
2025-01-18
ផ្កាឈូកមានឈ្មោះវិទ្យាសាស្រ្ដថា Nelumbo nucifera ស្ថិតក្នុងគ្រួសារ Nelumbonaceae ។ យើងអាចទាញយកផលប្រយោជន៍ពីដំណាំឈូកជាច្រើនដូចជា ស្លឹក ក្រអៅឈូក មើមឈូក ក៏ដូចជាផ្លែឈូកផងដែរ។
ផ្កាឈូកចូលចិត្តកន្លែងដែលមានពន្លឺ វាត្រូវការពន្លឺយ៉ាងហោចណាស់ប្រាំមួយម៉ោងក្នុងមួយថ្ងៃ។ផ្កាឈូកលូតលាស់នៅសីតុណ្ហភាពប្រហែល ៧៥ ទៅ ៨៧ អង្សាហ្វារិនហៃ។
ឈូកនឹងផ្តល់ផលជាបណ្តើរៗក្នុងរយៈពេលចាប់ពី ៣ខែ ទោះបីជាឈូកមានអាយុ៦ខែទើបផ្តល់ផលក្តី។