ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសធ្វើចំបើងផ្អាប់ ដើម្បីផលិតជាជីធម្មជាតិ

សម្ភារៈ

  • ធុងឬប៉ោតដែលដាក់បានទឹកចំណុះ១០លីត្រចំនួន១
  • បង្គី ចប រនាស់ អង្កត់ឈើមួយដុំសំរាប់វាយបំបែកអាចម៍គោឲ្យម៉ត់
  • គំរបដបទឹកបរិសុទ្ធមានចំណុះ ៥ មីលីលីត្រ ឬ ៥ សេសេ
  • សំបកបាវក្រចៅ រឺ កន្ទេលកក់ចំនួន ១០
  • កន្ទក់ដែលមានទំងន់ ២៥ គីឡូក្រាម
  • បរិវេណលាយ និងផ្អាប់ជីគួរតែនៅលើផ្ទៃចាក់សាប ដើម្បីបង្កើនកំដៅ និងបង្កើនគុណភាពជី។

ធាតុផ្សំ

  • ចំបើងកាត់ខ្លីៗ ស្លឹកឈើស្ងួត (០.០២ ម) ១០ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់
  • លាមកសត្វគ្រប់ប្រភេទដែលស្ងួតម៉ត់(គោ ក្របី) ១ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់
  • កន្ទក់ ឬដំឡូងមី ១ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់-ជីអង្កាមរស់ ១ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់
  • មេអាហារសត្វ ៥ ភាគរយនៃ បរិមាណ ល្បាយទាំងអស់
  • មេ EX-M (មេ អ៊ី អ៊ិក្ស អិម) ២០ មីលីលីត្រ ស្មើនឹង ៤ គំរបដបទឹកបរិសុទ្ធតូច
  • កាកស្ករ (ស្ករបរិសុទ្ធ ឬ ស្កររងូ) ២០ មីលីលីត្រ ស្មើនឹង ៤ គំរបដបទឹកបរិសុទ្ធតូច
  • ទឹកស្អាត ទឹកភ្លៀង ទឹកអណ្ដូងលូ ត្រពាំង ១០ លីត្រ ស្មើនឹង ២០ ចំណុះដបទឹកបរិសុទ្ធតូច។

លក្ខណៈពិសេសនៃធាតុផ្សំជី

ចំបើងកាត់ខ្លីៗ ស្លឹកឈើស្ងួត (០.០២ ម) : ចំបើងសំបូរដោយជាតិអាសូត ០.៦ ភាគរយ ផូស្វ័រ ០.១ ភាគរយ ប៉ូតាស្យូម ១.៥ ភាគរយ ។ ដូចនេះ ចំពោះរុក្ខជាតិ យើងយកចំបើងទៅកប់គល់ ឬយកស្លឹករុក្ខជាតិក្រៀមផ្សេងៗទៀត មកជំនួសចំបើងបាន ពិសេសស្មៅស្ងួត ស្លឹករុក្ខជាតិស្ងួតខ្លួនឯង ។

ការផ្សំជី

វិធីលាយល្បាយផ្សំជី

  • ក្រោយពេលកាត់ចំបើងខ្លីៗ ដំបូងយើងយកធាតុផ្សំជីពីលេខ ១-៦ ច្របល់ចូលគ្នាឲ្យសព្វជាល្បាយតែមួយ ហៅថាល្បាយ (ក)
  • ស្ងោរជីនេះតាមរយៈបាក់តេរី អ៊ី អ៊ិ អ៊ិក្ស ហៅថា ល្បាយ (គ) រួចផ្អាប់ទុកមានរយៈពេល ១៧ ម៉ោង។ យើងយកបាវក្រចៅចេញពីលើរង ឬថ្នាលឲ្យអស់ ហើយកាយបំបែករងឲ្យស្ដើងមានកំរាស់ប្រហែលនឹង ៥ ស.ម ឬ ១០ ស.ម ទុកសំដិលរយៈពេល ៥-១០ នាទី រួចលើករងសារជាថ្មីដូចមុនម្ដងទៀត
  • បន្ទាប់មកយើងចាក់ទឹក ១០ លីត្រ ចូលក្នុងប៉ោតផ្កាឈូក ហើយចាក់កាកស្ករ ២០ មីលីលីត្រ ស្មើនឹង ៤ គំរបដប
  • យើងកូរល្បាយទឹកឲ្យសព្វទើបយើង ចាក់មេ EX-M មានចំណុះ ២០ មីលីលីត្រស្មើនឹង ៤ គំរបដបទឹកបរិសុទ្ធនោះ បានជាល្បាយមួយ គេហៅថា ល្បាយ (ខ)
  • យើងយកល្បាយ (ខ) ស្រោចលើល្បាយ (ក) រហូតដល់បានសំនើម ៥០ ភាគរយ (ដូចការធ្វើជីអង្កាមរស់) ។ ល្បាយនេះគេហៅថា ល្បាយ (គ)
  • យកល្បាយ (គ) លើកជារង ឬថ្នាលឲ្យបានកំពស់ ២០ ស.ម ឯបណ្ដោយ និងទទឹងតាមតំរូវការរបស់លោកអ្នក ។ យកសំបកបាវក្រចៅមកគ្របពីលើរង ឬថ្នាលនោះ ជាការផ្អាប់
  • យើងត្រូវផ្អាប់បន្តរយៈពេល ៧ ម៉ោង បន្ថែម ទើបល្បាយ (គ) ក្លាយជាជីចំបើង ២៤ ម៉ោង ។

ការយកមកប្រើ

  • ក្រោយពេលសាបព្រោះគ្រាប់ដំណាំ ឬបន្លែផ្សេងៗរួចគេត្រូវយកជី EX-M ចំបើង ២៤ ម៉ោង ទៅគ្របពីលើថ្នាលបណ្ដុះដំណាំនោះឲ្យបានកំរាស់៣-៤មីលីម៉ែត្រ
  • ត្រូវប្រើកប់នៅក្នុងរណ្ដៅមុនដាំ (ល្បាយដី ៧០ ភាគរយ ឯជីចំបើង ២៤ ចំនួន ៣០ ភាគរយ ច្របល់ចូលគ្នា)
    ពេលរដូវក្ដៅគួរយកជីនេះមកដាក់ក្បែរៗគល់ដំណាំ ដើម្បីរក្សាសំណើមឲ្យបានយូរ (៥ស.ម)។

ការថែរក្សាទុក

ជីស្ងួតចំបើង ២៤ ម៉ោង អាចរក្សាទុកបានរយៈពេល ១ ឆ្នាំ មិនត្រូវថ្ងៃ និងទឹក ។

ផលប្រយោជន៍

  • ដាក់គ្រប់គល់រុក្ខជាតិ ដើម្បីជួយបឺតសំនើមកុំឲ្យស្មៅដុះច្រើន និងជួយធ្វើឲ្យសារធាតុក្បែរនោះឆាប់រលួយក្លាយទៅជាជីរបស់រុក្ខជាតិ
  • ជួយធ្វើឲ្យដីធូរ អាកាសធាតុចេញចូលបានល្អ
  • ពេលស្លឹករុក្ខជាតិធ្លាក់ចុះ ជួយបំលែងឲ្យទៅជាជីយ៉ាងល្អ
  • បណ្ដុះគ្រាប់បន្លែ ដើម្បីឲ្យគ្រាប់បានល្អ ពេលស្រោចទឹកគ្រាប់បន្លែមិនហូរតាមទឹក។

ឯកសារយោង

Writer