ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ដំណើរការនៃការវាស់ PH ដី

កាលពីអត្ថបទមុនៗយើងបានរៀបរាប់រួចមកហើយថាតើអ្វីទៅជា PH ដី តើវាផ្តល់ឥទ្ធិពលបែបណាខ្លះមកដល់ដំណាំយើង។សំរាប់អត្ថបទនេះនឹងមកបង្ហាញពីវិធីក៏ដូចជាដំណើរការនៅពេលវាស់ Phដី។

Ph ដី មាន ឥទ្ធិពលយ៉ាងខ្លាំងលើភាពអាចមានសារធាតុចិញ្ចឹមជាច្រើនប្រភេទ និងជារោគសញ្ញាវិនិច្ឆ័យនៃភាពពុលរបស់សារធាតុចិញ្ចឹមមួយចំនួន ដូចជាធាតុអាលុយមីញ៉ូម (AI) និងធាតុម៉ង់កាណែស (Mn)ជាដើម។

តើវត្ថុវាស់ដីមួយណាដែលសុក្រឹតជាងគេហើយតើដំណើរការនៃការវាស់នោះប្រព្រឹត្តទៅយ៉ាងដូចម្តេច? 

បើយោងតាមសៀវភៅវិទ្យាសាស្ត្រដីសាកលវិទ្យាល័យបាត់ដំបងបានបង្ហាញថា ឧបករណ៌អេឡិចត្រូនិច Phម៉ែត្រ គឺជាឧបករណ៌មួយដែលមានភាពសុក្រឹតជាងគេក្នុងចំណោមវិធីសាស្រ្តវាស់ PH របស់ដី។ជាគោលការណ៌គេលាយសូលុយស្យុងដីដែលមាមសមមាត្រ 1:2 , 5 (ដី:អង្គធាតុរាវ)។អង្គធាតុរាវអាចប្រើបានគឺទឹកសុទ្ធ (pH-H20) ឫប៉ូតាស្យូមក្លរួ (pH-KCL) ដែលមានកំហាប់មួយម៉ូល/លីត្រ

ដំណើរការនៃការវាស់ PH

  • ថ្លឹងដីចំនួន 20ក្រាមដាក់ក្នុងកែបរស៊ែដែលមានចំណុះ 250មីលីលីត្រ
  • ចាក់ 50មីលីលីត្រនៃទឹកសុទ្ធ ឬសូលុយស្យុងប៉ូតាស្យូមក្លរួ (កំហាប់មួយម៉ូល/លីត្រ) 
  • ក្រឡុកឫកូររយៈពេល2ម៉ោង
  • បន្ទាប់ពីក្រឡុកឬកូររួចយកអេឡិចត្រូនិច Phម៉ែត្រមកវាស់សូលុយស្យុងដីនោះ
  • មើលតម្លៃ Ph លើPhម៉ែត្រ

ក្រៅពីអេឡិចត្រូនិច PHម៉ែត្រ អាចប្រើក្រដាសPh ដើម្បីវាស់ Ph របស់ដី ប៉ុន្តែវាពុំសូវជាក់លាក់ដូចឧបករណ៌អេឡិចត្រូនិចម៉ែត្រPhម៉ែត្រ នោះទេ ក្រៅពីនេះក៏នៅមានឧបករណ៌វាស់ដីជាច្រើនទៀតផងដែរ។

ឯកសារយោង

Writer