ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

តើអ្វីដែលជាបញ្ហាប្រឈមទូទៅបំផុតដែលកសិករជួបប្រទះ?

មិនថានៅក្នុងគ្រួសារ នៅក្នុងស្ថាប័ន អង្គការ ឬវិស័យណាមួយឡើយសុទ្ធសឹងតែជួបបញ្ហានិងផលវិបាកទាំងអស់ ជាក់ស្ដែង វិស័យកសិកម្មក៏ជួបបញ្ហាផងដែរ ។ យើងដឹងហើយថាកសិកម្មគឺផ្នែកមួយយ៉ាងសំខាន់ក្នុងការផលិតស្បៀងអាហារ ដូច្នេះ បញ្ហាដែលកើតមានគឺត្រូវតែយកចិត្ដទុកដាក់។ ខាងក្រោមនេះគឺជាបញ្ហាទូទៅដែលកើតមានលើវិស័យកសិកម្ម ៖

បញ្ហាដើមទុន

កសិករត្រូវការដើមទុនដើម្បីធ្វើកសិកម្ម ហើយពង្រឹកអោយទទួលបានជោគជ័យក្នុងការប្រតិបត្ដិការ ប៉ុន្ដែពួកគេច្រើនតែមានលទ្ធភាពទទួលបានឥណ្ឌទាន ឬ ហិរញ្ញវត្ថុតិច ព្រោះអ្នកខ្ចីមិនយល់ពីតម្រូវការរបស់ពួកគេ។ កង្វះធនធានហិរញ្ញវត្ថុមិនត្រឹមតែប៉ះពាល់ដល់ផលិតភាពប៉ុណ្ណោះទេថែមទាំង ប៉ះពាល់ដល់គុណភាពកសិផលទៀតផង។ កសិករនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនមិនមានលទ្ធភាពទទួលបានមូលនិធិគ្រប់គ្រាន់ ដើម្បីវិនិយោគលើបច្ចេកវិទ្យា គ្រឿងចក្រ និងឧបករណ៍ដែលប្រសើរជាងមុន ដែលនាំអោយផលិតផលកសិកម្មមានគុណភាពអន់។

បញ្ហាទីផ្សា

កសិផលដែលប្រមូលបានលក់មិនដាច់ឬមានតម្លៃថោក ការក្រឡុកតម្លៃពីឈ្មួញកណ្ដាល ជាដើមដែលធ្វើអោយកសិករមួយចំនួនបាក់ទឹកចិត្ដលែងចង់ធ្វើកសិកម្ម។

សំណឹកដី

សំណឹកដីជាបញ្ហាមួយដែលធ្វើអោយបាត់បង់នូវទិន្នផលនិងគុណភាពដំណាំ វាបង្កឡើងដោយការភ្ជួររាស់ច្រើនពេក ដីខ្សោយ ឬ ខូចគុណភាពដី រក្សាទឹកបានតិច បាត់បង់ដីស្រទាប់លើដែលមានជីជាតិ នៅពេលដែលមានភ្លៀងឬ ខ្យល់…យ៉ាងលឿន។

បញ្ហាប្រព័ន្ធធារាសាស្រ្ដ

ប្រព័ន្ធធារាសាស្រ្ដបានគេស្គាល់ថាជួយលើកកម្ពស់ផលិតកម្មខណៈពេលដែលវិធីសាស្រ្ដស្រោចស្រពបានប្រសើរឡើងដើម្បីជួយបង្កើនប្រាក់ចំណូលរបស់កសិករ វានៅតែមានឧបសគ្គជាច្រើនទាក់ទងនិងប្រព័ន្ធធារាសាស្រ្ដដែលធ្វើអោយកសិករពិបាកទទួលបានប្រាក់ចំណូលសមស្របនិងការចំណាយ។ បញ្ហាចម្បងដែលកសិករមានជុំវិញប្រព័ន្ធធារាសាស្រ្ដគឺ៖

  • កង្វះយន្ដការ
  • បម្រែបម្រួលអាកាសធាតុ
  • តម្រូវការទឹកកើនឡើង
  • ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ដចាស់
  • ទឹកមិនគ្រប់គ្រាន់
  • Surface water overexploitation
  • Inadequate lighting

កសិករជាច្រើនពឹងផ្អែកលើទឹកក្រោមដី បើទោះបីជាមានទឹកលើផ្ទៃដីគ្រប់គ្រាន់ក៏ដោយ។ ប្រការនេះអាចបង្កបញ្ហាដោយសារកម្រិតទឹកក្រោមដីធ្លាក់ចុះ ហើយកសិករមិនអាចបូមទឹកបានគ្រប់គ្រាន់ដើម្បីដំណាំរបស់ពួកគាត់នៅរដូវប្រាំង។

បញ្ហាគ្រាប់ពូជមានគុណភាព

គុណភាពនៃគ្រាប់ពូជដែលប្រើក្នុងការធ្វើអោយមានសារៈសំខាន់ក្នុងការទទួលបានទិន្នផលដំណាំខ្ពស់។ វាក៏មានសារៈសំខាន់ផងដែរក្នុងការទទួលបានកំណើនប្រកបដោយនិរន្ដរភាពក្នុងផលិកម្មកសិកម្ម។

បញ្ហាហេដ្ឋារចនាសម្ព័ន្ធ

បញ្ហាធំបំផុតមួយដែលកសិករមួយប្រទះគឺកង្វះហេដ្ឋារចនាសម្ព័ន្ធរួមបញ្ជូលទាំងផ្លូវមិនល្អ និងមធ្យោបាយធ្វើដំណើរជាដើម។ កសិករពឹងផ្អែកលើអ្នកដទៃសម្រាប់ដឹកជញ្ជូន ដែលបង្កើនថ្លៃដើមរបស់គាត់។

បញ្ហាបច្ចេកទេស

បច្ចេកទេសក្នុងការដាំដុះគឺពិតជាចាំបាច់ក្នុងការផលិតកសិផលដែលមានគុណភាព។ គេអាចគ្រប់គ្រងតម្លៃកសិផលបានតាមរយៈការបង្កើនប្រសិទ្ធភាពនៃការផលិតដោយប្រើប្រាស់បច្ចេកទេស ។យ៉ាងណាមិញដើម្បីធ្វើការស្រាវជ្រាវនូវបច្ចេកទេសទាំងនោះទាមទារអោយមានសហគមន៍ផ្សព្វផ្សាយ ឬ សហគមន៍ដែលអាចអោយប្រជាកសិករទទួលបានការបណ្ដុះបណ្ដាលអំពីបច្ចេកទេសទាំងនោះ។

ការបង្កើតសហគមន៍ជួយអ្វីខ្លះ?

សហគមន៍គឺជាមធ្យោបាយ សម្រាប់បង្កើនចំណូលនិងបង្កើនអំណាចជួនដល់កសិករ ក្រៅពីនេះក៏ទទួលបាននិងបង្កើនចំណេះដឹងបច្ចេកទេសមុខជំនាញ កាត់បន្ថយការគេងប្រវ័ញ និងទទួលនូវការគាំទ្រ ការលើកទឹកចិត្ត ពីរមជ្ឃដ្ឋាននានា។

ឯកសារយោង