ដីគឺជាល្បាយសម្រាប់ដាំដុះដំណាំហើយវាជាក៏ល្បាយនៃ សារធាតុសរីរាង្គ&អសរីរាង្គ និងការពុកផុយនៃសិលាមេដែលបានធ្វើការវិវត្តនៅផ្នែកខាងលើនៃផែនដី។ ដីដែលអាចដាំដំណាំបានជាដីដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ មានប្រព័ន្ធខ្យល់ចេញចូល និងមានប្រពន្ធបង្ហូរទឹកល្អ។ ខាងក្រោមនេះជាចំណុចសម្គាល់សាមញ្ញនៃដីមានជីវជាតិ ដែលយើងអាចមើលនឹងភ្នែកទទេបាន។
វត្តមាននៃសត្វល្អិតក្នុងដីជាសញ្ញាណមួយដែលបង្ហាញថាដីមានសុខភាពល្អសម្រាប់ដាំដុះដំណាំព្រោះសត្វល្អិតដូចជា ដង្កូវដួង ជន្លេន និងអតិសុខុមប្រាណដ៏ទៃទៀត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំបែកសារធាតុសរីរាង្គ និងកែលម្អរចនាសម្ព័នដី។ សត្វល្អិតទាំងនេះបានធ្វើឲ្យដីមានលក្ខណៈធូរ មានអុកសុីសែននៅក្នុងដី និងធ្វើឲ្យវាមានប្រព័ន្ធបង្ហូរទឹកល្អ។ ដើម្បីអាចរក្សាពពួកសត្វល្អិតទាំងនេះគេមិនត្រូវប្រើថ្នាំពុលដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកឡើយ និងមិនត្រូវភ្ជួរដីញឹកញាប់ពេកទេវាកាន់តែធ្វើឲ្យដីសឹករិចរិល ព្រមទាំងបាត់បង់កាបូនឌីអុកសុីតក្នុងដីផងដែរ។
ជាធម្មតានៅពេលដាំដំណាំយើងអាចសង្កេតពីការលូតលាស់របស់វាតាមរយៈការចេញពន្លកត្រួយ ទំហំស្លឹក ពណ៌នៃស្លឹក ដើម និងការលូតលាស់ឫសរបស់វាប្រសិនបើវាមានស្លឹកពណ៌បៃតងរលើបរលោង ទំហំធំបញ្ជាក់ថាដីនោះល្អសម្រាប់រុក្ខជាតិ។ ម្យ៉ាងទៀតប្រសិនបើមានដុះនៃរុក្ខជាតិ«កប៉ាល់ហោះឬ Gynura crepidioides»នៅជុំវិញឬក្នុងរណ្ដៅដំណាំ មានន័យថាដីនោះមានសារធាតុចិញ្ចឹម ព្រោះរុក្ខជាតិប្រភេទនេះតាមរយៈការសិក្សារបស់ប្រទេសហ្វីលីពីនបានបង្ហាញថាវាជារុក្ខជាតិម្យ៉ាងដែលអាចសម្គាល់នៃដីមានជីវជាតិ។
ដីមានជីវជាតិជាដីដែលមានពណ៌ក្រម៉ៅ ឬពណ៌ត្នោតព្រោះដីប្រភេទនេះរួមផ្សំជាមួយសារធាតុសរីរាង្គខ្ពស់ និងសារធាតុចិញ្ចឹមជាច្រើនដែលរុក្ខជាតិត្រូវការ។ ហើយសារធាតុទាំងនោះបានកើតឡើងតាមរយៈការពុកភុយនៃរុក្ខជាតិ និងសត្វ ដែលមានភ្នាក់ងារជួយបំលែងដូចជា សត្វល្អិតក្នុងដី ពេលវេលា និងទីតាំងភូមិសាស្រ្ត។ ម្យ៉ាងទៀតតំបន់ដែលសម្បូរទៅដោយទឹកភ្លៀងក៏ជាកត្តាដែលអាចបង្កើតឲ្យដីមានជីវជាតិដែរព្រោះទឹកភ្លៀងបានចូលទៅប្រតិកម្មជាមួយសារធាតុចិញ្ចឹមក្នុងដីមួយចំនួនដែលរុក្ខជាតិត្រូវការស្រូបយក។
ដីដែលល្អជាងគេគឺដីខ្សាច់លាយជាមួយដីល្បាប់ និងដីឥដ្ឋព្រោះវាមានលក្ខណៈរលុង និងខ្យល់ចេញចូលល្អ។ ម្យ៉ាងទៀតដើម្បីដឹងថាដីនោះមានប្រព័ន្ធបង្ហូរទឹកល្អឬមិនល្អគេអាចសាកល្បងធ្វើតាមរយៈ
pHដីទាក់ទងទៅនឹងអាសុីតនៅក្នុងដី ហើយដីដែលមានកម្រិតអាសុីត ៥.៨-៧ជាដីដែលល្អបំផុតសម្រាប់ការលូតលាស់របស់រុក្ខជាតិភាគច្រើន ហើយមានតែដំណាំមួយចំនួនដែលត្រូវការអាសុីតខ្ពស់សម្រាប់លូតលាស់ដូចជា Blueberries, Azaleas, និង Rhododendrons(ប៉ុន្តែមិនអាចដាំនៅក្នុងលក្ខខណ្ឌអាកាសធាតុរបស់ប្រទេសយើងឡើយ)។ ដើម្បីអាចដឹងថាដីនោះមានpHប៉ុន្មានគេអាចប្រើប្រាស់នូវឧបករណ៍វាស់pHដី ប៉ុន្តែដើម្បីចង់ដឹងកាន់តែច្បាស់គេអាចយកដីនោះទៅពិនិត្យនៅក្នុងមន្ទីរពិសោធន៍ដី ដោយ១០ហ.តគេត្រូវជី៥កន្លែងក្នុងជម្រៅ៦០-១០០cm/ទីតាំង។
ឯកសារយោង