ការដាំដុះរុក្ខជាតិនៅក្នុងផ្ទះមិនត្រឹមតែផ្តល់នូវសោភ័ណភាពសម្រាប់ផ្ទះតែមួយមុខនោះទេ វាថែមទាំងជួយទៅដល់សុខភាពបរិស្ថានចំពោះមនុស្សដូចជាការបញ្ចេញនូវអុកសុីសែននៅពេលយប់ និងស្រូបយកខ្យល់ពុលក្នុងបន្ទប់នៅពេលថ្ងៃផងដែរ។ ខាងក្រោមនេះជាបច្ចេកទេសដាំដុះ ការថែទាំ និងគុណសម្បត្តិនៃរុក្ខជាតិទាំង«៦»ប្រភេទដែលគួរដាំនៅក្នុងផ្ទះ៖
វាជាប្រភេទរុក្ខជាតិដែលអាចបន្ធុតខ្យល់ពុលនៅក្នុងផ្ទះបានល្អបំផុត ហើយបញ្ចេញនូវអុកសុីសែនច្រើន។ រុក្ខជាតិនេះងាយស្រួលដាំដុះដោយស្រោចទឹក ១ដង/សប្ដាហ៍ ព្រោះស្រោចទឹកជាំដីពេកវាងាយនឹងរលួយឫសហើយធ្វើឲ្យវាឆាប់ មានជំងឺ។ កម្រិតជីណែនាំសម្រាប់វាគឺ NPK(១០-១០-១០)ឬជីកែងដទៃទៀត ប៉ុន្តែវាត្រូវការតែ ១-២ដងក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ ជំងឺដែលកើតឡើងញឹកញាប់សម្រាប់រុក្ខជាតិនេះរួមមានជំងឺផ្សិតដែលកើតឡើងពីការជាំទឹកនៃឫសរបស់វា ចំណែកឯការព្យាបាលត្រូវដកហើយកាត់ឫសដែលរលួយចេញឲ្យអស់ និងកាត់ស្លឹកដែលរងការបំផ្លាញ។ សីតុណ្ហភាពដែលរុក្ខជាតិនេះត្រូវការចន្លោះ ២១-៣៣ oC ។
ជាប្រភេទផ្កាដែលប្រជាជនយើងដាំសម្រាប់ជាការលើករាសីយកហេង មិនត្រឹមតែប៉ុណ្ណោះគេអាចដាំរុក្ខជាតិនេះដើម្បីស្រូបយកខ្យល់កខ្វក់នៅក្នុងបន្ទប់ឬផ្ទះ ហើយវានឹងជួយបញ្ចេញខ្យល់ល្អមកវិញដូចជាអុកសុីសែនផងដែរ។ ផ្កាមួយប្រភេទនេះងាយស្រួលក្នុងការដាំហើយវាមានច្រើនប្រភេទដែលយើងអាចដាំបានទៅតាមចំណូលចិត្ត។ រុក្ខជាតិលម្អនេះត្រូវការទឹក មួយដងក្នុងមួយសប្ដាហ៍ទាំងការដាំលើដី និងក្នុងទឹកសំដៅលើការផ្លាស់ប្ដូរទឹកវា។ រីឯជី វាត្រូវការNPK(២០-២០-២០)ឬជីកែងដទៃទៀត ហើយដាក់ ២-៣ខែម្ដង។ ជំងឺដែលកើតញឹកញ៉ាប់រួមមានជំងឺផ្សិតលើស្លឹក និងឫសដែលកើតឡើងដោយសារការជាំទឹកលើស្លឹក និងដីក្នុងផើងនៅពេលដែលផ្តល់ទឹកឲ្យវាមិនបានត្រឹមត្រូវ គេអាចកំចាត់វាដោយបាញ់ថ្នាំផ្សិតឬប្រើវិធីសាមញ្ញដោយគ្រប់គ្រងការស្រោចទឹកវាឲ្យបានល្អ នឹងមិនត្រូវឲ្យវាជាំទឹកក្នុងផើងយូរពេកទេ។ រីឯសីតុណ្ហភាពដែលវាត្រូវការចន្លោះ 21-33 oC។
