រុក្ខជាតិក្នុងផ្ទះត្រូវការជីវជាតិដើម្បីជួយឱ្យពួកវាលូតលាស់ពេញលេញនិងស្អាតមើលទៅស្រស់បំព្រង។ ជីធម្មជាតិគឺជាជម្រើសដ៏ល្អពីព្រោះរុក្ខជាតិរបស់អ្នកមានសុវត្ថិភាព ថែមទាំងធ្វើអោយប្រសិទ្ធភាពនិងផ្តល់ជីវជាតិគ្រប់គ្រាន់ដល់ដីរបស់រុក្ខជាតិ ។ លើសពីនេះពួកវាមានភាព eco-friendly មិនប៉ះពាល់ដល់បរិស្ថានហើយថែមទាំងនឹងធ្វើអោយដីមានសុខភាពកាន់តែប្រសើរឡើង។ ថ្ងៃនេះADMINចង់មកពន្យល់អំពីចំណេះដឹងថ្មីសំខាន់ៗមួយចំនួនដែលបងប្អូនគួរសែ្វងយល់អំពីជីធម្មជាតិ។
ជីធម្មជាតិគឺជាជីដែលមានផ្ទុកសារធាតុចិញ្ចឹមធម្មជាតិល្អៗតែជីធម្មជាតិនេះបញ្ចេញសារធាតុចិញ្ចឹមរបស់វារៀងយឺតជាងជីគីមី ដល់រុក្ខជាតិ ព្រោះជីធម្មជាតិខុសពីជីគីមីវាប្រើរយៈពេលសម្រាប់រាយសាយជីវជាតិទាំងនោះរហូតដល់គ្រប់ស្រទាប់ដី។ យើងអាចប្រើវត្ថុធម្មជាតិជាច្រើនសម្រាប់បង្កើតជីធម្មជាតិប៉ុន្តែភាគច្រើនគេចូលចិត្តប្រើប្រាស់ច្រើនជាងគេគឺ លាមកគោ ថ្មកំបោរ លាមកមាន់ ដង្កូវ និងកាកតែ។ ជីធម្មជាតិអាចបង្កើតបានដោយការកែច្នៃកាកសំណល់ប្រចាំថ្ងៃរបស់អ្នកហើយវាជួយសន្សំប្រាក់និងធ្វើឱ្យរុក្ខជាតិរបស់អ្នកមានសុខភាពល្អ។ កាកសំណល់ដូចជា៖ កាកកាហ្វេ សំបកស៊ុត សំបកចេក និងកាកតែបៃតងអាចប្រើប្រាស់សម្រាប់លផលិតជីរុក្ខជាតិធម្មជាតិបាន។
មិនចាំបាច់ត្រូវការចំណាយច្រើនទេគ្រាន់តែប្រមូលកាកសំណល់ដែលលោកអ្នកមានក្នុងផ្ទះមួយចំនួនតែប៉ុណ្ណោះ។ នេះជាវត្ថុធាតុដើម 5 យ៉ាងដែរលោកអ្នកអាចយកទៅកែច្នៃបាន៖
2. សំបកចេក: សំបកចេកមានផ្ទុកអាសូត ផូស្វ័រ ម៉ាញេស្យូម និង ប៉ូតាស្យូមខ្ពស់ហើយសំបកចេកនឹងរលួយបន្តិចម្តងៗដោយបញ្ចេញសារធាតុចិញ្ចឹមសំខាន់ៗទៅក្នុងដី។អ្នកអាចយកសំបកចេកមកដាក់លើដីផ្ទាល់ឬកាត់វាជាដុំតូចៗរួចលាយជាមួយដីដាំដំណាំ។
3. កាកកាហ្វេកិន: មានសារធាតុអាសូតខ្ពស់ប៉ុន្តែមានកម្រិតប៉ូតាស្យូមនិងផូស្វ័រមានទាបដូច្នេះវាល្អសម្រាប់រុក្ខជាតិស្លឹក។ យកកាកកាហ្វេដែលប្រើរួចមកកិនហើយយកទៅលាយជាមួយដី ឬអ្នកអាចយកកាកកាហ្វេត្រាំក្នុងទឹករយៈពេលមួយសប្តាហ៍រួចអាចយកវាស្រោចលើរុក្ខជាតិបាន។
4. ទឹកក្នុងអាងចិញ្ចឹមត្រី: តើអ្នកដឹងទេទឹកក្នុងអាងចិញ្ចឹមត្រីនៅផ្ទះរបស់អ្នកអាចធ្វើជាជីធម្មជាតិដល់រុក្ខជាតិ? ទឹកពីអាងចិញ្ចឹមត្រីសម្បូរទៅដោយសារធាតុចិញ្ចឹមធម្មជាតិពីអាហារត្រីដែលរលួយនិងកាកសំណល់ត្រី។ ការប្រើប្រាស់ទឹកអាងចិញ្ចឹមត្រីដើម្បីជីវជាតិរុក្ខជាតិក្នុងផ្ទះរបស់អ្នកផ្តល់នូវវដ្តអាសូតធម្មជាតិដែលជួយឱ្យរុក្ខជាតិលូតលាស់ដោយគ្រោន់យកទឹកនោះទៅស្រោចលើរុក្ខជាតិ។
5. កាកតែបៃតង: វាផ្ទុកអាស៊ីត Tannic នៅខាងក្នុងស្លឹករបស់តែជួយកាត់បន្ថយ pHដល់រុក្ខជាតិរបស់អ្នក។ ដាក់តែបៃតងដែលប្រើរួចលើរុក្ខជាតិផ្ទាល់ ឬអ្នកអាចទុកកាកតែបៃតងហាលឱ្យស្ងួតរួចកិនវាដាក់ក្នុងដី។