កត្តានាំមកនូវជោគជ័យក្នុងការធ្វើជីកំប៉ុស្ត

  • ភាពជោគជ័យនៃការធ្វើជីកំប៉ុស្តគឺជាការកើនឡើងនូវចំនួនសារធាតុចិញ្ចឹមនៅក្នុងដី ដែលសារធាតុទាំងនោះធ្វើអោយដំណាំដុះលូតលាស់បានល្អ និងទិន្នផលខ្ពស់។ កត្តានាំមកនូវជោគជ័យក្នុងការធ្វើជីកំប៉ុស្តរួមមាន ៖
  • ធាតុផ្សំសំរាប់ធ្វើជីកំប៉ុស្តមាន លាមកសត្វ ដើមពោត ចំបើង ស្មៅ ស្លឹករុក្ខជាតិ និងផេះ
  • កត្តាខ្យល់សមស្របនៅក្នុងគំនរជីកំប៉ុស្ត
  • សំនើមគំនរជីកំប៉ុស្តសមស្រប (មិនជោគពេក មិនស្ងួតពេក)
  • សីតុណ្ហភាពសមស្រប
  • សារធាតុនៃជី លាមកសត្វ កាកសំណល់រុក្ខជាតិក្នុងនោះរាប់បញ្ចូលទាំងកាកសំណល់របស់ពពួកសណ្តែកនិងលាមកសត្វពាហនៈនៅក្នុងសារធាតុទាំងនោះមានបរិមាណសារធាតុចិញ្ចឹមច្រើនដែលជាតំរូវការចាំបាច់របស់ដំណាំទូទៅ ។
  • ការដាក់អោយត្រូវខ្យល់ រឺការធ្វើអោយមានខ្យល់ចេញចូលក្នុងគំនរជី គឺជាការចាំបាច់ក្នុងការធ្វើអោយជីឆាប់ពុកផុយរលួយ ប្រសិនបើគំនរជីគ្មានខ្យល់ចេញចូលនាំអោយជីបង្កើតជាឧស្ម័ន(ពុល) និងអាស៊ីតសរីរាង្គដែលជាហេតុមួយផ្តល់ឥទ្ធិពលអាក្រក់ដល់ដំណាំ
  • គំនរជីកំប៉ុស្តមានបរិមាណសំណើមសមស្របគឺពី ៤០-៦០% បើគំនរជីមានសភាពសើមពេកនាំអោយជីហាប់ និងស្អិត ប៉ុន្តែបើគំនរជីស្ងួតពេកនាំអោយជីមិនងាយពុកផុយរលួយដែរ
  • សីតុណ្ហភាពដែលសមស្របនៅក្នុងគំនរជីកំប៉ុសគឺ ៧០ អង្សាសេ សីតុណ្ហភាពខ្ពស់នាំអោយជីឆាប់ពុកផុយរលួយបាន-ល្អ (ឆាប់មានប្រតិកម្ម) ហេតុនេះជាការចាំបាច់ដែលត្រូវរក្សាសីតុណ្ហភាពរបស់គំនរជី ។ ជាទូទៅកំដៅនៃគំនរជីត្រូវកើនឡើងក្នុងកំឡុងពេលពី ១-២ ថ្ងៃ កាលណាផ្នែកខាងក្នុងនៃគំនរជីមានកំដៅបានន័យថាភាពរលួយនៃគំនរជីកំប៉ុសមានដំណើរការ។

ឯកសារយោង

Writer