ប្រទាលកន្ទុយក្រពើមានអត្ថប្រយោជន៍ជាច្រើនដូចជាយកមកច្នៃធ្វើជាភេសជ្ជៈសម្រាប់ផឹកនៅរដូវក្ដៅ ធ្វើជានំ សាប៊ូ និងCosmeticសម្រាប់លាបមុខ ហើយវាមានសារធាតុចិញ្ចឹមជាច្រើនសម្រាប់សុខភាព។ លើសពីនេះទៅទៀតប្រទាលនេះបានជួយដល់បរិស្ថានក្នុងការបន្សុទខ្យល់មិនល្អ និងបញ្ចេញអុកសុីសែនមកវិញ។ រុក្ខជាតិនេះងាយស្រួលក្នុងការដាំដុះ និងថែទាំដោយវាត្រូវការទឹកមួយដងក្នុងមួយសប្ដាហ៍ និងមានកម្រិតជីណែនាំ NPK(២០-១០-១០) ហើយដាក់មួយខែម្ដង។ វាតែងកើតមាននូវជំងឺផ្សិតដូចជា រលួយស្លឹក រលួយឫសដែលបង្កឡើងដោយសារការស្រោចទឹកមិនបានត្រឹមត្រូវ ហើយវិធានការការពារក៏មិនខុសពីរុក្ខជាតិទាំងពីរខាងលើដែរ ម្យ៉ាងទៀតគេអាចដាក់ឲ្យប្រទាលនៅហាលថ្ងៃឬខ្យល់ក្នុងសីតុណ្ហភាពមធ្យម។ ចំពោះសីតុណ្ហភាពចន្លោះពី 4-38oC។
ជារុក្ខជាតិម្យ៉ាងដែលមានសម្រស់ស្រស់ស្អាត និងទាក់ទាញប្រសិនបើបានដាំលម្អនៅក្នុងផ្ទះដែលអាចធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយនៅពេលដែលវាចេញផ្កាយ៉ាងស្រស់ស្អាត។ ហើយងាយស្រួលក្នុងការដាំ ព្រោះមិនសូវស្មុគស្មាញច្រើនដោយតម្រូវឲ្យស្រោចទឹក ១ដង/សប្ដាហ៍ និងត្រូវការជី NPK(១០-១០-១០) ដាក់ ៤-៦សប្ដាហ៍ម្ដង។ ជំងឺដែលកើតលើរុក្ខជាតិនេះគឺជំងឺរលួយឫសដែលកើតឡើងតាមរយៈទឹកបន្ទាប់មកតាមរយៈដីដោយសារតែវាជាំទឹកនៅក្នុងដី ការព្យាបាលនៅដំណាក់កាលដំបូងគ្រាន់តែយករុក្ខជាតិឲ្យត្រូវថ្ងៃដើម្បីឲ្យឆាប់ស្ងួតដី និងផ្អាកស្រោចរហូតដល់ដីលែងមានសំណើម។ សីតុណ្ហភាពដែលវាត្រូវការចន្លោះពី ២០-៣០oC។
ប្រទាលនេះមានសណ្ឋានឆ្នូតសឬផ្កាឈូកឬក្រហម និងលឿង ហើយវាបានជួយស្រូបយកខ្យល់មិនល្អ និងបញ្ចេញឧស្ម័នអុកសុីសែនមកវិញ។ រុក្ខជាតិលម្អប្រភេទនេះងាយស្រួលដាំ និងងាយស្រួលថែទាំសម្រាប់អ្នកមិនសូវមានពេលវេលាច្រើន។ ដោយវាត្រូវការទឹក ម្ដង/២សប្ដាហ៍ ហើយមានកម្រិតជីណែនាំ NPK(៣:១:២) ដោយដាក់2-3ដង/ឆ្នាំ។ ជំងឺដែលតែងតែកើតឡើងរួមមានចំណុចស្លឹក និងរលួយឫស ការព្យាបាលរបស់វារួមមានជៀសវាងស្រោចទឹកពីលើស្លឹក បង្កើនពន្លឺ និងខ្យល់ក្នុងផ្ទះ។ សីតុណ្ហភាពរបស់វាចន្លោះ ២១-៣១ oC។
ជាប្រភេទម្លូរព្រៃដែលគេយកមកបង្កាត់ហើយផលិតជារុក្ខជាតិលម្អដើម្បីយកមកដាំលម្អនៅក្នុងសួន ក្នុងផ្ទះ ឬបន្ទប់ និងទីតាំងណាមួយដែលគេចង់ដាក់។ ហើយវាបានជួយបង្កើតបរិយាកាសខ្យល់ល្អៗសម្រាប់បរិវេណជុំវិញ និងបានជួយទៅដល់សុខភាពរបស់យើងផងដែរ។ ម្លូរត្រូវការទឹក ១-២ដង/សប្ដាហ៍ និងមានកម្រិតជីណែនាំ NPK(៣-១-២)។ ជំងឺដែលកើតឡើងញឹកញ៉ាប់រួមមានជំងឺផ្សិតដែលធ្វើឲ្យរលួយឫស និងបាក់តេរីកើតនៅលើស្លឹក ការព្យាបាលរបស់វាដោយកាត់ចំណុចដែលរងការបំផ្លាញដោយបាក់តេរីចេញឲ្យអស់ និងស្រោចទឹកឲ្យបានត្រឹមត្រូវជៀសវាងបាញ់ពីលើស្លឹកដោយស្រាចឲ្យចំដីក្នុងថូរផ្ទាល់។
ឯកសារយោង៖