នៅឆ្នាំ 2021 កម្ពុជាមានផ្ទៃដីចំការកៅស៊ូចំនួន 404,044 ហិចតាដោយយកបានជ័រកៅស៊ូ ប្រមាណ76 ភាគរយស្មើនិង 368,000 តោននៅឆ្នាំនោះ។ ការនាំចេញជ័រកៅស៊ូ និងការនាំចេញឈើរបស់កម្ពុជាបានកើនឡើងដល់ ៦១១,៧៧ លានដុល្លារក្នុងឆ្នាំ ២០២១ កើនឡើងពី ៤៨២ លានដុល្លារកាលពីឆ្នាំមុន។ ជ័រកៅស៊ូធម្មជាតិ ៣៦៦,៣០០ តោន ឬជាង៩៩ភាគរយនៃផលិតកម្មសរុបក្នុងឆ្នាំ 2021 កន្លងទៅនោះមានចំនួនសរុប ៦១០,២៦ លានដុល្លារហើយឈើកៅស៊ូ ៤៥៤ ម៉ែត្រគូបមានតម្លៃ ១,៥២ លានដុល្លា។
តែថ្មីៗនេះយោងតាមអគ្គនាយកដ្ឋានកៅស៊ូ (GDR)របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាការនាំចេញជ័រកៅស៊ូ និងឈើរបស់កម្ពុជានៅក្នុងឆ្នាំ 2022ធ្លាក់ចុះរហូតដល់ 12.85%ធៀបនឹងឆ្នាំ 2021។ កាលពីថ្ងៃទី ១៥ ខែមករា លោក ហ៊ឹម អូន ប្រធាន GDR កម្ពុជាបានថ្លែងថាតម្លៃនៃការនាំចេញសរុបបានធ្លាក់ចុះជាង ៨ ឆ្នាំមុន បើទោះជាបរិមាណកើនឡើងក៏ដោយ។
ឆ្នាំ2023នេះមើលទៅសេដ្ឋកិច្ចពិភពលោកនិងបន្តមានការអាប់អួរដោយសារជម្លោះអ៊ុយក្រែននៅជះអទ្ធពលលើសេដ្ឋកិច្ចពិភពលោកនៅឡើយ។ ដូច្នេះគេព្យាករណ៏ថាទីផ្សារការនាំចេញជ័រកៅស៊ូនិងឈើអាចនៅមានកម្រិតទាបប្រហាក់ប្រហែលនឹងឆ្នាំ2022ដែរ។ ដោយមើលឃើញពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកដ៏អាប់អួរសម្រាប់ឆ្នាំ 2023 និងជាពិសេសសម្រាប់ជម្លោះអ៊ុយក្រែន ជ័រកៅស៊ូ និងតម្លៃឈើអាចនៅមានកម្រិតប្រហាក់ប្រហែលនឹងឆ្នាំ 2022 លោកបានប៉ាន់ស្មានដោយអត្ថាធិប្បាយថាកៅស៊ូស្ទើរតែទាំងអស់ដែលផលិតនៅក្នុងប្រទេសកម្ពុជាត្រូវបាននាំចេញ។ GDR បានកត់សម្គាល់ថាតម្លៃមធ្យមភាគនៃជ័រកៅស៊ូកម្ពុជាក្នុងឆ្នាំ 2022 គឺ 1,415 ដុល្លាក្នុងមួយតោនហើយបានធ្លាក់ចុះ ប្រមាណ22 ដុល្លា ឬ 14 ភាគរយបើធៀបនឹងឆ្នាំ 2021 ចំណែកឈើកៅស៊ូវិញមានតម្លៃត្រឹមតែ150 ដុល្លាក្នុងមួយម៉ែត្រគូប។ សម្រាប់កសិករខ្នាតតូចតម្លៃទីផ្សារលក់កៅស៊ូស្ងួត(DRC 100%) គឺចន្លោះពី 4,325-4,925 រៀល (1.08-1.23 ដុល្លា) ក្នុងមួយគីឡូក្រាមហើយជ័រកៅស៊ូ(DRC 50%)ចន្លោះពី 1,975-2,500 រៀលក្នុងមួយគីឡូក្រាម ។
ម្ចាស់ចម្ការកៅស៊ូប្រមាណ១០ហិកតានៅស្រុកស្នួលខេត្តក្រចេះម្នាក់បានប្រាប់ថាអាជីវករនៅតំបន់របស់គាត់កំពុងទិញជ័រកៅស៊ូក្នុង១គីឡូក្រាម១,៦០០រៀលដែលមានការឡើងបន្តិចពី ១៣០០ រៀលកាលពីប៉ុន្មានខែមុនទោះជាយ៉ាងនេះក្តីនៅតែថោកជាងតម្លៃពីឆ្នាំ 2021 ដោយលក់បានពី ២ ២០០ ទៅ ២៣០០ក្នុង១គីឡូក្រាម។ លោកដោយកត្តាធ្លាក់ចុះនេះបានបង្ខំចិត្តបងប្អូនកសិករកៅស៊ូមួយចំនួនឱ្យលក់ទំនិញសម្រាប់នាំចេញទៅប្រទេសវៀតណាមដើម្បីបានកំរៃខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាព។ លោកបានអះអាងថា៖ «ខ្ញុំធ្លាប់ឮគេនិយាយថាមានរោងចក្រផលិតសំបកកង់នៅកម្ពុជា ប៉ុន្តែដូចដែលអាចមើលឃើញយ៉ាងច្បាស់ជ័រកៅស៊ូទាំងអស់ត្រូវបាននាំចេញទៅប្រទេសវៀតណាម»។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) លោក លឹម ហេង បានអត្ថាធិប្បាយថា ការដាំដុះកៅស៊ូមិនឃើញមានការរីកចម្រើនគួរឱ្យកត់សម្គាល់ណាមួយនៅឡើយទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយជួបឧបសគ្គទីផ្សារច្រើន។ ក៏ប៉ុន្តែលោកបានបន្តថាពីដើមឡើយទីផ្សារកៅស៊ូរបស់កម្ពុជាពឹងផ្អែកទាំងស្រុងលើការនាំចេញទៅទីផ្សារអន្តរជាតិ ប៉ុន្តែយើងនិងឃើញមានការចាប់ផ្ដើមប្រសើរឡើងវិញពេលរោងចក្រផលិតសំបកកង់រថយន្តនិងការតំឡើងរថយន្តក្នុងស្រុកចាប់ដំណើរការនាពេលឆាប់ៗនេះ។