តើអ្វីទៅជាវចនានុក្រមអាកាសធាតុ?
ថ្នាំកសិកម្មជាអ្វី??
នៅពេលដែលយើងសល់ដីនៅផ្នែកចំហៀងផ្ទះ យើងមិនគួរទុកវាចោលឡើយ ដោយអាចកែច្នៃទៅជាសួនបន្លែតូចមួយ ដើម្បីជួយកាត់បន្ថយការចំណាយ និងបានជាសោភណ្ឌភាពផ្ទះជាដើម។ ត្បិតតែវាតូចចង្អៀតប៉ុន្តែយើងអាចរៀបចំវាឲ្យមើលទៅស្អាត និងមានផាសុខភាពផងដែរ។ ការដាំបន្លែតិចតួចនៅផ្ទះ វាមិនត្រឹមតែជួយយើងអាចបរិភោគបានបន្លែស្រស់តែមួយមុខនោះទេថែមទាំងផ្តល់នូវបរិយាកាសដ៏ល្អមួយឬជាការហាត់ប្រាណនៅពេលទំនេរសម្រាប់អ្នកមិនសូវមានពេលវេលាច្រើន។ ខាងក្រោមនេះជាបច្ចេកទេស និងប្រភេទបន្លែដែលគួរដាំ៖
ជាស្ពៃដែលអាចដាំបាននៅទីតាំងតូចចង្អៀត ១-២m ហើយវាក៏មានរូបសម្រស់ស្រស់ស្អាត និងទាក់ទាញផងដែរ។

គេអាចដាំខ្ទឹមស្លឹកនៅចន្លោះរបងផ្ទះដោយដាំនៅលើផើងដាក់ដី និងដាំដោយព្យួរដាក់ដបទឹកទៅតាមជញ្ជាំងរបងឬធ្វើថ្នើរជាដើម។

ម្ទេសជាដំណាំដែលដុះលូតលាស់មិនរើសទីតាំង និងសមស្របសម្រាប់ដាំនៅក្រោមម្លប់ផងដែរ។ ការរៀបចំដីសម្រាប់ម្ទេសក៏មិនខុសអ្វីពីការរៀបចំដីដាំខ្ទឹមស្លឹកឡើយ។ រីឯការជ្រើសរើសផងត្រូវជ្រើសផើងណាដែលមានជម្រៅជ្រៅល្មមដើម្បីឲ្យឫសរបស់ម្ទេសអាចលូតលាស់បានល្អ និងមិនឆាប់ស្លាប់។ ប៉ុន្តែ បើដីនោះជាដីកំប៉ុស្តិ៍ស្រាប់គេអាចដាក់ប្រភេទជីកែងទូទៅដែលមានលក់នៅលើទីផ្សារ។ ការស្រោចស្រពវិញគេអាចស្រោចវាដោយមើលសំណើមដីប្រសិនជាមានសំណើមហើយមិនបាច់ស្រោចវាញឹកញ៉ាប់ពេកទេ។

ដំណាំនេះជាប្រភេទមើមដែលគេអាចដាំបានតាមរយៈមើមលក់នៅតាមទីផ្សារ ឬដាំតាមរយៈគ្រាប់ដោយយើងត្រូវបណ្ដុះគ្រាប់នោះជាមុនសិន។

ដំណាំនេះងាយស្រួលដាំ និងត្រូវការប្រើប្រាស់ញឹកញាប់ព្រោះវាអាចកែច្នៃធ្វើជាម្ហូបច្រើនមុខមិនចាញ់ដំណាំដទៃឡើយ។

ក្រៅពីដំណាំខាងលើនេះគេក៏អាចដាំជាប្រភេទដំណាំគ្រឿងទេសមួយចំនួនធំដូចជា៖ ជីរណា ជីនាងវង ស្លឹកក្រី រំដេង រមៀត ខ្ជាយ ជីម្រះព្រៅ ជីឆ្អាប និងជីដទៃទៀត។ ម្យ៉ាងទៀតគេអាចដាំដំណាំបន្លែដទៃទៀតដូចជាសាឡាត់ ពោតបារាំង ស្ពៃក្រញាញ់ ស្ពៃឆួលឬស្ពៃខ្មៅ និងស្ពៃដទៃជាច្រើនទៀត។
#ចំណាំ៖ វិធីសាស្ត្រដាំដុះនេះជាវិធីសាស្ត្រសាមញ្ញងាយៗដែលយើងអាចដាំបាននៅតាមផ្ទះជាលក្ខណៈផើង និងសួនតូចៗតែប៉ុណ្ណោះ។
ឯកសារយោង